គុណតម្លៃចំនួន ៤ របស់អ្នកដឹកនាំដែលអ្នកគួរសិក្សារៀនសូត្រ

មនុស្ស​គ្រប់គ្នា​សុទ្ធតែជា​មេដឹកនាំ គ្រាន់តែ​អ្នកខ្លះ​ជា​អ្នកដឹកនាំ​ខ្លួនឯង​ដើម្បី​ឆ្ពោះទៅរក​គោលដៅ​មួយ រីឯ​អ្នកខ្លះ​ជា​អ្នកដឹកនាំ​ក្រុម​ដែលមាន​មនុស្ស​ច្រើន​នាក់ ដើម្បី​ធ្វើ​កិច្ចការ​អ្វីមួយ​ឲ្យ​ទទួលបាន​លទ្ធ​ផល​អ្វីមួយ​ដែល​ពួកគេ​ពេញចិត្ត។ ប៉ុន្តែនៅពេលអ្នកចង់ក្លាយខ្លួនជាមេដឹកនាំល្អម្នាក់នោះ តើអ្នកបានត្រៀមខ្លួនក្នុងការទទួលយកនូវសម្ពាយទាំងអស់ហើយឬនៅ? មេដឹកនាំពូកែ គឺមានទាំងអំណាច និងប្រាជ្ញា ព្រោះពួកគេដឹងពីពេលវេលាល្អក្នុងការចាប់យកឱកាស និងវិធីដឹកនាំក្រុមហ៊ុនឲ្យទទួលបានជោគជ័យ។ មេដឹកនាំវៃឆ្លាត ត្រូវធ្វើខ្លួនឲ្យមានគុណភាពដើម្បីទាក់ទាញមនុស្សមានសមត្ថភាពឲ្យមកធ្វើការងារជាមួយ។ ខាងក្រោមនេះ ជាគុណតម្លៃចំនួន ៤ របស់អ្នកដឹកនាំដែលអ្នកគួរសិក្សារៀនសូត្រ៖

១. ចេះបន្ទាបខ្លួន

ការបន្ទាបខ្លួនវាមិនបានបង្ហាញឬមាននរណាម្នាក់ចារមកថា អ្នកជាបុគ្គលអន់ម្នាក់ឡើង ផ្ទុយមកវិញ វាគឺជាគុណសម្បត្តិមួយនៃមេដឹកនាំល្អ។ មែនទែនទៅការដាក់ខ្លួនវាបាននាំមកនូវអារម្មណ៍នៃការកោតសរសើរ និងការគោរពឲ្យតម្លៃពីមនុស្សក្រោមឱវាទ។

២. ពូកែនិយាយ និងពន្យល់

ការប្រើភាសាពន្យល់ជាវិធីសាស្ត្រមួយដែលសមរម្យបំផុតសម្រាប់មនុស្សទូទៅទាំងបុគ្គលិកនិងថ្នាក់ដឹកនាំ។ មួយវិញទៀតក៏ជាការផ្តល់នូវគំនិតឲ្យអ្នកដទៃបានគិតពិចារ ព្រោះពាក្យសម្តីដែលអ្នកនិយាយទៅកាន់ពួកគេមិនមែនសុទ្ធតែត្រូវឡើយ។ ស្របគ្នានោះដែរ ការពន្យល់ល្អកើតឡើងបានលុះត្រាតែមេដឹកនាំមានចំណេះដឹងខ្ពស់ ភាពក្លាហានទើបងាយនឹងធ្វើឲ្យមនុស្សជុំវិញខ្លួនយល់ពីអ្វីដែលអ្នកកំពុងនិយាយទៅកាន់ពួកគេ។

៣. យុទ្ធសាស្ត្របណ្តុះគំនិត

ទាំងថ្នាក់ដឹកនាំនិងមនុស្សក្រោមបង្គាប់ត្រូវបណ្តុះគំនិតមួយដើរឲ្យស្របគ្នាទើបផលិតភាពការងារឆ្ពោះទៅមុខបាន។ ការគិត ការចែករំលែក ភាពរហ័សរហួន និងការទទួលយកគំនិតពីអ្នកដទៃសុទ្ធតែជាអ្វីដែលត្រូវបណ្តុះឡើង។

៤. ការគ្រប់គ្រងខ្លួនឯង

យ៉ាងណាមិញ វាពិតជាពិបាកសម្រាប់អ្នកក្នុងការគ្រប់គ្រងអ្នកដទៃ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបានជាមុន។ វាមិនមានអ្វីច្រើនទេ គឺអ្នកគ្រាន់តែមានទំនួលខុសត្រូវលើខ្លួនឯងរាល់កត្តាព្វកិច្ចដើម្បីសម្រេចគោលដៅមួយពិតប្រាកដ។ ចំណុចខ្លាំងនិងចំណុចខ្សោយរបស់មេដឹកនាំវាត្រូវតែមាន ហេតុដូច្នេះហើយ ត្រូវគ្រប់គ្រងអារម្មណ៍ឲ្យបានល្អទើបអ្នកជាមេដឹកនាំដែលមានប្រសិទ្ធភាព។

ជារួមមក មេដឹកនាំជាអ្នកនាំមុខមនុស្សជាច្រើននៅក្រោមការគ្រប់គ្រងរបស់ខ្លួនដើរទៅមុខ។ ភាពរីកចម្រើនមួយផ្នែកធំរបស់អង្គភាព គឺអាស្រ័យលើភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងប្រើប្រាស់មនុស្សត្រូវបានកន្លែងដែលពួកគេជំនាញ។ មេដឹកនាំត្រូវតែជាមនុស្សដែលមានភាពវៀងវៃ រហ័សរហួន និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ។ លទ្ធផលការងារមិនបានល្អ មិនមែនបន្ទោសមនុស្សក្រោមបង្គាប់ តែត្រូវបន្ទោសការធ្វេសប្រហែស និងកំសោយនៃការដឹកនាំរបស់ខ្លួន។


អត្ថបទទាក់ទង

លក្ខណៈសម្បត្តិល្អ ១០ យ៉ាងដែលអ្នកដឹកនាំត្រូវធ្វើ ដើម្បីជួយក្រុមការងារកាន់តែរីកចម្រើន

Leave a Reply