គន្លឹះចំនួន ៤ ដែលមេដឹកនាំខ្លាំងពូកែអាចជួយបង្កើត និងថែរក្សាគំនិតល្អៗចេញពីក្រុមការងារ

តើមេដឹកនាំខ្លាំងពូកែអាចជួយបង្កើត និងថែរក្សាគំនិតល្អៗចេញពីក្រុមការងារបានដោយរបៀបណា? ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗចំនួន ៤ ដែលអ្នកសិក្សាស្វែងយល់បាន៖

១. កុំពេញចិត្តត្រឹមតែគំនិតមួយ

មេដឹកនាំអាចជាមនុស្សដែលផ្តោតលើសកម្មភាព គឺគេចង់តែធ្វើនិងទទួលបានលទ្ធផល។ គេចង់បង្កើតអ្វីមួយឱ្យចេញជារូបរាងឡើងឆាប់រហ័ស។ បញ្ហាកើតឡើងនៅពេលគេជម្នះទៅដល់គោលដៅហើយគឺលទ្ធផលមិនត្រូវចិត្ត។ គំនិតតែមួយមិនដែលគ្រប់គ្រាន់ទេ។ គំនិតច្រើនធ្វើឱ្យក្រុមរឹងមាំ។ នៅក្នុងរបបកុម្មុយនិស្ត បើមាននរណាម្នាក់ប្រឹងប្រែងធ្វើការក្នុងរបៀបខុសពីធម្មតា គេហាមឃាត់។ នៅក្នុងសង្គមប្រជាធិបតេយ្យ គំនិតទាំងអស់សុទ្ធតែមានតម្លៃ។ ដោយសារសេរីភាពនេះហើយបានជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យភាពច្នៃប្រឌិតខ្ពស់ និងមានឱកាសរីកចម្រើនច្រើន។ 

២. ស្តាប់គ្រប់គំនិតនិយោបល់

ការស្វែងរកគំនិតល្អៗផ្តើមចេញពីការព្រមបើកចិត្តស្តាប់គំនិតយោបល់គ្រប់ប្រភេទ។ លោក Alfred North Whitehead  ជាគណិតវិទូនិងទស្សនវិទូ ធ្លាប់និយាយថា ស្ទើរតែគ្រប់គំនិតថ្មីទាំងអស់មានរបៀបខ្លះនៃភាពល្ងីល្ងើនៅពេលបង្កើតឡើងដំបូងៗ។ នៅក្នុងដំណើរការបំផុសគំនិត ការបិទគំនិតណាមួយអាចនឹងរារាំងអ្នកពីការរកឃើញគំនិតល្អពិតប្រាកដ។ ការគិតជាក្រុមជាវិធីសាស្រ្តល្អបំផុតដោយសារនៅពេលគិតជាក្រុម អ្នកគិតបានកាន់តែរហ័ស កាន់តែមានលក្ខណៈច្នៃប្រឌិត ហើយការគិតនោះមានតម្លៃខ្លាំង។ 

៣. ការពារមនុស្សដែលមានគំនិតច្នៃប្រតិដ្ឋ

គំនិតមានភាពផុយស្រួយណាស់នៅពេលកើតឡើងដំបូងៗ។ អ្នកជំនាញខាងផ្សព្វផ្សាយពាណិជ្ជកម្មម្នាក់និយាយថា គំនិតអាចនឹងរលាយបាត់បានដោយគ្រាន់តែការស្ងាប ឬការជ្រួញចិញ្ចើមបដិសេធ។ បើអ្នកចង់ឱ្យគំនិតល្អទទួលបានជោគជ័យ អ្នកត្រូវតែធ្វើជាមនុស្សដែលការពារនរណាមានគំនិតល្អ។ នៅពេលអ្នករកឃើញបុគ្គលិកណាម្នាក់ដែលមានគំនិតថ្មី អ្នកត្រូវតម្លៃមុខតំណែងគេ ឧស្សាហ៍ជជែកជាមួយគេ និងការពារគេទុកធ្វើការក្នុងក្រុមហ៊ុនឱ្យបានយូរ។

៤. ស្វែងរកគំនិតនៅក្នុងកន្លែខុសប្រក្រតី

មេដឹកនាំខ្លាំងពូកែតែងតែស្វែងរកអ្វីដែលធំបន្ទាប់ទៀត។ គេបណ្តុះការយកចិត្តទុកដាក់ និងទម្លាប់ឱ្យទៅជាវិន័យផ្ទាល់ខ្លួន។ នៅពេលគេអានទស្សនាវដ្តី មើលភាពយន្ត កម្សាន្តនឹងសកម្មភាពផ្សេងៗ ឬចូលរួមជជែកជាមួយមិត្តភក្តិ គេតែងតែសម្លឹងរកមើលគំនិតថ្មីៗដែលគេអាចយកទៅអនុវត្តឱ្យការងារនិងភាពជាអ្នកដឹកនាំរបស់គេរីកចម្រើន។

សរុបមក ភាពរីកចម្រើន និងការច្នៃប្រតិដ្ឋរបស់ស្ថាប័នអស្ចារ្យ មិនធ្លាក់ចុះមកពីខាងលើទេ។ ដំណើរការច្នៃប្រតិដ្ឋរបស់ស្ថាប័នទាំងនោះ ក៏មិនសូវគ្របដណ្តប់ដោយមេដឹកនាំគ្រប់លំដាប់ថ្នាក់ដែរ។ ការប្រជុំដែលនាំទៅរកលទ្ធផលល្អ មិនមែនជាការប្រជុំដែលសមាជិកប្រឹងប្រជែងគ្នាដណ្តើមគុណសម្បត្តិនោះទេ។ មនុស្សមកធ្វើការជាមួយគ្នាជាក្រុម ប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់គ្នា ហើយគេអាចរីកចម្រើនដោយសារគេចង់បានគំនិតល្អទទួលបានជោគជ័យ។


អត្ថបទទាក់ទង

https://www.thehrdaily.com/management-and-leadership/3-points-that-leaders-motivate-people-to-take-action/

 

Leave a Reply