៤ ចំណុចសំខាន់ៗសម្រាប់អ្នកដឹកនាំ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ

ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថា ជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ភាពជាអ្នកដឹកនាំរបស់អ្នកគ្រប់គ្នា ត្រូវតែមាន គ្រាន់តែពេលខ្លះលោកអ្នកដឹង ពេលខ្លះមិនដឹង ឬមិនទាន់ស្វែងយល់នៅឡើយ។ ភាព​ជា​អ្នក​ដឹកនាំ ​ត្រូវ​បាន​គេ​ដាក់​និយមន័យ​ផ្សេងៗ​គ្នា ទៅ​តាម​បុព្វបទ​ខុសៗ​គ្នា។ ​​អ្នក​ខ្លះ​សំដៅ​ទៅ​លើ​ប្រមុខ​រដ្ឋ ​​អ្នក​នយោបាយ ​ប្រធាន​ក្រុមហ៊ុន​ ។ល។ ​​អ្នក​ជំនាញ​​លើ​ភាព​ជា​អ្នក​ដឹកនាំ​លោក​ James McGregor Burns ​​បាន​ណែនាំ​​ផ្នត់គំនិត​​ស្តី​ពី​ភាព​ជា​អ្នក​ដឹកនាំ​សម័យ​ថ្មី​ក្នុង​សៀវភៅ​របស់​លោក​នា​​ឆ្នាំ ​១៩៧៨ ​​ចំណង​ជើង​ថា ​”ភាព​ជា​អ្នក​ដឹកនាំ” ​​ដោយ​ឲ្យ​អត្ថន័យ​ថា ​​ជា​ដំណើរការ​​ដែល​អ្នក​ដឹកនាំ​ និង​អ្នក​ដើរ​តាម​​​​​​​​​ក្រម​សីលធម៌​ និង​​​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ប្រសើរ​​​ជាង​មុន។ ​​ភាព​ជា​អ្នក​ដឹកនាំ​ល្អ​​គួរ​មាន​ ៤ ​ចំណុច​ខាងក្រោម៖

ភាពជាអ្នកដឹកនាំ ១០១ : រឿងដែលអ្នកដឹកនាំគ្រប់រូបចាំបាច់ត្រូវដឹង

១. ​បង្កើត​ចក្ខុវិស័យ​ដ៏​​​មាន​ន័យ​​នៃ​អនាគត

ក្នុង​វិស័យ​ជំនួញ​​ ​​ចក្ខុវិស័យ ​គឺ​មាន​ភាព​​ពិត​ប្រាកដ​​​ ​អាច​ជឿ​ទុកចិត្ត​​ ​និង​អាច​កំណត់​កន្លែង​ដែល​អ្នក​ចង់​ទៅ​ដល់​នៅ​អនាគត។ ​​​ចក្ខុវិស័យ​ ផ្តល់​ជា​ទិសដៅ ​​កំណត់​អាទិភាព ​​​​និង​ការ​វាស់​ស្ទង់ ​ដូច្នេះ​អ្នក​អាច​ដឹង​បាន​ថា ​​​អ្នក​បាន​សម្រេច​អ្វី​ដែល​អ្នក​ចង់​សម្រេច​ឬ​ក៏អត់។

​ដើម្បី​បង្កើត​ចក្ខុវិស័យ​បាន​ ​អ្នក​ដឹកនាំ​ ផ្តោត​សំខាន់​ទៅ​លើ​ភាព​ខ្លាំង​របស់​​ស្ថាប័ន​ខ្លួន​ដោយ​ប្រើប្រាស់​វិធី​នានា​ដើម្បី​វិភាគ​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន។ ​​​អ្នក​ដឹកនាំ ​​ត្រូវ​ប្រមើល​​ថា ​តើ​វិស័យ​ដែល​ខ្លួន​កំពុង​ដើរ​​នឹង​លេច​ចេញ​ជា​រូបរាង​បែប​ណា​នៅ​អនាគត​ ​​ហើយ​តើ​ដៃគូ​ប្រកួតប្រជែង​នឹង​ធ្វើ​អ្វី។

​​​បន្ថែម​ពី​នេះ ​អ្នក​ដឹកនាំ​​ក៏​ត្រូវគិត​ដល់​ថា ​តើ​ពួកគេ​គួរ​ច្នៃ​បង្កើត​បែប​ណា​ទើប​អាច​ជោគជ័យ ​​​និង​អាច​សម្រួច​មុខ​ជំនួញ​ និង​យុទ្ធសាស្ត្រ​​​ឲ្យ​សមស្រប​នឹង​ទីផ្សារ​អនាគត។

​​ពួកគេ​ច្រើន​ធ្វើតេស្ត​ចក្ខុវិស័យ​របស់​ខ្លួន​ឯង ​​តាម​រយៈ​​ការ​ស្រាវជ្រាវ​ទីផ្សារ​មួយ​ដ៏​សមស្រប ​និង​​វាយតម្លៃ​ហានិភ័យ​ចម្បង​ដោយ​ប្រើ​យុទ្ធសាស្ត្រ​ការ​វិភាគ​​ស៊ីណារីយ៉ូ​ជា​ដើម។​ ​ដូច្នេះ​ភាព​ជា​អ្នក​ដឹកនាំ​នៅ​ចំណុច​ដំបូង​នេះ​ គឺ​ការ​រិះរក​ដំណោះស្រាយ ​​ការ​​ប្រមើល​មើល​មុនដោយ​​​​គិត​ថា ​អ្វី​ដែល​ខ្លួន​មាន គឺ​​​មិន​ទាន់​ល្អ​គ្រប់គ្រាន់​នៅ​ឡើយ។ ​​ប៉ុន្តែ​ចក្ខុវិស័យ ​ត្រូវ​បង្កើត​ឡើង​ដោយ​មាន​​តម្លៃ​ឲ្យ​អ្នក​ដើរ​តាម​យល់​ថា ​​​ត្រឹមត្រូវ ​និង​ពោរពេញ​ដោយ​ថាមពល​ចង់​អនុវត្ត​ផងដែរ។

អ្នកដឹកនាំឆ្នើម គឺជាអ្នកដែលមានចក្ខុវិស័យសម្រាប់ថ្ងៃអនាគត

​​២. ​​ជំរុញ និង​លើក​ទឹកចិត្ត

ចក្ខុវិស័យ​ច្បាស់លាស់​ ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​នៃ​​ភាព​ជា​អ្នក​ដឹកនាំ។ ​​​​ប៉ុន្តែ​មេដឹកនាំ​ត្រូវ​មាន​សមត្ថភាព​​ជំរុញ និង​លើក​ទឹក​ចិត្ត​​ក្រុម​ឲ្យ​សម្រេច​ចក្ខុវិស័យ​នោះ។​​ ​​ជា​ធម្មតា​នៅ​​ដំណាក់កាល​​​​ដំបូង មនុស្ស​គ្រប់​គ្នា​​ហាក់​រីករាយ​នឹង​ធ្វើ​​ការងារ​របស់​ខ្លួន​​​​ជា​ខ្លាំង ​​តែ​ក្រោយ​​ធ្វើ​បាន​មួយ​​​​​រយៈ​​​​ មនុស្ស​ម្នាក់​ៗ​ហាក់​បែក​គំនិត​គិត​ថា ​គួរ​ធ្វើ​បែប​នេះ​ គួរ​ធ្វើ​បែប​នោះ​ទើប​ល្អ​តាម​គំនិត​រៀងៗ​ខ្លួន។ ​​​អ្នក​ដឹកនាំ​ ត្រូវ​ស្គាល់​ចំណុច​នេះ​ ​ហើយ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​​​ដើម្បី​​ទាញ​ពួកគេ​ចូល​មក​វិញ ​និង​ផ្សារភ្ជាប់​​ចក្ខុវិស័យ​របស់​ខ្លួន​​ជាមួយ​នឹង​តម្រូវការ ​គោលដៅ ​និង​ការ​ជំរុញចិត្ត​របស់​បុគ្គលិក​ម្នាក់ៗ។

​​​ចំណុច​គន្លឹះ​មួយ​ក្នុង​ការ​ធ្វើ​រឿង​នេះ​ គឺ​តាម​រយៈ​ទ្រឹស្ដី​រំពឹង​ទុក។ ​​អ្នកដឹកនាំ​ខ្លាំង​ ​ភ្ជាប់​ការ​រំពឹង​ទុក​ពីរ​​បញ្ចូល​គ្នា៖ ​

១. ​​ការ​រំពឹង​ទុក​ថា ​ការ​ខិតខំ​ប្រឹងប្រែង​នឹង​នាំ​ទៅ​រក​លទ្ធផល​ល្អ ​និង​

២. ​​ការ​រំពឹង​ទុក​ថា ​​​លទ្ធផល​ល្អ​នឹង​នាំ​ទៅ​រក​ការ​ផ្ដល់​រង្វាន់ ​និង​ការ​លើក​ទឹកចិត្ត​នានា។ ​​

កូន​ក្រុម​ធ្វើ​ការ​ចង់​បាន​ជោគជ័យ​ ព្រោះ​ពួកគេ​រំពឹង​បាន​មក​វិញ​នូវ​រង្វាន់ ​និង​ការ​លើក​ទឹកចិត្ត​​ទាំង​ផ្នែក​ខាង​ក្នុង​ និង​ខាងក្រៅ។ ​ត្រង់​ចំណុច​​​ការ​ជំរុញ​​​លើក​ទឹក​ចិត្ត​នេះ​​​  ​​អ្នក​ដឹកនាំ​ដែល​មាន​ថាមពល​​ជំនាញ ​ក៏​នឹង​ធ្វើ​ឲ្យ​ក្រុម​ដើរ​តាម​ខ្លួន​ដែរ។ ​​​​

កូន​ក្រុម​តែង​សរសើរ​ និង​ជឿជាក់​​លើ​មេដឹកនាំ​ប្រភេទ​នេះ​ ​ព្រោះ​ពួកគេ​ខ្លាំង​​ ​និង​មាន​ជំនាញ​ច្បាស់​លាស់​លើ​រឿង​ដែល​ខ្លួន​ធ្វើ។ ​​​អ្នក​ដឹកនាំ​ប្រភេទ​នេះ​ មាន​ការ​ជឿ​ទុកចិត្ត ហើយ​ទទួល​បាន​ការ​គោរព​ពេល​និយាយ​ឲ្យ​នរណា​ម្នាក់​​ស្ដាប់ ​ឬ​ប្រតិបត្តិ​តាម ​ហើយ​ជា​ធម្មតា​ពួកគេ​មាន​ភាព​ងាយស្រួល​​ក្នុង​ការ​ជំរុញ​ ​និង​​លើក​ទឹក​​ចិត្ត​មនុស្ស​ដែល​ដើរ​តាម។

​អ្នកដឹកនាំ​ ត្រូវ​​ចេះ​ជំរុញ​លើក​ទឹកចិត្ត​ ​និង​​ធ្វើ​ឲ្យ​មនុស្ស​ក្រោម​បង្គាប់​ដើរ​តាម​ខ្លួន​ដោយ​ស្រឡាញ់​​ ដោយ​ធ្វើ​​​ឲ្យ​ពួកគេ​ជឿ​ថា ​ការ​ធ្វើ​ការងារ​បាន​ល្អ​នឹង​ផ្ដល់​ឲ្យ​ពួកគេ​វិញ​នូវ​​​​រង្វាន់​លើក​ទឹក​ចិត្ត​​នានា។ ​ប៉ុន្តែអ្នក​ដឹកនាំ​ដែល​ល្អ​​ ​មិន​ចាំ​បាច់​មាន​ចំណុច​នេះ​ ​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ដើរ​តាម​​​​​​ខ្លួន​បាន​ដែរ។

តើធ្វើយ៉ាងណាដើម្បីលើកទឹកចិត្តក្រុមការងាររបស់អ្នករាល់ថ្ងៃ?

៣. ​​​​​​​​​​​ធានា​​ការ​សម្រេច​បាន​នៃ​​ចក្ខុវិស័យ​​

ផ្នែក​មួយ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ត្រង់​នេះ​ គឺ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង។ ​​អ្នក​ដឹកនាំ​ ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ការងារ​ដែល​ត្រូវ​ធ្វើ​ដើម្បី​សម្រេច​ចក្ខុវិស័យ​បាន​ គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ត្រឹមត្រូវ ​​មិន​ថា​ដោយ​ខ្លួន​ឯង​ផ្ទាល់ ​ប្រធាន​ផ្នែក​​​ក្រោម​បង្គាប់​ ​​ឬ​អ្នក​ដឹកនាំ​ក្រុម​ណា​ដែល​អ្នក​បាន​​ចែក​រំលែក​ទំនួលខុសត្រូវ​ឲ្យ​ទេ។ ​អ្នក​ដឹកនាំ​ ត្រូវ​​អង្កេត​មើល​ថា ​​តើ​​ចក្ខុវិស័យ​របស់​ខ្លួន​ត្រូវ​បាន​សម្រេច​ដោយ​ជោគជ័យ​ឬ​ក៏អត់។ ​​

ដើម្បី​សម្រេច​វា​បាន​ ​សមាជិក​ក្រុម​ម្នាក់ៗ​​ ត្រូវ​មាន​គោលដៅ​លទ្ធផល​ការងារ​​ជាក់លាក់​ដែល​អាច​ភ្ជាប់​គ្នា​​​ដើម្បី​ឆ្ពោះ​ទៅ​​សម្រេច​ចក្ខុវិស័យ​រួម​បាន។ ​​​ជា​រឿយៗ​ នៅ​តាម​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​នានា​ច្រើន ​ប្រើ​​ទម្រង់​វាយ​តម្លៃ​​សមត្ថភាព​ការងារ (KPI) ​​ដើម្បី​​ប្រមើល​មើល​ពី​ការ​សម្រេច​បាននូវ​ចក្ខុវិស័យ​របស់​ខ្លួន។ ​​​យុទ្ធសាស្ត្រ​នេះ​ គឺ​ដើម្បី​ធានា​ឲ្យ​ច្បាស់​ថា ​អ្វី​ដែល​គួរ​​​មាន​នៅ​ពេល​ខាង​មុខ​​ ​​​​អ្វី​ដែល​កំពុង​កើត​មាន​ក្នុង​ពេល​ឥឡូវ ​​ហើយ​បើ​ខុស​ពី​ចក្ខុវិស័យ ​គួរ​ធ្វើការ​ផ្លាស់ប្ដូរ​បែប​ណា។

តើធ្វើដូចម្ដេចដើម្បីវាស់វែងការអនុវត្តការងារបុគ្គលិកប្រកបដោយប្រសិទ្ធភាព?

៤. ​​បង្រៀន ​​និង​បង្កើត​ក្រុម​ដើម្បី​សម្រេច​ចក្ខុវិស័យ

​ការ​អភិវឌ្ឍ​បុគ្គល ​និង​ក្រុម​ គឺ​​ជា​សកម្មភាព​ភាព​ដ៏​សំខាន់​ដែល​អ្នកដឹកនាំ​សម័យ​ថ្មី​ត្រូវ​ធ្វើ។ ​​ដើម្បី​បង្កើត​ក្រុម​ដ៏​ល្អ​មួយ​ ​អ្នក​ដឹកនាំ​ ដំបូង​ត្រូវ​ដឹង​ពី​ភាព​​ជា​ធ្លុង​មួយ​នៃ​ក្រុម (Team Dynamics)។​​​ ជា​មេដឹកនាំ​ម្នាក់​ ត្រូវ​ឲ្យ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​សមាជិក​ក្រុម​ម្នាក់ៗ​​មាន​ជំនាញ ​​និង​សមត្ថភាព​ចាំបាច់​ដែល​គួរ​មាន​​ដើម្បី​សម្រេច​ការងារ ​និង​ចក្ខុវិស័យ​រួម​បាន។ ​​​អ្នក​ដឹកនាំ​ ត្រូវ​ធ្វើ​ការ​ផ្ដល់​យោបល់ ​ការ​​​រិះគន់​ស្ថាបនា​ជា​ប្រចាំ​ ដោយ​បង្រៀន ​និង​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​​ដែល​អាច​បង្កើន​សមត្ថភាព​បុគ្គល ​និង​ក្រុម​ទាំង​មូល។ ​​​

ក្រៅ​ពី​នេះ ​ភាព​ជា​អ្នក​ដឹកនាំ​ គឺ​រាប់​បញ្ចូល​ទាំង​ការ​សម្លឹង​មើល​សក្ដានុពល​ភាព​ជា​អ្នក​ដឹកនាំ​​របស់​កូន​​ក្រុម។ ​​ហើយការ​អភិវឌ្ឍ​​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​​ក្នុង​ក្រុម​របស់​អ្នក​​ ជួយ​ឲ្យ​អ្នក​​​​បង្កើត​នូវ​បរិយាកាស​ការងារ​មួយ​ដែល​អាច​​​ធានា​ជោគជ័យ​រយៈពេល​វែង។ ​​​​នេះ​ជា​​​​​ចំណុច​វាស់វែង​ដ៏​ពិត​ប្រាកដ​នៃ​ភាព​ជា​អ្នកដឹកនាំ​ល្អ។


អត្ថបទទាក់ទង

ឧបនិស្ស័យ ៧ ប្រការរបស់អ្នកដឹកនាំឆ្នើម

Leave a Reply