៣ ចំណុចសំខាន់ៗ ដើម្បីដឹកនាំ​អង្គប្រជុំ​​​មិនឲ្យខាត​ពេលវេលា​ និង​ធុញទ្រាន់

នៅ​ក្នុង​កិច្ចការ​អាជីវកម្ម​ក្តី សិក្សា​ក្តី និងការ​ស្រាវជ្រាវ​ផ្សេងៗ​ក្តី រមែង​ត្រូវ​មាន​កិច្ចពិភាក្សា​មួយ​​​​​របស់​ខ្លួន​ដើម្បីស្រាវជ្រាវ ស្វែង​រក​យុទ្ធសាស្ត្រ​ ឬដំណោះស្រាយ​នានា​សម្រាប់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ​ការ​ប្រជុំ​ទាំងអស់ មិនមែន​សុទ្ធតែ​​ទទួល​បាន​ផ្លែផ្កា​ទាំង​អស់​នោះ​ទេ ពោល​គឺ​វា​មាន​កត្តា​ជា​ច្រើន​ ដូច​ជាប្រជុំ​បាន​​លទ្ធផល​ហើយ តែកង្វះ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត។ មាន​​ការ​ប្រជុំ​ខ្លះ​ទៀត បាន​​​ដំណើរការ​មិន​ចប់​ចុង​ចប់​ដើម ​​គ្មាន​អ្វី​ជា​ដុំកំភួន​សោះ​ ដែល​នេះ​នាំ​តែ​ខាត​ពេល​ឥត​ប្រយោជន៍។ 

ខាងក្រោមនេះជាដំណើរការ​នៃការប្រជុំ​ប្រកបដោយ​ប្រសិទ្ធភាព​ដែលអ្នកអាច​រៀន​បាន​៖

១. បង្កើត​របៀបវារៈ​

ចូរ​លើកទឹកចិត្ត​ឲ្យអ្នក​រាល់គ្នា រៀបចំ​ឲ្យបានរួចរាល់មុននឹង​ចូលរួមប្រជុំ ជៀសវាងការ​មកដល់​ទាំង​ប្រញាប់ប្រញាល់​ ដោយមិនដឹង​ថានឹងត្រូវ​និយាយ​ពី​អ្វី​។ ការប្រជុំ​នឹង​គ្មាន​ប្រសិទ្ធភាព​ទេ​ ប្រសិន​និយាយ​ម្នាក់ឯង ហើយ​អ្នកចូលរួម​ទាំងអស់​ត្រូវ​ព្រមស្តាប់​។​

​សូមចាប់ផ្តើម​រៀន​បង្កើត​របៀបវារៈ​ និង​ស្មារ​តី​ប្រជុំ​រួមគ្នា ដែល​អាច​មើលឃើញ​ផល​ពិតៗ​ និង​កែសម្រួល​លើ​ភាពខ្វះ​ចន្លោះ​ការងារ​ ដោយផ្តល់ឲ្យ​អ្នកចូលរួម​ទាំងអស់​នូ​វ​ឱកាស​ស្មើគ្នា​ផងដែរ​ក្នុង​ការផ្តល់​យោបល់​។​

២. កុំ​ឲ្យ​ការប្រជុំ​ទៅជា​បញ្ហា​សងសឹក​ទំនាស់​បុគ្គល​

​ចូរធ្វើ​ឲ្យ​ការប្រជុំ ក្លាយ​ជា​វេទិកា​ដែល​មនុស្ស​ជួបជុំគ្នា សប្បាយចិត្ត និង​ការ​ដែល​អាច​ពិភាក្សា​អំពី​គំនិត​ធ្វើការ ការសម្រេចចិត្ត​ និង​ការ​ស្ដាប់​មតិ​ មិនមែន​ជា​ការធ្វើ​ឲ្យ​​អាម៉ាស់​ឡើយ​។ ការប្រជុំ ​គឺជា​កន្លែង​ដែល​បង្កើត​វប្បធម៌​បញ្ចេញមតិ បង្កើត​ការច្នៃប្រតិដ្ឋ និង​ដើម្បី​រីកចម្រើន​។​

​ការអនុវត្ត​ដ៏​សំខាន់​បំផុត គឺ​បោះជំហាន​ចូល​ចំ​ប្រធានបទ កុំ​និយាយ​បង្វែរ​ ហើយក៏​កុំ​អនុ​ញ្ញា​ត្តិ​ឲ្យ​មាន​ការវាយប្រហារ​គ្នា​ដោយ​រឿង​ផ្សេង​ផងដែរ។ នៅ​ពេល​មាន​បុគ្គល​ម្នាក់​ ឬ​ពីរ​នាក់​ដែល​ចាប់ផ្តើម​ត្រួតត្រា​ការសន្ទនា​ ចូរ​រក​វិធី​ទាញ​អ្នក​ផ្សេង​ឲ្យ​មាន​ឱកាស​និយាយ​។​

​តាមរយៈ​គំនិត​នេះ​ មេដឹកនាំ អាច​ធ្វើ​ជា​ដើរ​ជុំវិញ​បន្ទប់ ហើយ​សួរ​ទៅកាន់​សមាជិក​ក្រុម​ដែល​ស្ងាត់ស្ងៀម ថា​ពួកគេ​មាន​អ្វី​និយាយ​ដែរ​?

​ប្រយ័ត្ន​ចំពោះ​ការរំខាន​។ ប្រសិនបើ​នរណាម្នាក់​ ត្រូវបាន​គេ​កាត់ផ្តាច់​កណ្តាល​ទី សូម​ផ្តល់​ការ​គ្របដណ្តប់​ជួយ​វិញ ដោយ​និយាយថា​ “សូមឲ្យ​គាត់​និយាយចប់សិន​”។ ត្រូវ​ចេះជំរុញ​បរិយាកាស​ស្វាគមន៍​អ្នក​មិនសូវ​ពូកែ​និយាយ ដោយ​លើកឡើងថា រាល់​ទស្សនៈ​របស់​មនុស្ស​គ្រប់គ្នា ​គឺ​សំខាន់​ ហើយ​មិនដែល​ខុស​នោះទេ ទោះបី​ពេលខ្លះ ​ពួកគេ​មើលទៅសួរ​ដូចជា​ឆោត​យ៉ាងណាក៏ដោយ ក៏មាន​ប្រយោជន៍​ម្យ៉ាងសម្រាប់​អង្គភាព​ដែរ​។​

៣. គោរព​ពេលវេលា​មធ្យ័ត​

នៅក្នុង​សៀវភៅ​ “សិល្បៈ​នៃការគ្រប់គ្រង​” របស់លោក Andy Grove អះអាងថា ការ​ខ្ជះខ្ជាយ​ពេលវេលា​របស់​និ​យោ​ជិ​ត ​គឺ​ស្មើនឹង​ការ​លួច​របស់​អ្វីមួយ​ពី​ក្រុមហ៊ុន​។ នេះ​អាច​ស្តាប់ទៅ​ពិបាក​បន្តិច​មែន ប៉ុន្តែ​ជាការ​ពិត រាល់​ការប្រមូលផ្តុំ​និ​យោ​ជិ​ត​នៅក្នុង​បន្ទប់​តែមួយ តំណាងឲ្យការចំណាយ​ពេលវេលា​ ដូច្នេះបើ​ធ្វើឲ្យ​គ្មាន​ប្រយោជន៍​ គឺជា​ការខាតបង់​ដែលប៉ះពាល់​ដល់​ផលិតភាព​ក្រុមហ៊ុន​។​

​លោក Grove មានប្រសាសន៍ថា​ “ការមិន​អនុញ្ញាតឲ្យ​បុគ្គលិក​ណា​ម្នាក់ លួចបាន​សម្ភារៈ​ការិយាល័យ ឬ​លុយ ឬ​ពេលវេលា ក៏​មិនគួរ​ឲ្យមាន​នរណាម្នាក់​មក​អង្គុយ​ស្រ​ម៉ុក​ដកដង្ហើម​ចោល​ក្នុងពេល​ប្រជុំ​ដែរ​!”

​ចុងបញ្ចប់ ការប្រជុំ​ត្រូវគោរព​តាម​ពេលវេលា​កំណត់ សូម្បីតែ​ការនិយាយ កុំឲ្យអូសបន្លាយ​ពេក ប្រាសចាក​ប្រធានបទពេក និង​ត្រូវមាន​មេដឹកនាំ​អង្គប្រជុំ​ដែល​ពូកែ​សម្របសម្រួល​ផងដែរ។

ជារួមមក ការដឹកនាំ​អង្គប្រជុំ​ថ្ងៃ​ដំបូង​ មនុស្ស​ជាច្រើន​គិត​អំពី​របៀប​រៀបចំខ្លួន​ និង​មាតិកា​ដែល​ត្រូវ​និយាយ ប៉ុន្តែ​រឿង​សំខាន់ និង​វៃឆ្លាត គឺ​គួរតែ​រំ​ពៃ​រក​នឹក​ឡើងវិញ អំពី​ការប្រជុំ​មិនល្អ​ទាំងអស់​ដែល​យើង​ធ្លាប់​ជួប និង​មាន​អារម្មណ៍​ធុញ​កាល​នៅ​ជា​កូនចៅ​គេ​។​ ពេល​រក​ឃើញ​ហើយ​កាលណា​ សូម​ព្យាយាម​ជៀសវាង និងកុំ​ត្រាប់​ធ្វើ​ដូច​មេដឹកនាំ​អង្គប្រជុំ​ពីមុន​នោះ​ ហើយអនុវត្តនូវវិធីសាស្រ្តខាងលើនេះ ដើម្បីដឹកនាំការប្រជុំប្រកបដោយប្រសិទ្ឋភាព។

សម្របស្រួល សម្រួលធ្វើឲ្យស្រប សម្របធ្វើឲ្យស្រួល” “សម្រួលសម្រេច សម្រួលធ្វើឲ្យស្រេច សម្រេចធ្វើឲ្យស្រួល


អត្ថបទទាក់ទង

បច្ចេកទេសប្រជុំ ៦ចំណុច ប្រកបដោយប្រសិទ្ឋិភាព ពីលោក ស្ទីវ ចបស៍

 

Leave a Reply