១៥ គតិបណ្ឌិត ដើម្បីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ (Leadership)

អ្នកដឹកនាំ (LEADER) គឺជាបុគ្គលដែលបានគេប្រគល់​តួនាទី​ ឬត្រូវបានគេទទួលស្គាល់​ និងតែងតាំង​ឲ្យ​ធ្វើ​ជាមេក្រុម អ្នកបង្គាប់​បញ្ជា អ្នកសម្រេចចិត្ត អ្នកផ្តល់​គំនិតយោបល់​ ឬចាត់​ចែងការងាររបស់​ក្រុម អង្គភាព សហគមន៍ ប្រទេស​ ជាដើម ។ល។ ដែលមានតួនាទីសំខាន់​ក្នុងការបំផុសទឹកចិត្ត ជួយឲ្យមនុស្សធ្វើការកាន់​តែមានប្រសិទ្ធិភាពខ្ពស់ ​ដើម្បីជាប្រយោជន៍រួមរបស់​សមាជិកទាំងអស់​គ្នា។

ចំណែកពាក្យ ភាពជាអ្នកដឹកនាំ (LEADERSHIP) មានអត្ថន័យទូលំទូលាយជាងតួអង្គបុគ្គល ដែលសំដៅលើសមត្ថភាពរបស់​អ្នកដឹកនាំ និងក្រុមអ្នកដឹកនាំ ក្នុងការទទួលស្គាល់​ សង្កេត​ មានឥទ្ធិពល ជួយអ្នកដទៃឲ្យរួបរួមសាមគ្គីគ្នាធ្វើការងារឲ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផល ដើម្បីសម្រេចគោលដៅរួមគ្នា និងធ្វើការកែទម្រង់​សហគមន៍អង្គការ ឬប្រទេសជាតិឲ្យចម្រើនជឿនលឿនបានយ៉ាងរហ័ស។

ខាងក្រោមនេះជា គតិបណ្ឌិតចំនួន១៥ ដើម្បីអភិវឌ្ឈន៏ភាពជាអ្នកដឹកនាំ៖

១. ខ្ញុំខ្លាចទ័ពចៀម១០០ ដែលដឹកនាំដោយតោមួយក្បាល ជាង​ទ័ពតោ​១០០ ដែល​ដឹកនាំដោយចៀមមួយក្បាល។ I am more afraid of an army of 100 sheep led by a lion than an army of 100 lions led by a sheep. ឆារឡេស ម៊ូរីស ឌឺ ថាលីរ៉ង់ ភ្រីហ្គដ (Charles Maurice de Talleyrand Prigord) នាយករដ្ឋមន្រ្តីទី១ របស់ប្រទេសបារាំង

២.​ ចូរដឹកនាំ និងលើកទឹកចិត្តមនុស្ស។ ចូរកុំព្យាយាមគ្រប់គ្រង និង​ត្រួតពិនិត្យ​មនុស្ស។ របស់របរអាចគ្រប់គ្រងបាន ប៉ុន្តែមនុស្ស​ចាំបាច់​ត្រូវតែដឹកនាំ។​ Lead and inspire people. Don’t try to manage and manipulate people. Inventories can be managed but people must be lead. រ៉ុស ភឺរូត (Ross Perot) អ្នកជំនួញ អាមេរិច

៣. អ្នកមិនអាចក្លាយជាអ្នកដឹកនាំបានទេ លុះត្រាតែអ្នករៀន​អំពីរបៀប​ដើរតាមគេ និងរបៀប​ដឹកនាំ​គេជាមុនសិន។ Will never be a leader unless you first learn to follow and be led. ទីអូរីអូ (Tiorio)

៤. អ្នកដឹកនាំល្អ មិនត្រូវធ្វើឲ្យខ្លួនឯងប្រសើរខ្លាំងជាងកូនចៅពេកទេ។ The good leader cannot make himself too better than his subjects. ហ្រ្វែងឃ្លីន រ៉ូសេវ៉ែល (Franklin D. Roosevelt) ប្រធានាធិបតីទី៣២ សហរដ្ឋអាមេរិច

៥. មុខងារនៃភាពជាអ្នកដឹកនាំ គឺការផលិត បាន​អ្នក​ដឹកនាំយ៉ាងច្រើន មិនមែនអ្នកដើរតាម​ច្រើន​នោះទេ។The function of leadership is to produce more leaders, not more followers. រ៉ាលហ្វ ណាឌ័រ (Ralph Nader) អ្នកនិពន្ធ និងនយោបាយអាមេរិច

៦. ការខ្លាចបាត់បង់អំណាច គឺជាសញ្ញានៃមេដឹកនាំដែលអន់បំផុត។ Fear of losing power is a sign of weak leaders. អនាមិក (Anonymous)

៧. ការដឹកនាំ គឺជាការទទួលខុសត្រូវ មិនជាការដោះសារទេ។ Leadership is about taking responsibility, not making excuses. មីត រ៉ូមនី (Mitt Romney) អ្នកនយោបាយ អាមេរិច

៨. មេឥន្រ្ទីពូកែ គឺជាអ្នកដែលអាចបង្កើតបានកូនឥន្រ្ទីពិតប្រាកដមួយ មិនមែនបង្កើត​បាន​កូន​សេកមួយរយនោះទេ។ A great eagle is made a real eagle not made a hundred parrots. អនាមិក (Anonymous)

៩. អ្នកដឹកនាំ គិតហើយនិយាយអំពីដំណោះស្រាយ។ អ្នកដើរតាម​គិត​ហើយ​និយាយ​អំពី​បញ្ហា​។ Leaders think and talk about the solutions. Followers think and talk about the problems. ប្រាយអ៊ិន ត្រាស៊ី (Brian Tracy) អ្នកនិពន្ធ ជនជាតិអាមេរិច

១០. អ្នកដឹកនាំល្អ មិនអាចទៅណាឆ្ងាយពីកូនចៅរបស់ខ្លួនទេ។ A good leader can’t get too far ahead of his followers. ហ្រ្វែងឃ្លីន រ៉ូសេវ៉ែល (Franklin D. Roosevelt) ប្រធានាធិបតីទី៣២ សហរដ្ឋអាមេរិច

១១.​ ភាពជាអ្នកដឹកនាំ គឺជាសមត្ថភាពដែលអាចធ្វើឲ្យទស្សនវិស័យ​ក្លាយជាការ​ពិត។​ Leadership is the capacity to translate vision into reality. វ៉ារេន បេននីស (Warren Bennis) អ្នកនិពន្ធ និងសាស្រ្តាចារ្យអាមេរិច

១២. អ្នកដឹកនាំ គឺជាអ្នកដឹងផ្លូវដែលត្រូវទៅ ហើយដើរទៅ និងបង្ហាញទៅ​អ្នកដទៃ។ A leader is one who knows the way, goes the way and shows the way. ចន ខាលវីន ម៉ាក្សវេល (John Calvin Maxwell) អ្នកនិពន្ធអំពីសាសនា គ្រិស្ត ជនជាតិអាមេរិច

១៣. ភាពជាអ្នកដឹកនាំ មិនអាចវាស់បានក្នុងពេលបោះឆ្នោត ឬដោយ​លទ្ធផល​បោះឆ្នោត​ឡើយ។ ជាក់ស្តែង វាត្រូវបានមើលឃើញតាម​រយៈទស្សនវិស័យក្នុង​រយៈពេល២០ឆ្នាំ មិនមែន២០​ថ្ងៃ​នោះទេ។ Leadership cannot measure in a poll or even in the result of an election. It can only be truly seen with the benefit of time. From the perspective of twenty years, not twenty days. ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) សមាជិកសភា សហរដ្ឋអាមេរិច (បក្សសាធារណៈរដ្ឋ)

១៤. ល្បឿនរបស់អ្នកដឹកនាំ គឺល្បឿនរបស់ក្រុមទាំងមូល។ The speed of the boss is the speed of the team. អនាមិក (Anonymous)

១៥. គ្រោះថ្នាក់បំផុត សម្រាប់ប្រទេសជាតិមួយ គឺការទុកចិត្តលើមនុស្ស​កុហកឲ្យដឹកនាំ​ប្រទេស​ជាតិ។ The most dangerous thing any nation faces is a citizenry capable of trusting a liar to lead them. អេនឌី អាន់ដ្រ៊ូ (Andy Andrews) អ្នកនិពន្ធអាមេរិច

លោកអ្នកអាចសិក្សាស្វែងយល់បន្ថែមអំពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំតាមរយៈអត្ថបទខាងក្រោមនេះ៖

មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ…!!!

 

2 thoughts on “១៥ គតិបណ្ឌិត ដើម្បីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ (Leadership)

Leave a Reply