លក្ខណៈសម្បត្តិល្អ ១០ យ៉ាងដែលអ្នកដឹកនាំត្រូវធ្វើ ដើម្បីជួយក្រុមការងារកាន់តែរីកចម្រើន

ក្រុមហ៊ុនមួយ អាចចំណាយប្រាក់យ៉ាងច្រើនរបស់ខ្លួន ដើម្បីជ្រើសរើសបុគ្គលិកដែលល្អបំផុតឲ្យធ្វើការឲ្យក្រុមហ៊ុន។ ប៉ុន្តែប្រសិនបើអ្នកដឹកនាំជាមនុស្សខ្ជិលវិញនោះ ទោះមានបុគ្គលិកល្អៗជាច្រើននាក់ដ៏ដោយ ក៏ក្រុមហ៊ុនអាចជាមានភាពយ៉ាប់យ៉ឺនដែរ។ ផ្ទុយទៅវិញ ប្រសិនបើមានអ្នកគ្រប់គ្រង និងអ្នកដឹកនាំឆ្នើម វាមិនត្រឹមតែធ្វើឲ្យក្រុមហ៊ុនមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យពួកគេកាន់តែមានភាពជិតស្និទ្ធគ្នាផងដែរ រវាងអ្នកគ្រប់គ្រង និងបុគ្គលិក។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិល្អទាំង ១០ ដែលអ្នកដឹកនាំត្រូវធ្វើ៖ 

១. មានចក្ខុវិស័យ និងយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ក្រុម

អ្នកចាត់ការឆ្នើមៗ ដឹងច្បាស់ថាតើក្រុមនេះនៅឯណាឥឡូវនេះ? ក្រុមដែលពួកគេកំពុងដឹកនាំ និងអ្វីដែលពួកគេត្រូវធ្វើដើម្បីទៅដល់ទីនោះ។ តាមរយៈការប្រាស្រ័យទាក់ទងល្អនឹងជួយពួកគេរក្សាសមាជិកក្រុមឈានទៅរកគោលដៅបានយ៉ាងជាក់លាក់។ អ្នកដឹកនាំល្អធ្វើឲ្យសមាជិកក្នុងក្រុមទាំងអស់យល់ពីតួនាទីរបស់ពួកគេម្នាក់ៗក្នុងការអនុវត្តយុទ្ធសាស្ត្រនោះផងដែរ។

២. អ្នកសម្រេចចិត្តដ៏ឆ្លាតវៃ

អ្នកចាត់ការទូទៅឆ្នើមៗ មិនចេះវង្វេងក្នុងការសម្រេចចិត្តទេ។ បន្ទាប់ពីដឹងអំពីអង្គហេតុនិងឆ្លងកាត់ការពិចារណាលើគំនិតឬទស្សនវិស័យរបស់ក្រុមពួកគេរួចរាល់មក ការសម្រេចចិត្តគឺជាអ្វីដែលត្រូវធ្វើបន្ទាប់។ ចំពោះការសម្រេចចិត្តរបស់ពួកគេមានភាពច្បាស់លាស់និងបេ្តជ្ញាចិត្តក្នុងការសម្រេចវាចេញជាលទ្ធផលយ៉ាងពិតប្រាកដ។

៣. ការលើកទឹកចិត្តតាមរយៈការជួយសម្រួលការងារ

អ្នកចាត់ការឆ្នើមនឹងធ្វើឱ្យមិត្តរួមក្រុមទាំងអស់មានភាពប្រសើរដោយធ្វើជាគម្រូដ៏ត្រឹមត្រូវដល់ពួកគេ។ ពួកគេមិនខ្លាចក្នុងការជួយបុគ្គលិករបស់ខ្លួនទៅលើការងារណាមួយឡើយ ហើយនេះជាការលើកទឹកចិត្តដល់ក្រុមរបស់ពួកគេតាមរយៈការសម្រួលការងារគ្នាមួយចំនួន។

៤. ស្តាប់ និងចែករំលែកព័ត៌មាន

អ្នកគ្រប់គ្រងល្អបំផុតគឺជាអ្នកពូកែស្តាប់។ នេះជួយឱ្យពួកគេយល់ច្បាស់ពីក្រុមរបស់ពួកគេហើយបង្ហាញពីការយកចិត្តទុកដាក់ទៅកាន់បុគ្គលិកខ្លួន។ លើសពីនេះទៀតអ្នកគ្រប់គ្រងល្អដឹងថាចំណេះដឹងគឺជាអំណាច។ នោះហើយជាមូលហេតុដែលពួកគេមានតម្លាភាពនិងមានឆន្ទៈក្នុងការចែករំលែកព័ត៌មានជាមួយក្រុមរបស់ពួកគេ។

៥. ជាគ្រូបង្វឹកដ៏ល្អ

ខណៈពេលដែលបញ្ហាកើតឡើង ជាជាងដោះស្រាយបញ្ហាទាំងអស់ភ្លាមៗដោយខ្លួនឯង អ្នកគ្រប់គ្រងល្អបំផុតពួកគេបានប្រើប្រាស់បញ្ហាដែលកើតឡើងយកមកបង្រៀននិងបង្ហាត់បង្ហាញពីអ្វីដែលចាំបាច់សម្រាប់បុគ្គលិករបស់ពួកគេ។ នេះអនុញ្ញាតឲ្យក្រុមរបស់ពួកគេទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃនិងការរីកចម្រើននូវសមត្ថភាពតាមរយៈការរកវិធីដោះស្រាយដោយខ្លួនគេ។

៦. គាំទ្រការអភិវឌ្ឍអាជីព និងពិភាក្សាពីការអនុវត្តការងារ

អ្នកចាត់ការទូទៅពូកែលើកទឹកចិត្តបុគ្គលិករបស់ពួកគេដោយការចែករំលែកការសរសើរដ៏ស្មោះត្រង់និងជាក់លាក់។ ពួកគេមិនខ្លាចក្នុងការចែករំលែកយោបល់រិះគន់ទេ ប៉ុន្តែត្រូវប្រាកដថារៀបចំវាតាមរបៀបមួយក្នុងការស្ថាបនា។ ពួកគេវិនិយោគលើបុគ្គលិករបស់ពួកគេដោយជួយពួកគេឱ្យឈានដល់គោលដៅអាជីពផ្ទាល់ខ្លួនផងដែរតាមរយៈការអនុវត្តការងាររបស់ខ្លួន។

៧. ការចែករំលែកនូវជំនាញបច្ចេកទេសសំខាន់ៗដល់ក្រុម

អ្នកគ្រប់គ្រងឆ្នើមជាមនុស្សដែលពូកែយល់ពីការងាររបស់បុគ្គលិក រួមទាំងការងារនិងបញ្ហាប្រឈមប្រចាំថ្ងៃ។ប្រសិនបើអ្នកគ្រប់គ្រងត្រូវបានផ្លាស់ប្តូរទៅនាយកដ្ឋានថ្មី នោះគេនឹងចំណាយពេលដើម្បីចែករំលែកនូវជំនាញបច្ចេកទេសដែលសំខាន់ៗដល់ក្រុមការងារក្រោយៗរបស់មុនពេលធ្វើការផ្លាស់ប្តូរ។

៨. បង្កើតទំនុកចិត្តដល់មិត្តរួមក្រុមនៅពេលធ្វើការជាក្រុម

កូនសោរដ៏ធំបំផុតតែមួយគត់ចំពោះការអនុវត្តការងាររបស់ក្រុមគឺការបង្កើតបរិយាកាស “សុវត្ថិភាពខាងចិត្តសាស្ត្រ”។ នេះមានន័យថាការផ្តល់ឲ្យនូវសុវត្ថិភាពផ្លូវចិត្តខ្ពស់ដល់មិត្តរួមក្រុមធ្វើឲ្យពួកគេមានអារម្មណ៍ថាមានទំនុកចិត្តដោយគ្មាននរណាម្នាក់នៅក្នុងក្រុមនឹងត្រូវខ្មាស់អៀនឬដាក់ទណ្ឌកម្មចំពោះការសារភាពកំហុសឬផ្តល់នូវគំនិតថ្មីទេនោះទេ។

៩. សហការប្រកបដោយប្រសិទ្ធភាព

អ្នកចាត់ការឬអ្នកគ្រប់គ្រងមិនល្អចាត់ទុកក្រុមរបស់ខ្លួនថាជារឿងលេងសើចដោយមិនបានជួយនោះទេ ប៉ុន្តែថែមទាំងបំផ្លាញក្រុមផ្សេងទៀតនៅក្នុងក្រុមហ៊ុនតែមួយ។ ផ្ទុយទៅវិញអ្នកគ្រប់គ្រងដ៏អស្ចារ្យបានឃើញពីលទ្ធផលយ៉ាងធំ ដូច្នេះពួកគេនឹងធ្វើការដើម្បីភាពរីកចម្រើនរបស់ក្រុមហ៊ុនទាំងមូលនិងលើកទឹកចិត្តក្រុមរបស់ពួកគេឱ្យធ្វើដូចគ្នា។

១០. ផ្តល់សិទ្ធិសេរីភាពដល់បុគ្គលិក

គ្មានបុគ្គលិកណាម្នាក់ “មិនចង់បានសេរីភាពនៅកន្លែងធ្វើការរបស់ខ្លួនទេ”។ ចំពោះអ្នកគ្រប់គ្រងដ៏អស្ចារ្យបានផ្តល់ឲ្យបុគ្គលិករបស់ពួកគេនូវសេរីភាពដែលពួកគេចង់បាន។ សេរីភាពក្នុងការស្វែងរកគំនិតថ្មី ឬក៏ការទទួលយកកំហុសឆ្គង និងហានិភ័យផ្សេងៗ ការអនុញ្ញាតនេះនឹងធ្វើឲ្យបុគ្គលិកមានសមត្ថភាពគ្រប់គ្រាន់ និងធ្វើឲ្យបរិយាកាសនៅក្រុមហ៊ុនមានភាពល្អប្រសើរ។

ជារួមមក អ្នកដឹកនាំពិតប្រាកដ សាងនូវទំនុកចិត្ត និងថាមពលតាមរយៈគោលដៅដ៏មោះមុតរបស់ពួកគេដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ហើយក្នុងនាមជាអ្នកដឹកនាំអស្ចារ្យម្នាក់ អ្នកត្រូវមានសមត្ថភាពបំផុសឡើងនូវការព្រមព្រៀងដែលល្អប្រសើរ ព្រមទាំងប្រសិទ្ធភាពការងារដែលរីកចម្រើនពីមនុស្សជុំវិញខ្លួនអ្នកផងដែរ។


អត្ថបទទាក់ទង

៤ ចំណុចសំខាន់ៗសម្រាប់អ្នកដឹកនាំ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ

One thought on “លក្ខណៈសម្បត្តិល្អ ១០ យ៉ាងដែលអ្នកដឹកនាំត្រូវធ្វើ ដើម្បីជួយក្រុមការងារកាន់តែរីកចម្រើន

Leave a Reply