បង្កើនផលិតភាពការងាររបស់អ្នក ជាមួយនឹងគន្លឹះសំខាន់ៗទាំង៣នេះ

ផលិតភាព ​គឺ​ជា​លទ្ធផល​ដែល​អ្នក​ទទួល​បាន​ពី​អ្វី​ដែល​អ្នក​ធ្វើ ដូច្នេះហើយផលិតភាព​ ពិត​ជា​សំខាន់​ណាស់​ក្នុង​ជីវិត​រស់នៅសព្វថ្ងៃ។ យោងតាម ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល បានលើកឡើងថា “ផលិតភាព គឺជាការធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព មិនធ្វើការកាន់តែលំបាកទេ។ លើសពីនេះ យើងត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗក្នុងការផ្លាស់ប្តូរឥរិយាបទមិនល្អ ឬទម្លាប់អាក្រក់ចេញ ការប្រើប្រាស់ទស្សនបែបវិជ្ជមាននៅកន្លែងធ្វើការ។”

ដើម្បីលើកកម្ពស់ផលិតភាព ឯកឧត្តម បានផ្តល់អនុសាសន៍បីចំណុចគឺ៖

  • លើកទឹកចិត្តដល់បុគ្គលិកឲ្យចូលរួម លក្ខខណ្ឌការងារល្អ
  • ការចូលរួមដោយសកម្មដោយអ្នកគ្រប់គ្រង
  • ត្រូវប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការកាន់តែឆ្លាតវៃ (ពេជ្រ សោភ័ណ, ២០១៩)

ដើម្បី​សម្រេច​កិច្ច​ការឲ្យ​បាន​ផលច្រើន អ្នក​ចាំ​បាច់​ត្រូវ​តែ​ផ្តោត​ទៅ​លើ​ចំណុចសំខាន់ៗ ចំនួន៣ ​ខាង​ក្រោម​នេះ៖

១. គំនិត

ដើម្បី​បង្កើន​ផលិតភាព អ្នក​ប្រហែល​ជា​ត្រូវ​មាន​អារម្មណ៍​ល្អ ហើយ​កិច្ច​ការ​ដែលខុស​ៗ​គ្នា ​​ប្រហែល​ជា​ទាមទារឲ្យ​អារម្មណ៍​របស់​អ្នក​ខុសៗ​គ្នា​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ការ​កត់​ត្រា​នូវ​កិច្ច​ការ​ដែល​អ្នក​ត្រូវ​ធ្វើ​មិន​ត្រឹមតែ​​សន្សំ​ពេលវេលា​ ថែម​ទាំង​កាត់បន្ថយ​ស្ត្រេស។

២. ពេលវេលា

ជា​ទូ​ទៅ មនុស្ស​មិន​សូវ​ពូកែ​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​នោះ​ទេ។ ដូច្នេះ​ហើយ ការ​រៀប​ចំ​ពេលវេលា​ គឺ​ពិត​ជា​មាន​សារៈសំខាន់​​ណាស់ ប្រសិន​ជា​​អ្នក​ចង់​បង្កើន​ផលិតភាព​ក្នុង​ការងារ។ តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ Califonia បាន​រក​ឃើញ​ថា ​”​​មនុស្ស​ត្រូវ​ការ​ពេល​ ២៥​នាទី​ ដើម្បី​ផ្តោត​អារម្មណ៍​វិញ​ក្រោយ​ការ​រំខាន​អ្វី​មួយ​។” ដូច្នេះ​ហើយ ដើម្បី​ជៀសវាង​បញ្ហា​នេះ អ្នក​គួរ​តែ​មាន​គម្រោង​ច្បាស់​លាស់។

៣. កន្លែង

កន្លែង​នៅ​ទី​នេះ​សំដៅ​ទៅ​លើ​បរិយាកាស​​ដែល​នៅ​ជុំវិញ​អ្នក។ ទី​តាំង​ដែល​អ្នក​អង្គុយ​ធ្វើ​ការ​ពិត​ជា​ប៉ះពាល់​ដល់​ផលិតភាព​របស់​អ្នក។ ក្រុមហ៊ុន​ជា​ច្រើន​បាន​តុបតែងការិយាល័យ​បែប​ធម្មជាតិ ដោយ​សង្ឃឹម​ថា​វា​នឹង​ជួយ​កាត់​បន្ថយ​ស្ត្រេស​របស់​បុគ្គលិកបានល្អប្រសើរ។

ឯកសារយោង៖

Entrepreneur.Asia Pacific

សន្និសីទស្តីពី “យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល” ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩


អត្ថបទទាក់ទង

​វិធីសាស្រ្តសំខាន់ៗ ​ចំនួន ៧​ ដើម្បីប្រើប្រាស់ពេល​វេលា​ប្រកបដោយប្រសិទ្ឋភាព

Leave a Reply