ស្តេចស្ងៀមស្ងាត់នៃពេលរាត្រី
សត្វទាំងឡាយ កំពុងលង់លក់ក្រោមវាំងននខ្យល់ត្រជាក់នៅពេលរាត្រី ប៉ុន្តែនៅក្បែរទន្លេមានភ្នែកមាសពីរគូនៅតែបើកចំហរប្រុងប្រយ័ត្ន។
នេះគឺសត្វទីទុយត្រី Blakiston ជាសត្វទីទុយធំបំផុតនៅលើផែនដី វាជាយក្សដ៍ស្ងៀមស្ងាត់នៃរាត្រី ដែលឈរនៅកន្លែងព្រៃព្រឹក្សាក្បែមាត់ទឹក។
ខណៈទីទុយដទៃបរបាញ់កណ្តុរនៅវាលស្មៅ ទីទុយនេះបរបាញ់ស្រមោលនៅក្នុងផ្ទៃទឹកហូរ ។ វាស្តាប់សូរសំឡេងទឹកដែលខ្ទាតពីក្រោមទឹកកក រួចទើបវាយប្រហារ ដោយក្រចករបស់វាឆ្លងកាត់ពន្លឺចន្ទ និងទឹកត្រជាក់យ៉ាងជាក់លាក់ឥតខ្ចោះ។
អត្ថបទទាក់ទង៖ រឿងកង្កែបថ្លង់
រោមស្លាបនីមួយៗ ត្រូវបានបង្កើតឡើងសម្រាប់ភាពស្ងៀមស្ងាត់។ ដង្ហើមនីមួយៗ គឺជាការអធិស្ឋាននៃភាពអត់ធ្មត់។ ស្លាបរបស់វា លាតសន្ធឹងធំជាងដៃមនុស្សទៅទៀត ប៉ុន្តែវាចុះចតដោយគ្មានសំឡេង ហើយលើកត្រីសាល់ម៉ុនពីក្នុងទន្លេយ៉ាងទន់ភ្លន់ ដូចជាខ្មោចយកព្រលឹងអីចឹង។
នៅក្នុងភាពស្ងប់ស្ងាត់ខ្មៅងងឹតនៃរដូវរងា វាជាការរម្លឹកថា ភាពស្ទាត់ជំនាញមិនមែនជាសំឡេងខ្លាំងៗ ឬការអួតអាងទេ វាគឺជាស្ងៀមស្ងាត់ ប្រុងប្រយ័ត្ន និងគ្មានទីបញ្ចប់នៃអ្នកប្រមាញ់ស្រមោល។
មេរៀនដែលយើងអាចរៀនពីសត្វទីទុយត្រី Blakiston នេះ គឺអំពីភាពស្ទាត់ជំនាញពិតប្រាកដ និងថាមពលនៃភាពអត់ធ្មត់។ ភាពជោគជ័យ និងភាពស្ទាត់ជំនាញដ៏អស្ចារ្យ មិនមែនកើតចេញពីភាពអ៊ូអរ ឬសំឡេងខ្លាំងៗឡើយ។ ផ្ទុយទៅវិញ វាទាមទារភាពស្ងប់ស្ងាត់ ការផ្ដោតអារម្មណ៍ទាំងស្រុង និងការធ្វើសកម្មភាពប្រកបដោយការពិចារណា។ ទីទុយបង្រៀនយើងថា ការរង់ចាំដោយអត់ធ្មត់ រួមជាមួយនឹងការត្រៀមខ្លួនឥតខ្ចោះ គឺជាគន្លឹះដើម្បីសម្រេចបានគោលដៅប្រកបដោយភាពជាក់លាក់ និងប្រសិទ្ធភាពខ្ពស់បំផុត។
━━━✥◈✥━━━
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

