សម្តី២០ឃ្លារបស់ជូកឺលាង ដែលអាចដាស់តឿនគំនិតរបស់អ្នក

ជូកឺលាង (ខុងមីង) ជាតួអង្គឆ្លាតវាងវៃ ស្មោះត្រង់ និងគួរឱ្យចាប់អារម្មណ៍ម្នាក់នៅក្នុងរឿងសាមកុក។ គាត់បានប្រើល្បិច និងយុទ្ឋសាស្រ្តជាច្រើននៅក្នុងសង្គ្រាមដែលនាំយកភាពជោគជ័យមកឲ្យទ័ពលីវប៉ី និងនគរស៊ូ។ អ្នកអាន ឬទស្សនារឿងសាមកុកជាច្រើនចូលចិត្ត ជូកឺលាង ក៏ដោយសារតែប្រាជ្ញារបស់គាត់។ ខាងក្រោមនេះ គឺជាសម្រង់សម្តី ២០ឃ្លា របស់ ជូកឺលាង បង្កប់ដោយអត្ថន័យជ្រាលជ្រៅ៖

១. បើមិនវាយចោរក្បត់ទេ រាជវង្សមុខជាវិនាស បើអង្គុយចាំស្លាប់ដដែល មានតែប្តូរជីវិតវាយ។

២. មិនទាន់វាយត្រង់ វាយចិត្តមុន

៣. ស្មោះនិងក្បត់ មិនស៊ីគ្នាទេ

៤. អ្វីដែលគួរធ្វើ ខ្ញុំធ្វើអស់ហើយ ចាំមើលតែព្រហ្មលិខិតប៉ុណ្ណោះ

៥. ដណ្តើម ទើបត្រូវគេនិយាយដើម

៦. ធ្វើសង្គ្រាមមិនអាចពឹងតែលើចិត្តឆេវឆាវទេ ត្រូវមានយុទ្ធសាស្រ្ត និងចេះអត់ធ្មត់

៧. បើយើងមិនវាយគេគេប្រាកដជាវាយយើងវិញគ្រាន់តែសំងំ យកសុខ មិនអាចបានសុខទេ

៨. ក្បួនគឺសំបកក្រៅ យុទ្ធសាស្រ្តទើបអាចយកចាញ់ឈ្នះ

៩. សម្បកក្រៅឃើញដូចល្ងង់ តែធាតុពិតមហាប្រាជ្ញា

១០. បើស្លាប់អាចដោះស្រាយបញ្ហាបាន មនុស្សខំរស់ដើម្បីអ្វីទៅ

១១. ឆាប់ចាកចេញពីកន្លែងគ្រោះថ្នាក់ ទើបជាមធ្យោបាយល្អ

១២. បាតុភូតប្រែប្រួលលឿន មិនអាចមានះ

១៣. បើខ្លួនឯងដើររកម្ចាស់ អ៊ីចឹងបង្កើតម្ចាស់មួយឱ្យខ្លួនឯងទៅ

១៤. មានតែឆ្ពោះទៅមុខ ទើបអាចសម្រេចចិត្តបាន

១៥. កិច្ចការធំទាំងអំបាលសុទ្ធតែចាប់ផ្តើមនៅពេលទាល់ច្រកទាំងអស់

១៦. ម្ចាស់ឆ្លាតត្រូវពឹងលើរាស្ត្រ តែក៏មិនត្រូវយករាស្ត្រជាបន្ទុកដែរ ព្រោះមិនត្រឹមតែនាំទុក្ខដល់រាស្ត្រទេ នៅនាំទុក្ខដល់ខ្លួនឯងទៀត

១៧. បំភ័យវា ទើបអាចលួងចិត្តវាបាន

១៨. សន្សឹមៗ ទោះបីមិនឆាប់ឈ្នះក៏មិនបរាជ័យដែរ

១៩. ម្រាមដៃដប់ មានវែងមានខ្លី គ្រួសារណាក៏មានបញ្ហាផ្ទៃក្នុងដែរ

២០. កម្លាំងយើងរឹតតែខ្លាំង ទើបគេគោរពពួកយើង


អត្ថបទទាក់ទង

រឿងខ្លី៖ “បាយថ្ងៃត្រង់របស់ខុងជឺ” ផ្តល់មេរៀនកុំឲ្យយើងសន្និដ្ឋាននូវអ្វីដែលយើងគ្រាន់តែឃើញ តែមិនទាន់បានស្វែងយល់

 

 

One thought on “សម្តី២០ឃ្លារបស់ជូកឺលាង ដែលអាចដាស់តឿនគំនិតរបស់អ្នក

Leave a Reply