លោក វីនស្តុន ឆឺចឈីល (Winston Churchill) ពន្យល់ប្រាប់អំពីរបៀបទទួលបានជោគជ័យ

វាមិនងាយស្រួលនោះទេក្នុងការធ្វើចិត្តអោយរឹងមាំ នៅពេលអ្វីដែលអ្នកធ្វើត្រូវបានបរាជ័យរឺក៏ដួលរលំនោះ។ ប៉ុន្តែចំពោះបញ្ហានេះលោក Winston Churchill បានផ្តល់ដំបូន្មានថា វាគឺជាចំណុចល្អទៅវិញទេនៅពេលដែលអ្នកជួបភាពបរាជ័យ ព្រោះការបរាជ័យពេលនេះវាអាចអោយអ្នកដឹង និងមានភាពខ្លាំងក្នុងការប្រឈមមុខនឹងវានៅពេលអ្នកជួបបញ្ហាបែបនេះនៅពេលក្រោយៗទៀត ហើយវាក៏អាចអោយអ្នកមានបទពិសោធកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាបែបទាំងនោះនៅពេលក្រោយផងដែរ។

វាអាចធ្វើឲ្យយើងមើលឃើញកាន់តែច្បាស់ពីចំណុចដែលធ្វើឲ្យអ្នកបរាជ័យ។ ប្រសិនបើយើងអនុញ្ញាតអោយភាពបរាជ័យធ្វើឲ្យយើងបាក់ទឹកចិត្ត នោះវាហ្នឹងធ្វើអោយយើងពិបាកក្នុងការទទួលយកភាពជោគជ័យនៅក្នុងថ្ងៃខាងមុខហើយ។ អ្វីដែលយើងត្រូវធ្វើ គឺខិតខំប្រឹងប្រែធ្វើវាអោយកាន់តែខ្លាំង និងមានភាពរឹងមាំ ដោយមិនគិតពីចំនួននៃការបរាជ័យរបស់អ្នកក្នុងពេលអតីតកាល។

យើងត្រូវធ្វើដោយគិតថា វាហ្នឹងទទួលបានភាពជោគជ័យនៅថ្ងៃណាមួយ ការគិតបែបនេះវានឹងជួយឲ្យមានអារម្មណ៏ល្អក្នុងការធ្វើវាម្តងទៀត និងជួយជម្រុញសន្ទុះការងាររបស់អ្នកដែលនឹងត្រូវធ្វើបន្ទាប់ផងដែរ។

ភាពជោគជ័យ គឺកើតចេញពីការបរាជ័យម្តងហើយម្តងទៀត ដោយមិនមានការបាក់ទឹកចិត្ត និងអស់សង្ឃឹម។” – Winston Churchill

ប្រភព៖ Quotivee


អត្ថបទទាក់ទង

ទស្សនវិទូ អាល់ប៊ែរ កាមូស (Albert Camus) បានសរសេរថា “ការពិចារណា ច្បាស់លាស់ត្រឹមត្រូវល្អឥតខ្ចោះ តាមប្រព័ន្ធគំនិត សីលធម៌ ឬ ឧត្តមគិតពេក តែងតែនាំទៅរក ការបង្ហូរឈាម។”

 

 

One thought on “លោក វីនស្តុន ឆឺចឈីល (Winston Churchill) ពន្យល់ប្រាប់អំពីរបៀបទទួលបានជោគជ័យ

Leave a Reply