១២ប្រយោគ នៃភាពជាអ្នកដឹកនាំ ពីលោក John C. Maxwell

ជាអ្នកនិពន្ធ និងជាវាគ្មិនដ៏ល្បីល្បាញម្នាក់ លោក John C. Maxwell បានបង្រៀនមនុស្សជាច្រើន ជាពិសេសថ្នាក់ដឹកនាំក្រុមហ៊ុនទូទាំងពិភពលោក អំពីភាពជាអ្នកដឹកនាំ។ ថ្ងៃនេះយើងសូមលើកយកសម្តីដ៏មានឥទ្ឋិពលរបស់លោក ១២ប្រយោគ មកជូនលោកអ្នកដូចខាងក្រោម៖

១ ជោគវាសនា មិនមែនជារឿងត្រូវរង់ចាំនោះទេ តែវាសំខាន់នៅលើការចាប់ផ្តើមប្រត្តិបត្តិឱ្យបានសម្រេច។

២ មនុស្សគ្រប់រូប សុទ្ធតែមានចំណុចខ្លាំងគ្រប់គ្នា។

៣ ភាពពូកែនឹងគ្មានផ្លូវទៅដល់ទីខ្ពស់បំផុតបានទេ លុះត្រាតែអ្នកមានភាពជឿជាក់ជាមុនសិន។

៤ អ្វីគ្រប់យ៉ាង កើតចេញពីការសម្រេចិត្ត ដូច្នេះយើងត្រូវតែរៀបចំការសម្រេចិត្តគ្រប់ពេលវេលា។

៥​ ១០%នៃជីវិត ជាអ្វីដែលបានកើតឡើង ហើយ៩០%ទៀតជាអ្វីដែលយើងឆ្លើយតបនឹងការកើតឡើង។

៦ ប្រសិនបើអ្នកចាប់ផ្តើមធ្វើរឿងត្រឹមត្រូវក្នុងថ្ងៃនេះ អ្នកបានជោគជ័យរួចហើយ គ្រាន់តែវាមិនទាន់បង្ហាញប៉ុណ្ណោះ។

៧ អ្នកដទៃនឹងមិនខ្វល់ថាអ្នកចេះច្រើនប៉ុណ្ណាទេ បើគេមិនដឹងថាអ្នកខ្វល់ពីពួកគេប៉ុណ្ណា។

៨ បោះបង់ចោលនូវអ្វីដែលអ្នកធ្វើមិនល្អ ហើយចាប់ផ្តើមធ្វើអ្វីដែលអ្នកធ្វើបានល្អ។

៩ ក្តីសុបិន្ត មិនបានសម្រេចទេ លុះត្រាតែអ្នកធ្វើវា។

១០ យើង ជាញឹកញាប់  តែងតែសម្លឹងមើលរឿងដែលកំពុងកើតមាននៅក្នុងបច្ចុប្បន្ន តែមិនបានមើលរឿងដែលអាចទៅរួចនៅថ្ងៃអនាគត។

១១ អ្នកមិនអាចយកឈ្នះឧបសគ្គដោយធ្វើឱ្យវាកាន់តែតូចនោះទេ តែអ្នកយកឈ្នះវាដោយធ្វើឱ្យខ្លួនអ្នកកាន់តែធំ។

១២ អ្នកដឹកនាំ ជាអ្នកដែលដឹងផ្លូវ ដើរលើផ្លូវ និងបង្ហាញផ្លូវ។

 

Leave a Reply