សម្រង់សម្តីទាំង១២ឃ្លា អាចជម្រុញអាចឲ្យអ្នក រកឃើញផ្លូវទៅកាន់ការសម្រេចលទ្ឋផលបាន

ចង់ក្លាយជាអ្នកសម្រេចបានលទ្ឋផលល្អៗ និងអស្ចារ្យ អ្នកត្រូវរៀនពីអ្នកដែលធ្លាប់សាងនូវសមិទ្ឋផលៗ។ រីឯសម្ដីបុគ្គលល្បីៗអាចជាគ្រឿងជម្រុញចិត្ត និងផ្ដល់នូវចំណេះដឹងបន្ថែមដើម្បីឈានទៅរកការសម្រេចបាននូវគោលដៅទាំងឡាយ។

១. ចូរ​យក​គំនិត​មួយ បង្កើត​គំនិត​មួយ មាន​ក្ដី​ស្រមៃ​មួយ នោះ​នឹង​ធ្វើឲ្យ​សាច់ដុំ​ខួរក្បាល សរសៃប្រសាទ គ្រប់​ផ្នែក​នៃ​រាងកាយ​របស់​អ្នក​ពេញ​ដោយ​គំនិត​នោះ ហើយ​វា​ជា​វិធី​ឈាន​ទៅ​រក​ជោគជ័យ។

២. ក្ដី​សុបិន​របស់​មនុស្ស​ម្នាក់​ៗ​អាច​ក្លាយ​ជា​ការ​ពិត​ទាំងអស់ ប្រសិនបើ​អ្នក​មាន​ភាព​ក្លាហាន​ក្នុង​ការ​ស្វែងរក​ពួកគេ។

៣. ភាព​ជោគជ័យ​ជាទូទៅ​កើត​ឡើង​ចំពោះ​តែ​អ្នក​ដែល​រវល់​ស្វែងរក​វា​ប៉ុណ្ណោះ។

៤. ព្យាយាម​កុំ​ធ្វើ​ជា​មនុស្ស​ជោគជ័យ ប៉ុន្តែ​ព្យាយាម​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​មាន​តម្លៃ។

៥. ឱកាស​មិន​កើត​ឡើង​ទេ បើ​អ្នក​មិន​បង្កើត​វា​ដោយ​ខ្លួនឯង។

៦. ភាព​ជោគជ័យ គឺ​ដើរ​ពី​ភាព​បរាជ័យ​ទៅ ដោយ​មិន​បោះបង់​ការ​តាំង​ចិត្ត។

៧. នៅ​ពេល​ដែល​អ្នក​ឃើញ​បុគ្គល​ជោគជ័យ នោះ​មានន័យ​ថាអ្នក​គ្រាន់តែ​ឃើញ​ភាព​ថ្លៃថ្នូរ​នៅ​តាម​ទី​សាធារណៈ រឿងរ៉ាវ​លម្អិត​នៅ​ពីក្រោយ​ខ្នង​ពួកគេ​អ្នក​មិន​ដឹង​ឡើយ ហើយ​បើ​មិន​ហ៊ាន​លះបង់​ខ្លួនឯង អ្នក​ក៏​មិន​អាច​ឈាន​ដល់​ពួកគេ​បាន​ទេ។

៨. ប្រសិនបើ​អ្នក​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ប្រថុយប្រថាន ធម្មតា​ទេ​អ្នក​នឹង​ជួប ឬ​ដោះស្រាយ​រឿង​ដដែល​ៗ។

៩. ឈប់​ដេញ​តាម​ប្រាក់ ហើយ​ចាប់ផ្ដើម​ដេញ​តាម​ចំណូលចិត្ត​វិញ។

១០. គ្មាន​នរណា​ម្នាក់​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អន់​ឡើយ បើ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក​ខ្លួនឯង​ទេ​នោះ។

១១. ប្រសិនបើ​អ្នក​កំពុង​ឆ្លង​កាត់​ឋាននរក សូម​បន្ត​ទៅ​មុខ​ទៀត​ចុះ ព្រោះ​ពេល​ឆ្លងកាត់​ផុត គឺជា​ច្រក​ចូល​នៃឋានសួគ៌។

១២. ប្រសិនបើ​អ្នក​មិន​អាច​ពន្យល់​ពី​វា​បាន នោះ​មកពី​អ្នក​មិន​យល់​ពី​វា​គ្រប់គ្រាន់។


អត្ថបទទាក់ទង

សម្រង់សម្តីចំនួន១៥ឃ្លា សម្រាប់ស្វែងយល់អំពីការអានសៀវភៅ

 

One thought on “សម្រង់សម្តីទាំង១២ឃ្លា អាចជម្រុញអាចឲ្យអ្នក រកឃើញផ្លូវទៅកាន់ការសម្រេចលទ្ឋផលបាន

Leave a Reply