សម្រង់សម្តី ១២ឃ្លា របស់ អាល់បែរ កាមុស ទស្សនវិទូនៃភាពឥតន័យ

អាល់ប៊ែរ កាមុស (Albert Camus) គឺជាទស្សនវិទូបារាំង ប៉ុន្តែមានដើមកំណើតនៅប្រទេសអាល់ហ្សេរី ព្រោះឪពុកម្តាយជាប់បំពេញបេសកកម្មនៅប្រទេសអាល់ហ្សេរី។ កាមុស គឺជាកូនអ្នកក្រមួយរូប ដែលអាចសិក្សារៀនសូត្របានដោយសាររដ្ឋឲ្យអាហារូបករណ៍។ កំពុងរៀបចំប្រលងបរិញ្ញាបត្រផ្នែកទស្សនវិជ្ជា ស្រាប់តែលោកកើតជម្ងឺរបេង ហើយលោកក៏ប្រកបរបររកស៊ីជាអ្នកសរសេរកាសែតមួយឈ្មោះថា Combat ។ 

ខាងក្រោមនេះ គឺជាសម្រង់សម្តីចំនួន ១១ឃ្លា របស់ អាល់បែរ កាមុស ដែលអ្នកអាចសិក្សាស្វែងយល់អំពីជីវិត៖

១. រស់នៅកន្លែង ដែលគ្មានក្តីសង្ឃឹម យើងត្រូវតែបង្កើតវា។

២. មនុស្ស គឺជាសត្វតែមួយគត់ ដែលមិនចេះទទួលស្គាល់ និងបដិសេធថាខ្លួនជាអ្វី!

៣. យើងនឹងមិនអាចមានសុភមង្គលបានឡើយ ប្រសិនបើអ្វីៗដែលយើងជឿ ខុសពីអ្វីដែលយើងធ្វើ។

៤. ចូរស្វែងរកអ្វីដែលជាការពិត មិនមែនស្វែងរកអ្វី ដើម្បីតែគាប់ចិត្តនោះទេ។

៥. គ្មានអ្វីគួរស្អប់ខ្ពើម ជាងការគោរពដោយភ័យខ្លាចនោះទេ។

៦. កុំដើរក្រោយខ្ញុំ ព្រោះខ្ញុំមិនមែនជាអ្នកដឹកនាំជីវិតរបស់អ្នកទេ! កុំដើរពីមុខខ្ញុំ ព្រោះខ្ញុំមិនដើរតាមអ្នកឡើយ! ចូរដើរទន្ទឹមគ្នាជាមួយខ្ញុំ ហើយយើងអាចជាមិត្តនឹងគ្នា!

៧. ដើម្បីរីករាយបាន លុះត្រាតែយើងកុំខ្វាយខ្វល់ខ្លាំពេកពីមនុស្សដែលនៅជុំវិញ។

៨. បើសិនពិភពលោកនេះល្អគ្រប់យ៉ាងនោះ សិល្ប: និងឧបាយកលក៏មិនមានដែរ!

៩. មនុស្សមើលសព្វៗទៅ ឃើញតែភាពដដែលៗ ដេក ដើរ ឈរ អង្គុយ ស៊ី ជុះ ដើរលេង… ពី ចន្ទ ដល់ អាទិត្យ ត្រឡប់ចុះត្រឡប់ឡើងតែប៉ុណ្ណឹង។

១០. ជីវិតនេះគ្រាន់តែជាចលនាមួយ ដែលរុញបង្ខំឲ្យដល់សេចក្តីស្លាប់តែប៉ុណ្ណោះ។

១១. ការរីកចម្រើនពិតប្រាកដតែមួយគត់ គឺស្ថិតនៅលើការរៀនសូត្រ ដើម្បីរៀនរស់នៅម្នាក់ឯង។

១២. បើរស់នៅគ្មានក្តីសង្ឃឹម និងគ្មានអនុស្សាវរីយ៍ ពួកគេរស់នៅតែមួយពេលក្នុងបច្ចុប្បន្នប៉ុណ្ណោះ។

សៀវភៅ “មិនចុះសម្រុងនឹងជីវិត” របស់ អាល់ប៊ែរ កាមុយ ដែលស្នាដៃនេះត្រូវបានកែសម្រួលឡើងវិញដោយអ្នកបកប្រែអក្សរសិល្ប៍ បេ ពុច និង គ្រីស្តូហ្វ ម៉ាកេ (Christophe Macquet)

អ្នកអាចធ្វើការជាវសៀវភៅនេះបានដោយផ្ញើលេខទូរស័ព្ទតាមរយ: Comment ឬប្រអប់សារមកទំព័រហ្វេសប៊ុកណាមួយរបស់ពួកយើង។

ទំនាក់ទំនងលេខ៖ ០៩៦ ២៧០ ៦៥៦៥

សូមបញ្ជាក់ថា លោកសាស្រ្តាចារ្យទស្សនវិជ្ជា យី ឈាងអេង បានបកប្រែស្នាដៃនេះម្តងកាលពីឆ្នាំ ១៩៧៣។


អត្ថបទាក់ទង

តើអ្វីទៅជា “ទស្សនវិជ្ជានៃភាពឥតន័យ” របស់ អាល់ប៊ែរ កាមុស (Albert Camus)?

 

Leave a Reply