ថាមពលទាំងបី ដែលបង្កប់នៅក្នុងខ្លួនមនុស្ស

នៅក្នុងខ្លួនមនុស្សយើង មានបង្កប់នូវថាមពលចំនួនបី ដូចជា៖
១. ថាមពលរាងកាយ បានមកពីចំណីអាហារដែលយើងបរិភោគប្រចាំថ្ងៃ ដោយវាបានបម្លែងទៅជាសារធាតុចិញ្ចឹមមកទ្រទ្រង់រាងកាយឲ្យមានចលនារស់រវើក។
២. ថាមពលបេះដូង បានមកពីចំណង់ តាមរយៈអារម្មណ៍អូសទាញ បង្កើតឲ្យមានមហិច្ឆតា ចង់បាននេះ ចង់បាននោះតាមតែទំនើងចិត្ត។
៣. ថាមពលខួរក្បាល បានមកពីគំនិតនៃការត្រិះរិះពិចារណាទៅលើទំនាក់ទំនងហេតុផល តាមរយៈការអានសៀវភៅនិងការសិក្សាស្រាវជ្រាវប្រចាំថ្ងៃ។
ក្នុងចំណោមថាមពលទាំងបី បើមានថាមពលមួយណាហ៊ានតែធ្លាក់ចុះខ្សោយខ្លាំង នោះថាមពលពីរផ្សេងទៀតក៏នឹងត្រូវរងឥទ្ធិពលធ្លាក់ចុះខ្សោយផងដែរ ព្រោះថាមពលទាំងបីនេះ តែងតែមានទំនាក់ទំនងគ្នាជានិច្ច ប្រៀបដូចជាមុំចង្ក្រានបី ដោយមិនអាចខ្វះជើងមួយណាបានឡើយ។ នេះមានន័យថា បើសិនជាថាមពលរាងកាយចុះខ្សោយ នោះនាំឲ្យថាមពលបេះដូង និងថាមពលខួរក្បាលក៏ត្រូវចុះខ្សោយដែរ។
ដូច្នេះ ដើម្បីឲ្យក្លាយទៅជាមនុស្សជោគជ័យ ចាំបាច់ត្រូវរៀនហ្វឹកហាត់ថាមពលទាំងបីនេះ ឲ្យបានខ្លាំងក្លា និងសមស្របទៅតាមកាលវេលារបស់វា។

Leave a Reply