កម្រង​សុភាសិត​ខ្មែរបង្កប់ដោយអត្ថន័យគួរពិចារណាចំនួន ៣៥ឃ្លា ផ្តើមដោយអក្សរ ក

សុភាសិត​ខ្មែរ [គុណនាម] [បាលី] [សំស្ក្រឹត] [សុភាឞិត] ជា​ឃ្លា​​​ខ្លី​ៗ តែ​មាន​អត្ថន័យ​​ជ្រៅ​ជ្រះ​ ​​ជា​​ឱវាទ​ល្អៗ​​ដែល​មាន​ប្រយោជន៍​គួរ​រៀន​គួរ​ស្ដាប់។​ ខាងក្រោមនេះ​ គឺ​ជា​កម្រង​ប្រមូល​ផ្ដុំ​សុភាសិត​ខ្មែរ ផ្តើមដោយអក្សរ ដែលដក​ស្រង់​ចេញ​ពី​សៀ​ភៅ ប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញ​ពី​សមាគម​សម្ដេច​ ជួន ណាត​។

កម្រង​ប្រមូល​ផ្ដុំ​សុភាសិត​ខ្មែរ ផ្តើមដោយអក្សរ ក

១. “កក​ក៏​បាយ មេម៉ាយ​ក៏​ស្រី”

២. “ក្រ​អ្វី​ក្រ​ចុះ កុំ​ឲ្យតែ​ក្រ​គំនិត”

៣. “ក្រមុំ​ដណ្ដឹង​ម្ដាយ​ មេម៉ាយ​ដណ្ដឹង​ចិត្ត”

៤. “ក្រពើ​វង្វេង​បឹង”

៥. “កាត់​ទឹក​មិន​ដាច់ ​កាត់​សាច់​វា​ឈឺ”

៦. “កាប់​បំពង់ ​រង់ចាំ​ទឹកភ្លៀង”

៧. “ការ​ប៉ុន​ភ្នំ​មិន​គិត ​ទៅ​គិត​ឯ​ស្គរ​បែក​មាត់”

៨. “ការ​មិន​បៀតបៀន​គ្នា ជា​ប្រភព​នៃ​សន្តិសុខ​ក្នុង​​ផ្ទៃ​លោក”

៩. “ការអប់រំ គឺ​ជា​ការ​ហ្វឹកហ្វឺន​នូវ​សក្ដានុភាព​ ដែល​ជា​គ្រឿង​ពង្រីក​បណ្ដុះ​ ឬ បង្កើន​ចំណេះ​វិជ្ជា”

១០. “ការ​យល់ដឹង​តែ​មួយដង អាច​ធ្វើឲ្យ​ជីវិត​ទាំងមូល​មានន័យ”

១១. “ការ​ធ្វើ​វិនិយោគ​ចំណេះដឹង​តែង​នាំមក​នូវ​ផលប្រយោជន៍​ដ៏ប្រសើរ​បំផុត”

១២. “កោកៗ​សឹក​តែ​មាត់ ត្រដោក​ឆ្អែត​តែ​ពោះ​ក្របី”

១៣. “កោស​មិន​ដាក់​ទឹក”

១៤. “ក្ដៅ​ថ្ងៃ​មិន​ស្មើ​ក្ដៅ​ចិត្ត”

១៥. “ក្ដៅ​ស៊ី​រាក់​ ត្រជាក់​ស៊ី​ជ្រៅ”

១៦. “កំភ្លាញ​ស្លាប់​ព្រោះ​មាត់ ​ខ្វែក​ស្លាប់​ព្រោះ​អាចម៍”

១៧. “កំហុស​រមែង​មាន​ដល់​អ្នក​ធ្វើ អ្នក​នៅ​ឥត​អំពើ​បាន​អ្វី​នឹង​ខុស”

១៨. “កុំ​ខ្វើក​តាម​ខ្យល់ កុំ​ខ្វល់​តាម​រលក”

១៩. “កុំ​គូរ​មុន​គិត”

២០. “កុំ​ជិះ​ចង្អេរ​លើក​ខ្លួនឯង​ ក្បាល​ទូល​កញ្ច្រែង​កុំ​ក្អេងក្អាង​ កុំ​ដេក​ទទូរ​ចាំ​សំណាង​ កុំ​អាង​ព្រះ​ប្រោស​ត្រូវតែ​ប្រឹង”

២១. “កុំ​ឈ្លោះ​នឹង​ស្រី​ កុំ​ក្ដី​នឹង​គ្នាឯង”

២២. “កុំ​ដេក​ផ្សងព្រេង ​កុំ​វង្វេង​ខុស​ផ្លូវ”

២៣. “កុំ​ដេក​ចាំ​ស្លាប់ អង្គុយ​ចាំ​មាន​ ខ្មាស​ល្ងង់​ទើប​ចេះ ខ្មាស​ក្រ​ទើប​មាន ដឹង​ខ្លួន​ថា​ល្ងង់ គង់​បាន​ជា​ប្រាជ្ញ កុំ​ស្លាប់​មុន​រស់ រស់​ហើយ​សឹម​ស្លាប់ ចូរ​សេព​អ្នកប្រាជ្ញ កុំ​ត្រាប់​មនុស្ស​ពាល”

២៤. “កុំ​ដាំស្រូវ​នៅ​ផ្លូវ​ដំរី”

២៥. “កុំ​ទុកចិត្ត​មេឃ​ កុំ​ទុកចិត្ត​ផ្កាយ កុំ​ទុកចិត្ត​ប្រពន្ធ​ថា​គ្មាន​សហាយ កុំ​ទុកចិត្ត​ម្ដាយ​ថា​គ្មាន​បំណុល”

២៦. “កុំ​ទុំ​មុន​ស្រគាល”

២៧. “កុំ​ផ្ទុក​តាម​ទូកថ្វែ”

២៨. “កុំ​ពត់​ស្រឡៅ​ កុំ​ប្រដៅ​ស្រីខូច”

២៩. “កុំ​ពាក់​មុខយក្ស ​ កុំ​ពាក់​ស្បែក​ខ្លា”

៣០. “កុំ​ពូត​ផ្សែង​ជា​ដុំ ​ កុំ​យក​ភ្នំ​ទ្រាប់​អង្គុយ”

៣១. “កុំ​យក​ស្រឡៅ​ធ្វើ​ខ្នួច ​កុំ​សម្រួច​ឈើ​ពុក”

៣២. “កុំ​រាយ​មុខ​ដឹង ​កុំ​ទទឹង​មុខ​សឹក”

៣៣. “កុំ​​រៀន​នៅ​ទំនេរ​ខាត​ការ​កម្ម កុំ​រៀន​បណ្ដាក់​ចាំ​ជា​ពេល​ក្រោយ​ កុំ​រៀន​ប្រហែស​មើល​ងាយ​នាំ​ធ្លោយ​ កុំ​រៀន​មិន​ឲ្យ​ទាន​ស្មូម​យាចក”

៣៤. “កុំ​អាង​ថា បើ​មាន​មិន​បាច់​ខំ​ បើ​រលំ​មិន​បាច់​ច្រាន”

៣៥. “កុំ​ឲ្យ​ប្រព្រឹត្ត​ទុច្ចរិត ដោយ​ការ​គប់​មិត្រ​លប​ចង​ពន្ធ​ លួច​លាក់​មាន​ស្រី​សហាយស្មន់ ក្បត់​ចិត្ត​ប្រពន្ធ​ឲ្យ​មួរ​ហ្មង”


អត្ថបទទាក់ទង

តើអ្នកដឹងទេ! ថាសុភាសិតខ្មែរ “ងើយស្កក ងោនដាក់គ្រាប់” មានន័យដូចម្តេច?

 

Leave a Reply