សម្រង់សម្តី និងទស្សនចំនួន១០ឃ្លា អំពីសាសនាដែលអ្នកគួរស្វែងយល់

សាសនា គឺជាពាក្យបណ្តាំ ឬជាការទូន្មានប្រៀនប្រដៅរបស់គ្រូអាចារ្យណាមួយនៅក្នុងលោក។ លទ្ធិសាសនាពុំស្ថិតនៅត្រង់ជំនឿ ឬបញ្ញាតិ សីលធម៌នៃការគោរពប្រណិបតន៍ប៉ុណ្ណោះទេ គឺត្រូវមានអង្គការពិសេសមួយ សម្រាប់ទ្រទ្រង់ថែរក្សាលទ្ធិសាសនាឱ្យមានស្ថិរភាពតាំងនៅជាស្ថាពរវែងឆ្ងាយតរៀងមក។ ពាក្យសាសនា (Religion) ក្លាយមកពីពាក្យថា (Religio) ប្រែថា កិច្ចសន្យារវាងមនុស្សនឹងអាទិទេព ការស្តាប់បង្គាប់ព្រះជាម្ចាស់សួគ៌ ការឥតសង្ស័យលើអាទិទេព បើប្រគល់ជំនឿ ឬភក្តីភាពចំពោះអាទិទេព។ ខាងក្រោមនេះ គឺជាសម្រង់សម្តីចំនួន១០ អំពីសាសនា៖

១. បើសិនជានិយាយពីសាសនាដែលឆ្លើយតបនឹងតម្រូវការរបស់វិទ្យាសាស្រ្តបច្ចុប្បន្ន​ គឺមានតែព្រះពុទ្ធសាសនា – Albert Einstein

២. មនុស្សធម្មតា ចាត់ទុកសាសនាជារឿងពិត មនុស្សឆ្លាត ចាត់ទុកសាសនាជារឿងប្រឌិត ឯអ្នកអ្នកបង្កើតសាសនា ចាត់ទុកវាជារឿងមានប្រយោជន៍ – Seneca

៣. នេះជាសាសនាធម្មតារបស់ខ្ញុំ មិនត្រូវការព្រះវិហារ មិនត្រូវទ្រឹស្តីស្មុគ្រស្មាញទេ។ ខួរក្បាល និងចិត្ត ជាព្រះវិហារ ចំណែកទ្រឹស្តី គឺចិត្តធម៌ – Dalia Lama

៤. សាសនាពិតប្រាកដ គឺការរស់នៅពិតប្រាកដ ជាការរស់នៅជាមួយនឹងខ្លួនឯង ជាមួយនឹងភាពល្អប្រសើរ និងភាពត្រឹមត្រូវ – Albert Einstein

៥. សាសនាទាំងអស់ត្រូវបានបង្កើតឡើងដោយមនុស្ស – Napoleon Bonaparte

៦. ព្រះជាម្ចាស់ មិនមានសាសនាទេ – Mahatma Gandhi

៧. សាសនា មិនអាចកែប្រែអ្នកបានទេ បើអ្នកខឹង អ្នកនឹងក្លាយជាអ្នកកាន់សាសនាមូស្ល៊ីមកំរោលម្នាក់ តែបើអ្នកប្រព្រឹត្តត្រឹមត្រូវ អ្ន​កនឹងក្លាយជាអ្នកកាន់សាសនាមូស្ល៊ីមត្រឹមត្រូវម្នាក់វិញ​ – Gary Zukau

៨. អ្នកដែលគិតថា ការអង្គុយក្នុងព្រះវិហារ អាចធ្វើឱ្យអ្នកក្លាយជាអ្នកកាន់សាសនាគ្រឹស្តីបាននោះ​ ក៏គួរតែគិតដែលថាការអង្គុយក្នុងរោងឡាន ធ្វើឱ្យអ្នកចេះបង្កើតឡានដែរ –Garrison Keilor

៩. សាសនា ឬទស្សនៈ ណាក៏ដោយដែលមិនមានការគោរពចំពោះជីវិតមនុស្ស មិនមែនជាសាសនា ឬទស្សនៈពិតនោះទេ – Albert Schweitzer

១០. ធ្វើសង្គ្រាមព្រោះសាសនា ប្រៀបដូចជាការវាយគ្នាព្រោះតែមិត្តភក្តិក្នុងក្តីស្រមៃ – Yasser Arafat


ស្រីហិតោបទេស ប្រែសម្រួលដោយ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតតោ បង្កប់នូវគតិបណ្ឌិត និងទស្សនៈដ៏មានអត្ថន័យ សម្រាប់ជនប្រុសស្រីពិចារណា

 

One thought on “សម្រង់សម្តី និងទស្សនចំនួន១០ឃ្លា អំពីសាសនាដែលអ្នកគួរស្វែងយល់

Leave a Reply