សម្រង់សម្តី១០ឃ្លា ពីបុគ្គល១០រូប ជាគំនិតតស៊ូដើម្បីសម្រេចគោលដៅ

ពេលដែលអ្នកអានសៀវភៅ កាសែត អត្ថបទផ្សេងៗ… ។ល។ អ្នកគួរតែមានកូនសៀវភៅមួយក្បាលដើម្បីកត់ត្រាទុកនូវចំណុចណាដែលល្អដើម្បីប្រើនៅពេលក្រោយ។ យ៉ាងណាមិញ ដូចអ្នកបានឃើញជាច្រើនមកហើយ នូវសម្រង់សម្តីពីមនុស្សល្បីៗទូទាំងពិភពលោក ដើម្បីជាគតិក្នុងការគិតពិចារណា។ ថ្ងៃនេះយើងក៏សូមបន្ថែមនូវសម្រង់សម្តីចំនួន១០ឃ្លា ពីបុគ្គលល្បី១០រូប សម្រាប់មិត្តអ្នកអានបានសិក្សាពិចារណាបន្ថែម ដូចខាងក្រោម៖

១. នៅពេលដែលអ្នកធ្វើការងារដែលអ្នកចូលចិត្ត អ្ន​កនឹងមានអារម្មណ៍ថា អ្នកមិនអាចរង់ចាំរហូតដល់ថ្ងៃរះដើម្បីធ្វើការនោះបានឡើយ។ ម៉ាក ហ្សាក់ឃឺបឺហ្គ

២. ញុំព្យាយាមធ្វើឱ្យខ្លួនខ្ញុំរីករាយ ព្រោះខ្ញុំដឹងថា បើខ្ញុំមិនរីករាយ បុគ្គលិកខ្ញុំក៏មិនរីករាយ ម្ចាស់ភាគហ៊ុនខ្ញុំក៏មិនរីករាយ ហើយអតិថិជនក៏មិនរីករាយ។ ជេក ម៉ា

៣. ប្រសិនបើអ្នកចាប់ផ្តើមធ្វើរឿងត្រឹមត្រូវក្នុងថ្ងៃនេះ អ្នកបានជោគជ័យរួចហើយ គ្រាន់តែវាមិនទាន់បង្ហាញប៉ុណ្ណោះ។ ចន សុី ម៉ាកស្វែល

៤. ភាពជោគជ័យ ជាមាត្រដ្ឋានវាស់មិត្តដែលមិនទៀតទាត់ តែភាពក្រីក្រ ជារឿងមួយដែលពិសោធន៏មិត្តភាពបាន ។ ផ្លូថាច

៥. ភាពជោគជ័យ នឹងកើតឡើងលើយើងឬអត់ នឹងមកយឺតឬលឿនប៉ុណ្ណានោះ អាស្រ័យលើការជ្រើសរើស និងការសម្រេចចិត្តរបស់យើងផ្ទាល់។ ចច អុីលៀត

៦. អ្នកកាន់តែជួយអ្នកដទៃច្រើនប៉ុណ្ណា ជីវិតរបស់អ្នកនឹងកាន់តែពេញលេញឡើងប៉ុណ្ណោះ ។ បណ្ទិត បឺនី សុីហ្គែល

៧. កំហុសឆ្គងរបស់យើង គឺមិនស្វែងរកសេចក្តីសុខតាំងពីដំបូង បើយើងស្វែងរកសេចក្តីសុខតាំងពីដំបូង គ្រប់យ៉ាងនឹងមកដោយខ្លួនឯង ។ ឌីផាក ឆូប្រា

៨. មិនយូរមិនឆាប់ អ្នកដែលទទួលជោគជ័យគឺ មនុស្សដែលជឿជាក់ថា “ខ្ញុំអាចធ្វើបាន”។ ណាប៉ូឡេអុង ហុីល

៩. ពេលដែលឃើញបានច្បាស់ហើយថា គោលដៅនៅឆ្ងាយ ចូរកុំផ្លាស់ប្តូរគោលដៅឱ្យសោះ តែចូរផ្លាស់ប្តូរវិធីសាស្រ្។ ខុង ជឺ

១០. មនុស្សទន់ខ្សោយខ្លាចគំនិតរបស់អ្នកដទៃ មនុស្សល្ងង់ខ្លៅប្រឆាំងនឹងគំនិតអ្នកដទៃ មនុស្សឆ្លាតសិក្សាគំនិតរបស់អ្នកដទៃ មនុស្សវាងវៃ ដឹកនាំគំនិតអ្នកដទៃ។ រ៉ូណាល់ អេមមឺរីច

 

Leave a Reply