សម្តីមាសចំនួន១០ របស់លោក Jim Rohn ដែលជួយឲ្យអ្នកពុះពារក្នុងជីវិត

អស់រយៈពេលជាង៤០ឆ្នាំ លោក Jim Rohn គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកពូកែនិយាយខាងលើកទឹកចិត្ត និងជាមនុស្សមានសម្តីពោរពេញដោយឥទ្ធិពល សម្រាប់មនុស្សដែលស្វែងរកដំបូន្មានខាងអភិវឌ្ឍខ្លួន។ លោកក៏ជាអ្នកណែនាំផ្លូវមនុស្សល្បីម្នាក់ទៀតនៅក្នុងវិស័យអភិវឌ្ឍខ្លួនដែរ គឺលោក Tony Robbins។ ខាងក្រោមនេះ គឺជាកម្រងសម្តីទាំង១០ ដែលលោកអ្នកអាចស្វែងយល់ និងធ្វើការពិចារណា៖

១. ការអប់រំផ្លូវការនឹងធ្វើឱ្យលោកអ្នកអាចរស់បាន ការអប់រំផ្ទាល់ខ្លួននឹងធ្វើឱ្យលោកអ្នកាមានបាន។

២. ទង្វើអាក្រក់បំផុតរបស់មនុស្សម្នាក់ គឺការមិនព្រមសាកល្បង ការដឹងថាខ្លួនឯងចង់បានអ្វីមួយ ហើយមិនព្រមចាប់ផ្តើមធ្វើតាមបំណងនោះ ដោយចំណាយពេលរាប់ឆ្នាំទ្រាំឈឺចាប់ក្នុងការសង្ស័យថាមិនដឹងធ្វើទៅបានជោគជ័យឬអត់។

៣.  មនុស្សត្រូវតែមានទំនួលខុសត្រូវផ្ទាល់ខ្លួន។ លោកអ្នកមិនអាចកែប្រែកាលៈទេសៈ រដូវកាល ឬខ្យល់បានទេ ប៉ុន្តែលោកអ្នកអាចកែប្រែខ្លួនឯងបាន។

៤.  វិន័យ ជាស្ពានរវាងគោលដៅ និងជោគជ័យ។

៥. បរាជ័យមិនមានជាព្រឹត្តិការណ៍ធំតែមួយនោះទេ។ គ្មាននរណាម្នាក់បរាជ័យភ្លាមៗនោះទេ។ ផ្ទុយទៅវិញ បរាជ័យជាកំហុសមួយចំនួនក្នុងការវាយតម្លៃដែលកើតឡើងរាល់ថ្ងៃ។

៦.  កុំប្រាថ្នាចង់ឱ្យរឿងរ៉ាវមានភាពងាយស្រួលជាងនេះ ប៉ុន្តែត្រូវប្រាថ្នាចង់ឱ្យខ្លួនឯងប្រសើរជាងនេះ។ កុំប្រាថ្នាចង់បានបញ្ហាតិច ប៉ុន្តែត្រូវប្រាថ្នាចង់បានជំនាញឱ្យច្រើនដើម្បីដោះស្រាយបញ្ហា។ កុំប្រាថ្នាចង់បានឧបសគ្គតិច ប៉ុន្តែត្រូវប្រាថ្នាចង់បានប្រាជ្ញាឱ្យច្រើនឡើង។

៧. បើលោកអ្នកមិនរចនាផែនការជីវិតផ្ទាល់ខ្លួនទេ លោកអ្នកនឹងធ្លាក់ទៅក្នុងផែនការជីវិតរបស់អ្នកដទៃ។ ហើយសាកទាយទៅមើលថាតើអ្នកដទៃបានរៀបចំផែនការអ្វីខ្លះសម្រាប់លោកអ្នក។ មិនច្រើនប៉ុន្មានទេ។

៨. រៀនរីករាយចំពោះអ្វីៗដែលលោកអ្នកមាន ក្នុងពេលដែលកំពុងតែតាមរករបស់ដែលខ្លួនឯងចង់បាន។

៩. កម្លាំងចិត្តជាកត្តាជំរុញមនុស្សឱ្យចាប់ផ្តើមធ្វើការ ចំណែកឯទម្លាប់ជាកត្តាជំរុញមនុស្សឱ្យបន្តធ្វើកិច្ចការដែលបានចាប់ផ្តើមនោះ។

១០. ការមើលឃើញឪពុកម្នាក់ដែលមានលុយប៉ុន្តែគ្មានភាពរីករាយជារឿងគួរឱ្យក្រៀមក្រំណាស់។ មនុស្សនេះរៀនតែរឿងសេដ្ឋកិច្ច ប៉ុន្តែមិនដែលរៀនអំពីសុភមង្គលទេ។

 

Leave a Reply