ប្រយោគ ១០ឃ្លា របស់ ឆាលី ឆាផ្លីន ហៅ “សាក់ឡូ” ដែលអាចធ្វើឲ្យអ្នកសប្បាយចិត្តឡើងវិញ

Charlie Chaplin ដែលយើងនិយមហៅតៗគ្នាថា “សាក់ឡូ” គឺជាតារាកំប្លែងជនជាតិអង់គ្លេសដ៏ល្បីល្បាញមួយរូបក្នុងពិភពលោក។ ខាងក្រោមនេះ គឺជាប្រយោគ ១០ ឃ្លាដែលអាចដាស់តឿន និងក្រើនរំលឹក ជាពិសេសអាចធ្វើឲ្យអ្នកសប្បាយចិត្តឡើងវិញ ពីទុក្ខកង្វល់ផ្សេងៗបានផងដែរ។

១.  សំណើចផ្តល់នូវកម្លាំងចិត្តសម្រាប់អ្នក ក៏ដូចជាសង្គ្រោះអ្នកពីភាពឈឺចាប់

២. អ្នកនឹងមិនអាចរកឃើញឥន្ធនូទេ បើអ្នកគិតតែពីឱនក្បាលចុះក្រោម 

៣. បរាជ័យវាមិនសំខាន់នោះទេ វាគ្រាន់តែដកយកភាពក្លាហាន ដើម្បីបញ្ឆោតយើងឲ្យល្ងីល្ងើរតែប៉ុណ្ណោះ 

៤. ចរិតពិតរបស់មនុស្សម្នាក់នឹងស្ដែងចេញនៅពេលដែលគេស្រវឹង

៥. មួយថ្ងៃ ដែលមិនបានសើចសោះ ជាថ្ងៃដែលខ្ជះខ្ជាយបំផុត

៦.  ខ្ញុំមានបញ្ហាក្នុងជីវិតជាច្រើន ប៉ុន្តែមាត់របស់ខ្ញុំវាមិនដឹងទេ ទើបវាចេះតែសើចរហូត

៧. យើងយកខួរក្បាលមកគិតច្រើន តែយកបេះដូងមកគិតតិចតួច

៨. ពិភពលោកនេះព្រៃផ្សៃណាស់ បើអ្នកទន់ខ្សោយ អ្នកនឹងស្លាប់

៩. កញ្ចក់គឺជាមិត្តល្អរបស់ខ្ញុំ ពីព្រោះតែវាមិនដែលសើចពេលដែលខ្ញុំយំនោះទេ

១០. ទាល់តែហ៊ានណាស់ទើបមនុស្សអាចធ្វើរឿងឆ្កួតៗបាន


អត្ថបទទាក់ទង

សម្រង់ទស្សនៈចំនួន១១ឃ្លា របស់ នីកូឡាស ម៉ាគីយ៉ាវែល

 

Leave a Reply