សម្រង់ទស្សនៈ១០ឃ្លា សម្រាប់គតិក្នុងការពិចារណា

សម្ដីបុគ្គលល្បីៗអាចជាគ្រឿងជំរុញចិត្ត និងផ្ដល់នូវចំណេះដឹងបន្ថែម។ ខាងក្រោមនេះ គឺជាកម្រងពាក្យសម្តី១០ឃ្លា សម្រាប់ជាគតិក្នុងការពិចារណា៖

១. ពី​ទីនោះ​មក​ទីនេះ ហើយ​ពី​ទីនេះ​ទៅ​ទីនោះ រឿង​ដែល​គួរឲ្យ​អស់​សំណើច​មាន​នៅ​គ្រប់​ទីកន្លែង។» Dr. Suess

២. ត្រូវសំដែងឥរិយាបថ ដែលជាលំនាំរបស់ខ្លួនឯង អ្នកចង់ទៅជាអ្វី វានឹងទៅជាយ៉ាងនោះ។» Max R. Einhard

៣. ដើម្បីត្រួតពិនិត្យរឿងរ៉ាងអោយបានត្រឹមត្រូវ មានវិធីតែមួយគត់ គឺការត្រួតពិនិត្យយ៉ាងគ្រប់ជ្រុងជ្រោយ។​ Ruskin

៤. ការទទួលស្គាល់ការពិត គឺជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍន៏។ Golda Meir

៥. ថ្ងៃនេះអ្នកអាន ថ្ងៃស្អែកនឹងក្លាយជាអ្នកដឹកនាំ។ Margarel Fuller

៦. អ្នកណាដែលមិនពេញចិត្តជាមួយនឹងអ្វីដែលគាត់មាននឹងមិនពេញចិត្តជាមួយនឹងអ្វីដែលគាត់ចង់មាននោះដែរ។ Socrates

៧. ទំនាក់ទំនងដែលមានប្រសិទ្ធភាព គឺ ២០% នៃអ្វីដែលអ្នកដឹង និង ៨០% គឺអ្វីដែលអ្នកមានអារម្មណ៍ពីអ្វីដែលអ្នកដឹង។ Jim Rohn

៨. ធម្មជាតិ​មិន​ដែល​បំភ័ន្ត​យើង​នោះ​ទេ គឺ​យើង​ទេ​ដែល​បំភ័ន្ត​ខ្លួនឯង។ Jean Jacques Rousseau

៩. ការបង្កើនការយល់ដឹង គឺមានគោលដៅ២សំខាន់ៗ គឺ ១. ដើម្បីបង្កើនចំណេះដឹងខ្លួនឯង ២. ដើម្បីជម្រុញឲ្យយើងអាចចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃ។ John Locke

១០. អ្វីដែលសំខាន់បំផុតក្នុងការប្រាស្រ័យទាក់ទងគឺការស្តាប់នូវអ្វីដែលមិនត្រូវបានគេនិយាយ។ Peter Drucker

 

Leave a Reply