១០គតិបណ្ឌិត ពីអ្នកប្រាជ្ញជុំវិញពិភពលោក

យើងបានលើករួចមកហើយនូវអត្ថន័យនៃគតិបណ្ឌិត  ធាតុផ្សំនៃគតិបណ្ឌិត ទស្សនវិជ្ជា ពុទ្ឋិ ក៏ដូចជា ឧបសគ្គដែលរារាំងដល់ការសម្រេចបានពុទ្ឋិ។ ខាងក្រោមនេះ គឺជាសម្រង់គតិបណ្ឌិតចំនួន១០ ពីអ្នកប្រាជ្ញជុំវិញពិភពលោក៖

១. ការដែលស្គាល់អ្នកដទៃ គឺជាការប៉ិនប្រសប់ ការដែលស្គាល់ពីខ្លួនឯង គឺជាចំណេះដឹងពិត, ការផ្ដល់បញ្ជាទៅអ្នកដទៃ គឺជាភាពរឹងមាំ ការផ្ដល់បញ្ញាដល់ខ្លួនឯង គឺជាអំណាចពិត។ ឡៅ ស៊ឺ

២. សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញ ប្រាជ្ញនាំទៅរកត្រូវ។ សម្ដេចព្រះសង្ឃរាជ ជួន ណាត

៣. ការរៀបចំខ្លួនឲ្យល្អសម្រាប់ថ្ងៃស្អែក គឺជាការធ្វើអ្វីមួយឲ្យអស់ពីសមត្ថភាពនៅក្នុងថ្ងៃនេះ។ ចេកសុន ប្រោន

៤. បើសិនជាអ្នកមានលទ្ធភាពជួយដល់អ្នកដទៃបាន ចូរជួយទៅ ប៉ុន្តែបើសិនអ្នកមិនអាចជួយអ្នកដទៃបាន សូមកុំធ្វើបាបគេ។ សម្ដេចសង្ឃ ដាឡៃ ឡាម៉ា

៥. ខ្ញុំមិនដែលស្គាល់កត្តលើកទឹកចិត្តណា ដែលពិតប្រាកដជាងសមត្ថភាពរបស់មនុស្ស ដែលអាចលើកកម្ពស់ជីវិតខ្លួនឯង តាមរយៈស្មារតីនៃសេចក្តីព្យាយាមជាប់មិនដាច់នោះឡើយ។ ហេនរី ដេវីដ ថរីយូ

៦. ភាពជោគជ័យមានតែមួយយប់ប៉ុណ្ណោះ ប៉ុន្តែមួយយប់នៃជោគជ័យនោះ ចំណាយពេលធ្វើដល់ទៅម្ភៃឆ្នាំឯណោះ។ ម៉នធី ហល

៧. ការ​អប់រំ ​មិនមែន​ជា​ការ​ត្រៀមខ្លួន​សម្រាប់​ជីវិត​នោះ​ទេ តែ​ការ​អប់រំ​ គឺជា​ជីវិត​ខ្លួន​វា​តែ​ម្ដង។ ចន ឌូវីយ៏

៨. អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំធ្វើមកលើអ្នក ចូរកុំយកវាទៅអនុវត្តលើមនុស្សក្រោមបង្គាប់អ្នក។ ខុង ជឺ

៩. ភាពសោកស្ដាយគ្មានប្រយោជន៍ចំពោះជីវិតនោះទេ វាគ្រាន់តែជាអតីតកាលដែលកន្លងផុតទៅប៉ុណ្ណោះ អ្វីដែលអ្នកឈរ គឺបច្ចុប្បន្នកាល ហើយអ្វីដែលអ្នកត្រូវទៅ គឺអនាគតកាល។ ម៉ាឡូន ប្រេនដូ

១០. អ្នកដែលទទួលជោគជ័យ និងមានក្តីសង្ឃឹមពេញខ្លួននោះ មិនមែនជាមនុស្សឆ្លាតលេចធ្លោលើសអ្នកដទៃទេ គ្រាន់តែជាមនុស្សដែលចេះប្រើពេលវេលាបានល្អបំផុត និងជាមនុស្សដែលព្យាយាមស្វែងរកអ្វីថ្មីៗជានិច្ចតែប៉ុណ្ណោះ។ សូក្រាត

លោកអ្នកក៏អាចបន្តស្វែងយល់អំពី ខួរក្បាល និងការគិត តាមរយៈអត្ថបទខាងក្រោមនេះ៖

ខូរក្បាល និងការគិត

 

Leave a Reply