ត្រូវតម្រង់ទិសរកដំណោះស្រាយ 

អ្នកត្រូវផ្លាស់ប្ដូរឥរិយាបថអវិជ្ជមានរបស់អ្នកហើយមកគិតរករាល់ដំណោះស្រាយវិញ។ អ្នកដោះស្រាយបញ្ហាមានឥរិយាបថវិជ្ជមាន ហើយមានគំនិតចង់អភិវឌ្ឈខ្លនឯង និងស្ថាបនាស្ថាប័នណាដែលខ្លួនគ្រប់គ្រង។ អ្នកពូកែដោះស្រាយបញ្ហាតែងតែគិត ថាតើពួកគេគួរតែធ្វើអ្វីនៅពេលនេះ ជាជាងនិយាយអំពីបញ្ហាស្មុគស្មាញផ្សេងៗដែលកំពុងតែកើតឡើង។ ដូច្នេះអ្នកត្រូវប្ដូរពីគំនិតអវិជ្ជមានមកគំនិតវិជ្ជមាន ហើយផ្លាស់ប្ដូរឥរិយាបថដែលគិតតែពីបញ្ហា មកគិតពីដំណោះស្រាយផ្សេងៗវិញប្រសើរជាង។

Leave a Reply