រឿងខ្លី៖ សូក្រាត និងក្មេងប្រុសកម្ជិលម្នាក់

មានក្មេងប្រុសម្នាក់វាដឹងថាសូក្រាត គឺជាបិតាទស្សនវិទូម្នាក់ និងមានប្រាជ្ញាខ្លាំង។ ដូច្នោះវាក៏ទៅសួរដល់បិតាទស្សនវិទូ (សូក្រាត) នោះថា “តើខ្ញុំធ្វើម៉េចទៀតអាចរៀនចេះលោកគ្រូ?” សូក្រាតដឹងថាក្មេងនោះគឺ ជាក្មេងដែលខ្ជិលសិក្សាម្នាក់ ហើយគាត់ក៏បានប្រាប់ថា “ចូរស្អែកនេះឯងមកជួបខ្ញុំនៅមាត់ទន្លេមួយ…” ក្មេងប្រុសនោះយល់ព្រមមកតាមសន្យា។

ព្រឹកស្អែកឡើង គេមកចាំសូក្រាតនៅមាត់ច្រាំងនៃទន្លេនោះ។ សូក្រាត គាត់បានដើរចុះទៅក្នុងទឹកទន្លេ ហើយបក់ដៃហៅក្មេងនោះឱ្យចុះទៅក្នុងទឹកជាមួយគ្នា បើឯងចង់ដឹងអំពីរបៀបរៀនឱ្យចេះ។ ក្មេងប្រុសនោះបានចុះទឹកជាមួយសូក្រាត។ ពេលដល់ក្នុងទឹកសូក្រាត បានចាប់ក្បាលក្មេងប្រុសនោះជ្រមុជទឹកជាច្រើនដងស្ទើរតែដាច់ខ្យល់ ហើយគេប្រឹងបម្រាស់ដើម្បីក្រោកឡើងឱ្យផុសពីទឹក ដោយសារមិនចង់ស្លាប់។

ពេលដែលជ្រមុជទឹកច្រើនដង ក្មេងប្រុសនោះអស់កម្លាំងជាខ្លាំង ទើបសូក្រាតប្រាប់ថា “នេះគឺជាវិធីដើម្បីឱ្យឯងរៀនចេះ។ បើឯងចង់រៀនចេះត្រូវឧស្សាហ៍ក្នុងការរៀនសូត្រ មិនមែនខ្ជិលតែចង់រៀនចេះនោះទេ ប្រៀបដូចជាការខំប្រឹងងើបពីទឹកអម្បាញ់មិញអញ្ចឹង បើឯងមិនខំប្រឹងងើបពីទឹក ឯងប្រាកដជាស្លាប់ដោយសារឈ្លក់ទឹកនោះមិនខាន”។ ក្មេងប្រុសនោះយល់ពីអ្វីដេលសូក្រាតចង់ប្រាប់ ហើយគេបានកែប្រើទម្លាប់ពីខ្ជិលទៅខំប្រឹងរៀនសូត្រវិញ។ ចាប់ពីពេលនោះមក គេក៏ទទួលបានលទ្ធផលល្អក្នុងការរៀនសូត្រវិញ និងនឹកដល់គុណរបស់សូក្រាត ដែលបានជួយណែនាំផ្លូវមួយនេះ។


​រឿងខ្លី៖ លា ​និង​ចង្រិត ផ្តល់អត្ថន័យសម្រាប់ពិចារណាក្នុងជីវិតនិងការងារ

Leave a Reply