តើអ្វីទៅជាគោលដៅឆ្លាតវៃ SMART GOALS ?

ក្តី​សុបិន​របស់​អ្នក​មើល​ទៅ​ល្អ​ខ្លាំង​ណាស់ ប៉ុន្តែ​អ្នក​ហាក់​ដូច​ជា​មិន​ទទួល​បាន​លទ្ធផល​អ្វី​សោះ ដូច្នេះអ្នកសាកល្បងធ្វើការបង្កើតគោលដៅឆ្លាតវៃ SMART GOALS។ គោលដៅឆ្លាតវៃ SMART GOALS មានន័យដូចខាងក្រោម៖

1. S = Specific (មានភាពច្បាស់លាស់) បើអ្នកនិយាយថា “ខ្ញុំចង់ស្រកគីឡូ គឺគ្រាន់តែជាបំណងប្រាថ្នា តែវាមិនមែនគោលដៅទេ។ វានឹងក្លាយជាគោលដៅបាន លុះត្រាតែអ្នកកំណត់ខ្លួនឯងថា ត្រូវតែស្រក១០គីឡូក្នុងរយៈពេលមួយខែ។​ តើអ្នកចង់បានអ្វីអោយប្រាកដ?

2. M = Measurable (អាចវាស់វែង) កុំបង្កើតគោលដៅធំពេក ឬតូចពេកតែត្រូវដាក់គោលដៅឱ្យសមល្មម ឬលើសពីសមត្ថភាពយើងបន្តិចបន្តួច។ បើពុំដូច្នោះទេ វានឹងក្លាយជារឿងគ្មានន័យ ពីព្រោះបើកាលណាតូចពេក អ្នកដទៃក៏អាចធ្វើបាន ហើយបើវាធំពេក យើងក៏មិនអាចធ្វើបាន។ បើយើងមានសមត្ថភាពឈោងបានកម្ពស់ពីរម៉ែយើងគួរដាក់គោលដៅពីរម៉ែតកន្លះឡើងទៅ។

3. Attainable (អាចសម្រេចបាន) បើកាលណាយើងសម្រេចគោលដៅខ្ពស់ពេក តែនៅពេកធ្វើមិនបាន យើងនឹងក្លាយទៅជាបាក់ទឹកចិត្តហើយនឹងគិតថាយើងគ្មានសមត្ថភាព។ គោលដៅយើងត្រូវតែស្របជាមួយនឹងធម្មជាតិ។

4. R = Realistic (ភាពប្រាកដនិយម) គោលដៅរបស់យើងត្រូវតែមានភាពប្រកដនិយមជានិច្ច តែមិនមែនចេះតែស្មានៗ ទំាងមិនមានភាពច្បាស់លាស់នោះទេ។

5. T = Timeline (កំណត់ពេលវេលា) គោលដៅដែលគ្មានការកំណត់ពេលវេលាច្បាស់លាស់ គឺជាគោលដៅដែលគ្មានន័យ បើទោះបីជាសម្រេច ឬមិនសម្រេចក៏ដោយ។ អ្នកគួរតែចាប់ផ្តើមដោយមានកាលបរិច្ចេទបញ្ចប់ច្បាស់លាស់។

បើ​ចង់​សម្រេច​ក្ដី​សុបិន​ក្នុង​ជីវិត​ ​​អ្នក​គួរ​ប្រើ​វិធី​សាស្ត្រ គោលដៅឆ្លាតវៃ SMART GOALS ខាងលើនេះ។​

Leave a Reply