វិធីតែមួយគត់ដែលអាចធ្វើឲ្យអ្នកចង់ធ្វើអ្វីក៏បាន គឺត្រូវផ្ដល់ឲ្យគេនូវអ្វីដែលគេចង់បាន។

តើអ្វីទៅដែលមនុស្សចង់បាន?

ស៊ិកម៉ាន់ ហ្រ្វយដ៏ (Sigmund Freud) បានពោលថា “អ្វីគ្រប់យ៉ាងដែលយើងប្រព្រឹត្តិ កើតឡើងពីកម្លាំងជម្រុញពីរយ៉ាង គឺតម្រូវការផ្លូវភេទ និងតម្រូវការធ្វើជាមនុស្សអស្ចារ្យ។”

ចំណែកឯ ចន ឌិវអ៊ីយ៏ (John Dewey) អ្នកប្រាជ្ញដែលពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅបានលើកឡើងថា “មហិច្ចតាពីក្នុងជម្រៅចិត្តនៃធម្មជាតិជាមនុស្ស គឺបំណងប្រាថ្នាធ្វើជាបុគ្គលសំខាន់។”

តើអ្នកដឹងទេថាខ្លួនឯងចង់បានអ្វី? មានមិនច្រើនទេ! មានតែប៉ុន្មានយ៉ាងប៉ុណ្ណោះដែលអ្នកចង់បាន។ អ្នកស្រេកឃ្លានចង់បានយ៉ាងពិតប្រាកដដោយមិនអាចប្រកែកបានមានតែប៉ុន្មានយ៉ាងដូចជា៖

  • សុខភាព និងសុវត្ថិភាព
  • ចំណីរអារហារ
  • ដំណេក
  • តម្រូវការផ្លូវភេទ
  • ប្រាក់ និងរបស់ដែលប្រាក់អាចទិញបាន
  • ក្ដីសុខនាពេលអនាគត
  • ជីវិតរស់នៅរបស់កូន
  • មានអារម្មណ៏ថាខ្លួនជាបុគ្គលសំខាន់

ជាទូទៅ ក្ដីប្រាថ្នាទាំងអស់នេះភាគច្រើនតែតែបានសម្រេចតាមបំណង។ ប៉ុន្តែមានតែរបស់តែមួយមុខគត់ ដែលបំណងប្រាថ្នានេះច្រើនតែកប់ជ្រៅនៅក្នុងជម្រៅចិត្ត និងដែលវាស្ទើរតែខ្វះមិនបានប្រៀបដូចជាអារហារ ឬដំណេក ហើយដែលវាច្រើន តែមិនទទួលបានសមតាមបំណងប្រាថ្នា។ របស់នោះ គឺអ្វីដែលហ្វ្រយដ៏ហៅថា “តម្រូវការធ្វើជាមនុស្សអស្ចារ្យ” ឬដូចដែលឌីវអ៊ិយ៏ហៅថា “បំណងប្រាថ្នាធ្វើជាបុគ្គលសំខាន់។”

Leave a Reply