កំណាព្យចុងក្រោយនៃជីវិតរបស់ ស៊ូ សុឺ (ស៊ូ តុងប៉)

ស៊ូសុឺ (ស៊ូ តុងប៉) បានលើកឡើងថា «ឱ្យតែយើងតស៊ូរស់ពឹងលើកម្លាំងខ្លួនឯង រឿងអីត្រូវខ្លាចគេមើលងាយ។» 
ជីវិត គឺជាជម្រើស។ ជម្រើស គឺជាអ្វីដែលយើងគិតថា ល្អបំផុតសម្រាប់តម្រូវការនៃជីវិតពិតរបស់យើង។ ម៉្លោះហើយ សូមកុំខ្លាចនឹងការប្រមាថមើលងាយ ឬការសើចចំអកពីអ្នកដទៃឱ្យសោះ អោយតែយើងមានសមត្ថតភាពអាចតស៊ូរស់ដោយពឹងលើកម្លាំងខ្លួនឯង។

សូមបញ្ជាក់ថា ស៊ូស៊ឺ (Su Shi) កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ​១០៣៧ និងស្លាប់នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ១១០១ ដែលគេស្គាល់​ផងដែលថា ស៊ូ តុងប៉ (Su Tongpor) គឺជាអ្នកប្រាជ្ញជនជាតិចិនដែលមានកិត្តិស័ព្ទល្បីល្បាញម្នាក់។ គាត់ត្រូវបានគេស្គាល់ថាជា អ្នកនិពន្ធ​ អ្នកតែងកំណាព្យ វិចិត្រករ អ្នកឆ្លាក់អក្សរ ឱសថវិទ្យា អ្នកចិត្តសាស្ត្រ និងជារដ្ឋបុរសនៃរាជវង្សមហាសុង។​ គាត់គឺជាឥស្សរជន​ដ៏សំខាន់ម្នាក់នៅក្នុងនយោបាយរបស់រាជវង្សនាសម័យកាលនោះដែលមានគំនិតស្របតាម ស៊ឺម៉ា គង និងអ្នកផ្សេងៗទៀត​ប្រឆាំងនិងគោលនយោបាយផ្លាស់ប្ដូរច្បាប់ថ្មីរបស់ វ៉ាង អានស៊ឺ។ ស៊ូស៊ឺ ល្បីឈ្មោះ​ថាជាអ្នកពូកែខាងសរសេរអត្ថបទ និងអត្ថបទកំណាព្យរបស់គាត់ជាច្រើនមានឥទ្ធិពលមិនត្រឹមតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំង​រីករាលដាលដល់ប្រទេស​ជប៉ុន និងតំបន់ជុំវិញ រហូត​ដល់មានការបកប្រែជាភាសាអង់គ្លេស​ដោយ​លោក Arthur Waley ទៀតផង។

កំណាព្យចុងក្រោយនៃជីវិតរបស់ ស៊ូ តុងប៉ ៖ «តាំងចិត្តអោយមានសេចក្តីក្លាហាន សម្រេចកិច្ចការតាមស្ថានភាព និងតាមលទ្ធភាព។ រស់នៅមិនទាមទាជីវិតអមតៈ ស្លាប់ទៅមិនទាមការចងចាំ។ នៅលើមេឃពោពេញដោយដួងតារា ពេលរស់​​​​​​​​​​​​​​​​​​​​​​​​សូមអោយជាមនុស្សយល់ដឹង ពេលស្លាប់ សូមអោយស្លាប់ដោយមានន័យ។»

Leave a Reply