រឿងខ្លី៖ អធិរាជ​ដៃ​ម្ខាង

កាលពី​សម័យ​បុរាណ​មាន​ព្រះ​អធិរាជ​មួយ​អង្គ ដែល​ពិការ​ដៃ​ម្ខាង។ ព្រះអង្គ​មានបំណង​ចង់ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ស្គាល់​រូប​ទ្រង់។ ដូច្នេះ​ព្រះអង្គ​ម្នាក់​នេះ បាន​ត្រាស់​បង្គាប់វិចិត្រករ​ដ៏​ល្បីល្បាញ​ម្នាក់​គូររូប​របស់​ទ្រង់។ វិចិត្រករ​ដ៏​បុិនប្រ​សប់​បាន​គូររូប​របស់​ទ្រង់​បាន​យ៉ាង​ល្អឯក ប៉ុន្តែ​នៅពេល​អធិរាជ​អង្គ​នេះ​ទត​ហើយ យល់ឃើញ​ថា មាន​លក្ខណៈ​សម្បត្តិ​របស់​ខ្លួន​មិនល្អ​ប្រសើរ ក៏​បញ្ជា​ឱ្យ​គេ​ចាប់​វិចិត្រករ​នោះ​យក​ទៅ​ប្រហារជីវិត​ចោល​ភ្លាម។

​បន្ទាប់មក​ព្រះអង្គ​បង្គាប់​ឱ្យ​វិចិត្រករ​ដ៏​ល្បីល្បាញ​ម្នាក់ទៀត គូររូប​រូប​ទ្រង់​ឡើងវិញ។ ដោយ​យល់ថា ការងារ​របស់​វិចិត្រករ​ទី១ត្រូវ​ទទួលទោស វិចិត្រករ​ទី២គូរ ក៏​គូរ​បន្ថែម​ដៃ​ដែល​ពិការ​របស់​ទ្រង់​ឱ្យ​មាន​លក្ខណៈ​ពេញលេញ។ លើក​នេះ អធិរាជ​បាន​ទត​ឃើញរូបខ្លួនខុសពីការពិត។ រូបនេះ​ គឺ​ការ​កុហក​អ្នក​ជំនាន់​ក្រោយ ក៏​បញ្ជា​ឱ្យ​គេ​ចាប់​យក​ទៅ​ប្រហារជីវិត​ចោល​ដូច​នឹង​វិចិត្រ​ឆ្នើម​ទី១ដែរ។

​វិចិត្រ​ទី៣ កាលបើ​ឃើញ​លទ្ធិ​ផល​របស់​វិចិត្រ​ក​រមុនៗ​ហើយ វិចិត្រ​ម្នាក់​នេះ​បាន​គូររូប​ព្រះ​អធិរាជ​ពី​ចំហៀង​ដោយ​មើលឃើញ​តែមួយ​ផ្នែក ដែល​បាំង​អស់​ផ្នែក​ពិការភាព។ ព្រះចៅអធិរាជ​សព្វ​ព្រះហឫទ័យ​ណាស់ ក៏​ប្រទាន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​ដល់​វិចិត្រករ​ទី៣។

តាមរយៈសាច់រឿងនេះ អ្នកនិពន្ឋផ្តល់នូវទស្សនៈថា៖

​*ចំណេះដឹង​ដែល​មាន​ល្អ​ប្រសើរ​យ៉ាងណា បើ​ប្រើ​ខុស​កាលៈទេសៈ​នឹង​កើតជា​បញ្ហា។

*ការ​ផ្គាប់ចិត្ត​ដោយ​លម្អៀង​ខុសពី​ការពិត​នឹងអាច​បង្កើត​ជា​ទោស​ដល់​ខ្លួន។

*ចំណេះដឹង​ដែល​មាន ហើយ​ប្រើ​ដោយ​ចេះ​បត់បែន​តាម​កាលៈទេសៈ​នឹង​មាន​ភាព​រីកចម្រើន។

*ការប្រើ​ប្រាស់​មនុស្ស ឬធន​ធាន ដោយ​មិន​ប្រាប់​ពី​ការពិត​នឹង​មិន​ងាយ​ទទួល​បានផល​ដូច​ចិត្ត​ឡើយ។

 

រឿងខ្លីអត្ថន័យគ្រប់គ្រងកំហឹង “ដែកគោលជាប់ជញ្ជាំង”

Leave a Reply