៧ចំណុចដើម្បីបណ្តុះភាពច្នៃប្រឌិតរបស់អ្នក

ភាពច្នៃប្រឌិតកើតចេញពីការសន្សំនូវចំណេះដឹង គំនិត ជំនាញផ្សេងៗ… ដែលមាននៅជុំវិញខ្លួនអ្នក។ ដូច្នេះ អ្នកត្រូវឆ្លៀតពេលឲ្យច្រើនដើម្បីឈ្វេងយល់ពីអ្វីដែលថ្មីៗ ព្រមទាំងចេះចាប់យកចំណុចសំខាន់ៗមកទុកក្នុងខ្លួន។ ខាងក្រោមនេះជាវិធីសាស្ត្រ ចំនួន៧ ដែលអាចជួយឲ្យអ្នកកាន់តែមានភាពឆ្នៃប្រឌិត៖

. គំនិតរបស់អ្នកនឹងកាន់តែមានភាពច្នៃប្រឌិត នៅពេលអ្នកបានធ្វើអ្វីដែលខ្លួនពេញចិត្ត ដូច្នេះអ្នកត្រូវរកឲ្យឃើញថាតើអ្វីដែលអ្នកធ្វើបានល្អបំផុត ហើយបន្តធ្វើវាឲ្យកាន់តែច្រើនឡើង។

.  ត្រូវយកចិត្តទុកដាក់ស្ដាប់ឲ្យបានហ្មត់ចត់ នៅពេលអ្នកដទៃនិយាយ ដើម្បីស្រូបយកព័ត៌មានថ្មីៗ។ ទោះបីព័ត៍មានទាំងនោះមិនសូវសំខាន់សម្រាប់អ្នកនាពេលបច្ចុប្បន្នក៏ដោយ តែវានឹងមានប្រយោជន៍ចំពោះអ្នកនៅពេលអនាគត។

. ព្យាយាមចំណាយពេលចែករំលែកយោបល់ជាមួយអ្នកដទៃដែលមកពីប្រភពផ្សេងៗគ្នា ព្រោះពួកគេពិតជាអាចផ្ដល់ឲ្យអ្នកនូវអ្វីដែលថ្មីៗបាន។

. សួរអ្នកដទៃឲ្យបានច្រើន ហើយក៍ត្រូវចេះសួរខ្លួនឯងឲ្យច្រើនផងដែរ។ អ្នកអាចសួរថា តើខ្ញុំគួរធ្វើបែបណាទើបជួយឲ្យកិច្ចការនេះកាន់តែប្រសើរឡើងបាន?

. កត់ត្រាចំណាំនូវអ្វីដែលសំខាន់ៗ ដែលអាចជួយឲ្យអ្នកកាន់តែមានគំនិតទូលំទូលាយ។

. ធ្វើកិច្ចការអ្វីមួយ ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង នោះអ្នកនឹងទទួលបានលទ្ធផលកាន់តែប្រសើរជាងមុន។

. ត្រូវដុះខាត់ប្រព័ន្ធចងចាំរបស់អ្នកជាប្រចាំតាមរយៈការរំលឹកម្ដងហើយម្ដងទៀត។

Leave a Reply