ទស្សនៈអប់រំចំនួន ៧ របស់ ឡាវ ជឺ សម្រាប់ការដឹកនាំជីវិត

ឡៅ ជឺ (កើតនៅឆ្នាំ៥០០​ មុន គ.ស) ត្រូវបានគេស្គាល់ថាជាស្ថាបនិកសាសនាតៅ និងជាទស្សនៈវិទូដ៏ល្បីល្បាញមួយរូបក្នុងប្រវត្តិសាស្ដ្រប្រទេសចិនអស់រយៈកាលជាយូរលង់ណាស់មកហើយ។ ថ្វីបើមនុស្សលែងមានរូបរាងនៅលើភពផែនដីក៏ពិតមែន ប៉ុន្ដែអ្នកប្រាជ្ងារូបនេះ បានបន្សល់ទុកនូវស្នាដៃជាច្រើន រួមទាំងចំណេះដឹង គំនិត ការប្រៀនប្រដៅ និងទស្សនៈអប់រំជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ យកមកប្រើប្រាស់ដើម្បីសិក្សារៀនសូត្រ។

១. ប្រសិន​បើ​អ្នក​ចង់​បាន​អ្វី​មួយ ​ដំបូង​ត្រូវ​ចេះ​​ផ្ដល់​ឱ្យ​គេ​ជា​មុន​​សិន​

មានទៅមានមកជារឿងធម្មតា កុំរំពឹងចង់បានផលប្រយោជន៍ពីអ្នកដទៃ ទាំងដែលខ្លួនមិនបានផ្ដល់អ្វីទៅអ្នកដទៃសោះ។

២. អំពើល្អតែងតែមានអំណាច និងយកឈ្នះទៅលើអំពើអាក្រក់

ចូរសាងអំពើល្អឱ្យបានច្រើន និងជៀសចាកឱ្យឆ្ងាយពីអំពើអាក្រក់ ពីព្រោះសាងអ្វីគឺរមែងតែងទទួលបាននូវលទ្ធផលបែបនោះមកវិញ។

៣. ភាពស្ងប់ស្ងាត់ គឹជាប្រភពនៃភាពរឹងមាំ

ភាពស្ងប់ស្ងាត់ គឺជាកំលាំងដ៏អស្ចារ្យមួយ នៅពេលដែលមនុស្សណាចេះ គ្រប់គ្រងអារម្មណ័របស់ខ្លួនឱ្យនៅស្ងៀម មិនជ្រួលច្របល់ នៅពេលមានបញ្ហា បុគ្គលនោះហើយជាបុគ្គលដែលរឹងមាំ។

៤. ធ្វើដំណើររាប់ពាន់យោជន៍បាន ទាល់តែចាប់ផ្ដើមពីមួយជំហានដំបូង

មុននឹងឈានទៅធ្វើអ្វីមួយឱ្យបានជាដុំកំភួន វាត្រូវចាប់ផ្ដើមពីដំណាក់កាលដំបូងជាមុនសិន បើអ្នកគ្មានភាពក្លាហានក្នុងការដើរចេញពីចំណុចដើមទៅនោះទេ អ្នកក៏មិនអាចបន្ដដំណើរទៅមុខបាននោះដែរ។

៥. អ្នក​ដែល​ដឹង​ ​គឺ​មិន​និយាយ​ច្រើន​នោះ​ទេ​ ចំណែក​អ្នក​ដែល​និយាយ​ច្រើន​ ​គឺ​មក​ពី​មិន​សូវ​ដឹង

មនុស្សដែលចេះជាក់ច្បាស់ច្រើនតែនៅស្ងៀមមិនអួត តែមនុស្សដែលមិនចេះទៅវិញទេ ដែលព្យាយាមបង្ហាញឱ្យគេឃើញថាខ្លួនអស្ចារ្យ។

៦. មនុស្សដែលអាចស្គាល់ខ្លួនឯង ជាមនុស្សដែលភ្លឺស្វាង

មនុស្សដែលអស្ចារ្យ និងមានអំណាចបំផុត នៅពេលដែលពួកគេបានដឹងថា ខ្លួនឯងចង់បានអ្វី ចង់ធ្វើអ្វី ចង់ដើរផ្លូវណាឱ្យប្រាកដ មនុស្សបែបនេះជាបុគ្គលដ៏រឹងមាំ ហើយអាចសម្រេចបាននូវអ្វីដែលពួកគេចង់ធ្វើ។

៧. ភាពអត្មានិយមនឹងនាំសេចក្ដីវិនាសដល់បុគ្គលដែលប្រកាន់ខ្ជាប់វាទុកនៅក្នុងខ្លួន

នៅពេលដែលអ្នកជ្រើសធ្វើជាមនុស្សអត្មានិយម ដើម្បីតែផលប្រយោជន៍ខ្លួនឯង អ្នកត្រូវទទួលស្គាល់ថា អ្នកកំពុងតែក្បត់នឹងខ្លួនឯង ហើយវានឹងតាមលងបន្លាចអ្នកមិនឱ្យអ្នកមានសេចក្ដីសុខនោះទេ។


អត្ថបទទាក់ទង

បណ្តាំខុងជឺ៖ ឧស្សាហ៍ខុសរឿង ៥ប្រការនេះ ទោះប្រឹងប្រែងយ៉ាងណាក៏ឆ្លងមិនផុតពីក្រ និងបរាជ័យ

One thought on “ទស្សនៈអប់រំចំនួន ៧ របស់ ឡាវ ជឺ សម្រាប់ការដឹកនាំជីវិត

Leave a Reply