ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង

ភាពខុសគ្នាដ៏សំខាន់មួយរវាង​បុគ្គល​ជោគជ័យ ​​​និង​បរាជ័យ មិនមែនដោយសារ​ទ្រព្យសម្បត្តិ ឱកាស បញ្ញា ចំណេះដឹង​ ឬជំនាញនោះទេ ភាពខុសគ្នានោះ គឺការចេះ​លើកទឹកចិត្ត និង​អភិវឌ្ឍន៍​ខ្លួន​ឯង​ជា​ប្រចាំ ទោះគេស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។​

រាល់ពេល​បាក់​ទឹកចិត្ត គាត់ចេះលើកទឹកចិត្ត​ខ្លួន​ឯង ដោយមិនចាំ​បាច់ត្រូវការអ្នកដទៃមកជួយលើទឹកចិត្តគាត់។ ម៉្យាងវិញទៀត គាត់អាចក្រោកឈរឡើងវិញ​រាល់ពេលដែលគាត់ដួល ដោយ​មិនចាំ​បាច់ឲ្យអ្នក​ដទៃ​លើក​គ្រាហ៍គាត់ឡើងឡើយ។​ លើសពីនេះទៅទៀត គាត់អាចគ្រប់​គ្រង ក៍ដូចជាអាចទាញយកប្រយោជន៍​រៀងរាល់ពេល​ជួប​បញ្ហា ដោយ​មិន​ចាំ​បាច់​គេចវេសនោះឡើយ។​ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺគាត់អាចអភិវឌ្ឍខ្លួនឯងបាន​យ៉ាង​ល្អប្រសើរ ដោយមិនចាំ​បាច់ទាល់​តែ​គេមក​បង្រៀននោះទេ។​

សរុបមក ការលើកទឹកចិត្ត និងអភិវឌ្ឈន៍ខ្លួនឯង​ ដោយ​ឆន្ទៈ​ពិតប្រាកដ ការផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង ការប្តេជ្ញា​ចិត្ត​ខ្ពស់ និងធ្វើត្រូវរឿងត្រូវរបៀប ធ្វើឲ្យបុគ្គលគ្រប់រូបទទួលបានជោគជ័យ។​

Leave a Reply