សម្រង់សម្តីសំខាន់ៗ ៥០ឃ្លា ពីក្នុងរឿងសាមកុក

សាមកុកជាយុគសម័យដែលកើតពីសភាពការរារាំងអំណាចគ្នានៃកងកម្លាំង ៣ ភាគីមានដូចជា នគរវុយ នគរស៊ូ និងនគរអ៊ូ ដែលនគរមួយៗ ដណ្ដើមគ្នាធ្វើធំ ដោយក្នុងកំឡុងឆ្នាំគ.ស ២២០ ជាពេលដែលនគរវុយឡើងគ្រប់គ្រងអំណាចជំនួសរាជវង្សហានខាងកើត និងដល់ឆ្នាំគ.ស ២៨០ រាជវង្សជិនបង្ក្រាបនគរអ៊ូបានសម្រេចរួបរួមផែនដីចិនឲ្យមានឯកភាពម្ដងទៀត។ ខាងក្រោមនេះ​ គឺជាសម្រង់សម្តីចំនួន ៥០ឃ្លា ដែលពោរពេញដោយអត្ថន័យសម្រាប់ការពិចារណា៖

១. មនុស្សខ្វាក់ជិះសេះខ្វាក់ យប់ជ្រៅដល់ជ្រោះធំ​ – លូស៊ីង

២. ទឹកមួយពែង មិនអាចពន្លត់ភ្លើងធំទេ – លូស៊ីង

៣. ប្រើភាពអចលនាបង្រ្កាបចលនា នេះជាយុទ្ធសាស្រ្ត​ឈ្នះសត្រូវ – ធានហ្វុង

៤. គួរគិតពីផលប្រយោជន៍ មិនគួរគិតតែឈ្មោះទទេនោះទេ​ – ធានហ្វុង

៥. អ្នកមានតែឈ្មោះតែគ្មានអំណាច ច្បាស់ជាវិនាស – ធានហ្វុង

៦. របួសជាហើយ ក៏ភ្លេចឈឺហើយមែនទេ – ធានហ្វុង

៧. ថ្វីត្បឹតតែខ្ញុំមានចិត្តល្អ តែខ្ញុំមិនល្ងង់ទេ -​ លូស៊ូ

៨. ទោះបីមានកំហឹងប៉ុណ្ណាក៏ដោយ បើបាត់ភាពម្ចាស់ការ វានឹងសម្លាប់ខ្លួនយើងវិញ – លូស៊ូ

៩. បើគិតគូរដល់នគរ រឹតតែត្រូវគិតសច្ចធម៌ហើយ – លូស៊ូ

១០. បើមិនប្រជែង ម៉េចនឹងអាចការពារទឹកដីបាន – លូស៊ូ

១១. មានអ្នកច្រៀងល្ខោន ត្រូវតែមានអ្នកមើលល្ខោន – លូស៊ូ

១២. មិនថាមុខរបរតូចឬធំ អ្នកណាដាក់ទុនធំ អ្នកនោះ​ចំណេញច្រើន – លូស៊ូ

១៣. សត្រូវ ក៏ជាមិត្តភក្តិដែរ សត្រូវស្រួលទប់ទល់ មិត្តភក្តិក៏ស្រួល​ទប់ទល់ដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផង ពិបាកទប់​ទល់ខ្លាំងណាស់ – លូស៊ូ

១៤. សម្តីរាប់ពាន់ម៉ាត់ ក៏មិនមានប្រយោជន៍ដូចពាក្យពិតដែរ – លូស៊ូ

១៥. អាចចាក់ទំលុះបេះដូងបាន ព្រោះតែវាជាពាក្យពិត​ – លូស៊ូ

១៦. ១០ឆ្នាំមានទៅទាស់ខុសអី ខ្ញុំកើតបានក្បាលល្អមិនខ្លាចរកម្ចាស់​មិនបានទេ ទោះបី៣០ឆ្នាំក៏ខ្ញុំមិនលក់ក្បាលខ្ញុំដែរ – ផានថុង

១៧. ក្បួនទ័ពខ្លាំងពេក សត្រូវប្រាកដជាខ្លាច ក្បួនទ័ពខ្សោយពេក សត្រូវមើលងាយ ក្បួន​ទ័ព​ត្រូវតែមិនខ្លាំងមិនខ្សោយ – ផានថុង

១៨. បើមិនយក ក៏មិនចូលដែរ បើចូលហើយ គង់តែយក – ផានថុង

១៩. មិនចេះទទួលភ្ញៀវ សុទ្ធតែជាមនុស្សល្ងង់ខ្លៅ – ផានថុង

២០. បាត់បង់ស្រីម្នាក់គឺជារឿងតូច បើយើងបាត់បង់ស៊ីឆួន យើងនឹងអស់ទីជម្រក ហើយជួបនឹងគ្រោះធំទៀត – ផានថុង

២១. ការបន្លាចទ័ពសត្រូវ អាចបន្ថយល្បឿនវាយលុក​​របស់វា – ស៊ីងអ៊ី

២២. គ្រោះថ្នាក់នៅថ្ងៃក្រោយ តែងធំជាងគ្រោះថ្នាក់នៅថ្ងៃនេះ – ស៊ីងអ៊ី

២៣. ចង់ឈ្នះ កុំខ្លាចចាញ់ ចង់ចូល កុំខ្លាចខាត – ស៊ីងអ៊ី

២៤. ឪពុកមិនគោរពវិន័យ កូនប្រុសក៏មិនគោរពវិន័យ – ស៊ីងអ៊ី

២៥. ឆ្អឹងមួយដើម ឆ្កែពីរក្បាលដណ្តើមគ្នា ឆ្កែស្គមមាត់លឿនដណ្តើមទៅបាត់ ឆ្កែមួយក្បាលទៀត​ម៉េចនឹងសុខចិត្តទៅ – ស៊ីងអ៊ី

២៦. ទ័ពក្បត់ នឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯងវិញ​ – ស៊ីងអ៊ី

២៧. បើចង់រស់នៅដោយសុខសាន្តរហូត ដាច់ខាតកុំ​ជឿពាក្យចចាមអារ៉ាមរបស់គេឱ្យសោះ​ – ស៊ីងអ៊ី

២៨. ប្រើកងទ័ពមិនប្រថុយ ម៉េចនឹងអាចយកជោគជ័យបាន​ – ស៊ីងអ៊ី

២៩. មានគេទទួលស្គាល់តំណែង ល្អជាងដណ្តើមយក​ខេត្តក្រុងពីរបីឆ្ងាយណាស់​ – ស៊ីងអ៊ី

៣០. វិន័យមានចិត្តធម៌ ទោសមិនដាក់លើអ្នកខ្ពង់ខ្ពស់​ – ស៊ីងអ៊ី

៣១. ឱកាសប្រែប្រួលច្រើនណាស់ ម៉េចនឹងមានអាច​មានសង្ឃឹមមួយរយភាគទៅ​ – ស៊ីងអ៊ី

៣២. មានគុណធម៌ពេក ក្លាយជាល្ងង់ខ្លៅ ចិត្តល្អពេកក្លាយជាឡឺកឺ​​ – ស៊ីងអ៊ី

៣៣. ល្បិចយកចចកវាយឆ្កែ មិនថាចចក ឬឆ្កែឈ្នះទេ សុទ្ធតែអាច​ឆ្លៀតឱកាសទៅបង្រ្កាបពេលពួកគេកំពុងប្រយុទ្ធបានទាំងអស់ – ស៊ីងអ៊ី

៣៤. បើចង់យកឈ្នះសត្រូវ ត្រូវយកសត្រូវធ្វើជាគ្រូ – ចូវអ៊ី

៣៥. អាវុធសំខាន់ជាងគេដើម្បីវាយក្រុង មិនមែនជណ្តើរទេ គឺជនបង្កប់ – ចូវអ៊ី

៣៦. អ្វីដែលគេចង់ឱ្យឯងមើលឃើញ គឺគេឱ្យឯងមើលឃើញ – ចូវអ៊ី

៣៧. បើចង់សួរគេ ត្រូវតែដឹងពីចម្លើយរបស់គេមុន ចាំសួរគេ – ចូវអ៊ី

៣៨. បើចង់សម្រេចកិច្ចការធំ មិនគួរឆេវឆាវទេ ហើយក៏មិនគួរប្រកាន់នឹងបាត់ទីក្រុងមួយដែរ – ចូវអ៊ី

៣៩. ជ័យជំនះតូចតាច មិនត្រូវក្អេងក្អាងឡើយ – ចូវអ៊ី

៤០. ក្រុងធំគួរតែបានលើម្ចាស់ឆ្លាត – ស៊ីយ៉ូវ

៤១. ដកថយនឹងច្របូកច្របល់ ច្របូកច្របល់ប្រាកដជាចាញ់ – ស៊ីយ៉ូវ

៤២. ទស្សនៈល្ងង់ខ្លៅប្រាកដជាបង្កាត់ភ្លើងដុតខ្លួនឯង​ – ស៊ីយ៉ូវ

៤៣. មនុស្សមានឆន្ទៈខុសគ្នា – ស៊ីយ៉ូវ

៤៤. ម្ចាស់របស់ខ្ញុំ ពេលដែលល្ងង់ ល្ងង់គួរឱ្យខ្លាច តែដល់ពេលឆ្លាត គឺឆ្លាតជាងម្ចាស់ក្នុងលោកទាំងអស់ – ស៊ីយ៉ូវ

៤៥. ច្បាប់មិនតឹងរឹងគេមិនខ្លាច ដល់ដំណាក់កាល​ចាំបាច់​កាន់តែត្រូវតឹងរឹង – ស៊ុនឈាន

៤៦. នៅក្នុងសម័យសង្រ្គាមនេះ អត់មានល្បិចច្រើន និងលាក់ពុតទេ មានតែចាញ់និងឈ្នះប៉ុណ្ណោះ – ស៊ុនឈាន

៤៧. មានតែយើងខ្លាំងខ្លួនឯងទេ ទើបអ្នកដទៃព្រម​ជួយយើង – ស៊ុនឈាន

៤៨. សមត្ថភាពរបស់ខ្ញុំ សុទ្ធតែចាញ់ពុកនិងបងប្រុស បើគ្រាន់តែចិត្តទូលាយ ក៏គ្មាន​ដែរនោះ ខ្ញុំវាយយក​ទឹកដីម៉េចនឹងបាន​ – ស៊ុនឈាន

៤៩. ឱ្យតែមានស្មារតីប្រយុទ្ធ ទោះជាបាត់បង់ក្រុង ប៉ុន្មានក៏ដោយ ក៏អាចយកមកវិញបានដែរ​ –ស៊ុនឈាន

៥០. គុណធម៌​ សំខាន់ជាងជីវិតមនុស្សទៅទៀត – គួនអ៊ី


អត្ថបទទាក់ទង

ប្រវត្តិមេទ័ពសរសេរ “តម្រាពិជ័យសង្គ្រាម” ដ៏ល្បីកក្រើកប្រវត្តិសាស្ដ្រចិន (មានចំណុចដែលអាចប្រើប្រាស់ក្នុងការដឹកនាំអាជីវកម្មបាន)

Leave a Reply