ខ្មៅដៃ និងជ័រលុប

ខ្មៅដៃ ៖ សុំទោស! ខ្ញុំខុសទៀតហើយ។
ជ័រលុប ៖ នេះជាតួនាទីរបស់ខ្ញុំ។
ខ្មៅដៃ ៖ រាល់ពេលដែលខ្ញុំខុស អ្នកតែងតែឈឺចាប់។
ជ័រលុប ៖ ១ជីវិតរបស់ខ្ញុំ គឺដើម្បីកែកំហុសឱ្យអ្នក។
ខ្មៅដៃ ៖ ខ្ញុំខុសម្តង អ្នកឈឺចាប់ម្តង សឹករិករិលម្តងបន្តិចម្តងៗរហូតដល់រលាយខ្លួនបាត់។
ជ័រលុប ៖ អ្នកកុំខុស កំហុសដដែលម្តងហើយម្តងទៀតបើមិនដូច្នោះទេ កំហុសលើកក្រោយ អត់មានខ្ញុំនៅកែកំហុសអោយអ្នកទៀតទេ។
***ជ័រលុប ៖ ប្រៀបដូចជា ឪពុកម្តាយ ដែលតែងតែ ព្យាយាមកែកំហុសឱ្យកូន រាល់ពេលដែលកូនខុសម្តងៗគាត់ឈឺចាប់ណាស់។
***ខ្មៅដៃ ៖ ប្រៀបដូចជា កូន បើកូនមិនដើរខុស មិនធ្វើខុស ឪពុកម្តាយរីករាយ មាំមួន រស់នៅជាមួយកូនបានយូរ…។

Leave a Reply