តើរឿងអ្វីដែលផ្តល់កម្លាំងចិត្តដល់មនុស្ស?

មានកត្តាជាច្រើនដែលអាចផ្តល់កម្លាំងចិត្តដល់មនុស្ស ដូចជាការរួមចំណែកដ៏សំខាន់ និងប្រកបដោយអត្តន័យ ការមានចំណែករួមក្នុងទិសដៅ ភាពមិនពេញចិត្តជាវិជ្ជមាន ការទទួលស្គាល់ការគោរព សេចក្ដីរំពឹងដ៏ច្បាស់លាស់ ជាដើម… ។ល។
.
ការរួមចំណែកដ៏សំខាន់ និងប្រកបដោយអត្តន័យ៖ មនុស្សតែងចង់ចូលរួម ឬផ្ដោតធ្វើរឿងដែលជះឥទ្ធិពលយូរអង្វែង។ ពួកគេត្រូវតែមើលឲ្យឃើញថាអ្វីដែលគេកំពុងធ្វើនោះ មិនមែនជាការព្យាយាមឥតប្រយោជន៍ទេ តែជាការមានមានចំណែកការសាងគុណប្រយោជន៍។ មនុស្សត្រូវឃើញគុណតម្លៃនៃអ្វី ដែលខ្លួនកំពុងធ្វើ ហើយកម្លាំងជំរុញចិត្ត មិនមែនកើតមកតែពីសកម្មភាពប៉ុណ្ណោះទេ តែមកពីសេចក្ដីប្រាថ្នាដែលនឹងឈានទៅដល់លទ្ធផលផលដែរ។
.
ការមានចំណែករួមក្នុងទិសដៅ៖ មនុស្សគាំទ្រអ្វីដែលគេផ្ទាល់ច្នៃប្រឌិតឡើង ដែលជាផ្នែកមួយក្នុងដំណើរការកំណត់គោលដៅសាងកម្លាំងជំរុញចិត្តនិងធ្វើឲ្យមនុស្សមានអារម្មណ៍ថាត្រូវការជាចាំបាច់។ គេចូលចិត្តមានអារម្មណ៍ថា កំពុងធ្វើឲ្យអ្វីមួយល្អប្រសើរជាងដែលខ្លួនកំពុងតែមានបច្ចុប្បន្ន។ ពេលមនុស្សបានលះបង់អ្វីចូលទៅក្នុងកិច្ចការដែលធ្វើ គឺស្មើនិងគេបានដាក់ដើមទុនក្នុងរឿងនោះហើយគេជាម្ចាស់និងគាំទ្រកិច្ចការនោះ ការមើលឃើញគោលដៅក្លាយជាការពិតឡើងមក និងបានទទួលកំណត់ផែនការអនាគត់ ជារឿងដែលធ្វើឲ្យពេញចិត្ត។ ការរួមចំណែកក្នុងគោលដៅសាងចិត្តគំនិតបែបក្រុមគឺជាការបន្ថែមកម្លាំងចិត្តនិងជួយឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាខ្លួនសំខាន់។
.
ភាពមិនពេញចិត្តជាវិជ្ជមាន៖ អ្នកខ្លះនិយាយថា ភាពមិនពេញចិត្ត ជានិយមន័យតែមួយម៉ាត់គត់នៃកម្លាំងជំរុញចិត្ត។ មនុស្សដែលមិនពេញចិត្ត ជាមនុស្សដែលមានកម្លាំងជំរុញចិត្តខ្ពស់ ព្រោះគេយល់ថាចាំបាច់តែផ្លាស់ប្ដូរភ្លាម ពួកគេដឹងថាមានអ្វីម៉្យាងខុសឆ្គង និងតែងតែដឹងថានឹងត្រូវធ្វើអ្វី។ អាចមិនពេញចិត្ត អាចសាងកម្លាំងបណ្ដាលចិត្តឲ្យផ្លាស់ប្ដូរ ឬនាំទៅរកការដែលចូលចិត្តរិះគន់ទិតៀនថា អាចនាំទៅរកភាពព្រងើយកន្តើយ មិនរីករាយ ឬអាចជំរុញឲ្យមនុស្សធ្វើយ៉ាងណាក៏បាន។ នេះជាគនឹ្លះដ៏មានថាមពលមួយដើម្បីដឹកនាំទៅរកការផ្លាស់ប្ដូរដល់មានប្រសិទ្ធភាព។
.
ការទទួលស្គាល់ការគោរព៖ មនុស្សចង់ឲ្យអ្នកដទៃចាប់អារម្មណ៍ ចង់បានគុណសម្បត្តិសម្រាប់សមិទ្ធផលផ្ទាល់ខ្លូន និងចង់ឲ្យអ្នកដទៃឃើញគុណតម្លៃនៃរឿងដែលគេបានរួមចំណែក។ ជាញឹកញាប់ ការផ្ដល់កាទទួលស្គាល់ និងការគោរព គឺជាវិធីមួយនៃការអរគុណ ហើយជោគជ័យផ្ទាល់ខ្លួនជារឿងដែលសាងកម្លាំងជំរុញចិត្ត តែនិងរឹតតែសាងកម្លាំងជំរុញចិត្តបានច្រើនថែមទៀត ពេលអ្នកសង្កេតឃើញ និងឲ្យគុណតម្លៃដលភាពជោគជ័យនោះ។ ការទទួលស្គាល់ការគោរព ជាវិធីមួយដែលធ្វើឲ្យជីវិតរស់នៅរបស់មនុស្សម្នាក់ៗពោពេញទៅដោយអត្ថន័យ។
.
សេចក្ដីរំពឹងដ៏ច្បាស់លាស់៖ មនុស្សកើតកម្លាំងជំរុញចិត្តនៅពេលដែលគេដឹងច្បាស់ថាគេនឹងធ្វើអ្វី? នឹងមានជំនឿជាក់ថានឹងធ្វើឲ្យសម្រេចបាន។ គ្មានអ្នកដែលចង់ប្រឡូកក្នុងភារៈកិច្ចដែលមិនឋិតថេរ ឬតួនាទីដែលមិនបានកំណត់ព្រំដែនច្បាស់លាស់នោះទេ។ កម្លាំងជំរុញចិត្តក្នុងការងារនឹងកើតឡើង ពេលអ្នកធ្វើការយល់ពីទិសដៅ សេក្ដីរំពឹង និងទំនួលខុសត្រួវយ៉ាងច្បាស់លាស់។ បើអ្នកប្រគល់ទំនួលខុសត្រូវដល់គេ សូមប្រាកដចិត្តថា អ្នកបានឲ្យអំណាចអនុវត្តភារកិច្ចដល់គេហើយ ហើយគេធ្វើការកាន់តែល្អបើគេមានអំណាចត្រូតត្រាការងារ និងពេលវេលាខ្លះៗនោះ។
.
កត្តាសំខាន់ៗខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់កម្លាំងចិត្តមនុស្ស។

Leave a Reply

Your email address will not be published. Required fields are marked *