រឿង ត្រីបី៖ ត្រីគ្រោងទុកមុន ត្រីគិតលឿន និងត្រីរង់ចាំមើល

កាលពីព្រេងនាយ មានត្រីបីក្បាលរស់នៅក្នុងបឹងមួយ។ ត្រីទាំងបីមានឈ្មោះផ្សេងៗពីគ្នា។ ត្រីទីមួយមានឈ្មោះថា Plan Ahead (គ្រោងទុកមុន)។ ត្រីទីពីរឈ្មោះ Think Fast (គិតលឿន)។ ត្រីទីបីឈ្មោះ Wait and See (រង់ចាំមើល)។ ថ្ងៃមួយត្រីទាំងបីបានឮអ្នកនេសាទម្នាក់និយាយថា “ស្អែកគាត់នឹងយកសំណាញ់មកបង់ត្រីនៅទីនេះ។” ដោយឮបែបនេះត្រីទាំងបីនិយាយប្រាប់គ្នាថា៖

Plan Ahead (គ្រោងទុកមុន)៖ យប់នេះ គ្នានឹងមុជចុះទឹកទៅក្រោមអោយជ្រៅ។

Think Fast (គិតលឿន)៖ អ្នកនេសាទពិតជាចាប់យើងយកទៅលក់ហើយ។

Wait and See (រង់ចាំមើល)៖ មិនបាច់គិតទេស្អែកដឹងហើយ។

ស្អែកឡើងអ្នកនេសាទពិតជាកាន់សំណាញ់មកដើម្បីបង់ត្រីក្រឹមពិតមែន។ ពេលដែលអ្នកនេសាទបោះសំណាញ់ចុះទៅក្នុងទឹក ត្រីPlan Ahead (គ្រោងទុកជាមុន) បានហែលទៅឆ្ងាយដោយសុវត្តភាពបាត់ទៅហើយ តែ Think Fast (គិតលឿន) និង Wait and See (រង់ចាំមើល) ត្រូវបានជាប់សំណាញ់។

ភ្លាមនោះ Think Fast (គិតលឿន) បានដឹងខ្លួនថាជាប់សំណាញ់ក៏បានរំកិលពោះអោយផ្ងារឡើងលើហើយធ្វើពុតជាងាប់ ដល់អ្នកនេសាទឃើញត្រីផ្ញារពោះបែបនេះក៏គិតថា យីត្រីនេះងាប់ទេតាហ៍ មិនអាចយកទៅលក់បានទេ ក៏យកដៃចាប់បោះចូលក្នុងបឹងវិញទៅ ដូច្នេះ Think Fast (គិតលឿន) ក៏បានរួចពីគ្រោះអាសន្ន។ រឺឯWait and See (រង់ចាំមើល) វិញត្រូវបានទៅរស់នៅក្នុងហាងលក់ត្រី។

ក្នុងរឿងនេះបានអប់រំអោយយើងចេះមានផែនការ និងគិតអោយបានលឿន តែកុំអង្គុយចាំមើល ទើបយើងគេចផុតពីគ្រោះថ្នាក់អាសន្នផ្សេងៗ។

Leave a Reply

Your email address will not be published. Required fields are marked *