ចេះគិតកាន់តែច្រើន ដំណោះស្រាយមានកាន់តែច្រើន
តើអ្នកធ្លាប់គិតដែរទេថា នៅពេលដែលអ្នកចំណាយពេលច្រើនគិតពីដំណោះស្រាយល្អៗ ហើយជាលទ្ធផលត្រឡប់មកវិញនោះ គឺដំណោះស្រាយតែងតែកើតមានឡើងសម្រាប់អ្នក?
ជាការពិតណាស់ អ្នកនឹងមានវិធីសាស្ត្រជាច្រើនក្នុងការដោះស្រាយបញ្ហាផ្សេងៗ ហើយអ្នកនឹងគិតឃើញវិធីងាយស្រួលជាងមុននិងឆាប់រហ័សជាមុន។ និយាយពីវិស័យជំនួញជួញដូរ ប្រសិនបើអ្នកអាចដោះស្រាយបញ្ហាធំៗបាន ច្បាស់ណាស់ថាលោកអ្នក ឬក្រុមហ៊ុនចំណេញប្រាក់កាន់តែច្រើន ហើយអ្នកនឹងមានឥទ្ធិពលកាន់តែខ្លាំងជាងមុន ជាពិសេសនោះ អ្នកនឹងអាចមានតំណែងកាន់តែធំ ឬខ្ពស់ជាងមុន។