ទស្សនៈដ៏មានអត្ថន័យ ទាំង១០ របស់ឡៅជឺ

ឡៅជឺ គឺជាទស្សនវិទូ ដែលជាស្ថាបនិក សាសនា​ តៅ (Taoism) កើតនៅឆ្នាំ៥០០​ មុន គ.ស។ គាត់បានបន្សល់ទុកនូវទស្សនៈ គំនិត និងការប្រៀនប្រដៅជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ។ ខាងក្រោមនេះ គឺជាទស្សនៈដ៏មានអត្ថន័យ ទាំង១០ របស់ឡៅជឺ ដែលលោកអ្នកគិតពិចារណា៖

១. ភាពស្ងៀមស្ងាត់ គឺជាប្រភពនៃថាមពលដ៏អស្ចារ្យ។

២. អ្នកប្រយុទ្ខដ៏អស្ចារ្យ មិនដែលចេះខឹងនោះទេ។

៣. ដឹកនាំមនុស្ស  ត្រូវដើរពីក្រោយពួកគេ។

៤. ភាពងាយស្រួល មាននៅក្នុងការលំបាក ហើយរឿងអស្ចារ្យ មាននៅក្នុងកិច្ចការតូចតាច។

៥. ពេលដែលប្រទេសជាតិ ធ្លាក់ទៅក្នុងទុក្ខវេទនា អ្នកស្រឡាញ់ជាតិនឹងងើបឡើង។

៦. ទទួលក្តីស្រឡាញ់ពីនរណាម្នាក់ នឹងផ្តល់កម្លាំងចិត្តដល់អ្នក ហើយស្រឡាញ់នរណាម្នាក់ជ្រាលជ្រៅវិញ នឹងផ្តល់នូវភាពក្លាហានដល់អ្នក។

៧. មនុស្សដឹងមិននិយាយ មនុស្សមិននិយាយមោនដឹង។

៨. ក្នុងដំណើររាប់ពាន់យោជន៏ តែងតែចាប់ផ្តើមម្តងមួយជំហានៗ។

៩. ខ្ញុំមានតែ រឿង៣ ដែលត្រូវបង្រៀន គឺភាពសាមញ្ញ ការអត់ធ្មត់ និងមេត្តាករុណា។ 

១០. គ្មានអ្វីដែលទន់ ហើយបត់បែនជាងទឹកនោះទេ ហើយក៏គ្មានអ្វីដែលអាចទប់ទល់ជាមួយវាបាននោះដែរ។

Leave a Reply

Your email address will not be published. Required fields are marked *