សម្រង់ទស្សនៈ១០ឃ្លា សម្រាប់គតិក្នុងការពិចារណា
សម្ដីបុគ្គលល្បីៗអាចជាគ្រឿងជំរុញចិត្ត និងផ្ដល់នូវចំណេះដឹងបន្ថែម។ ខាងក្រោមនេះ គឺជាកម្រងពាក្យសម្តី១០ឃ្លា សម្រាប់ជាគតិក្នុងការពិចារណា៖
១. ពីទីនោះមកទីនេះ ហើយពីទីនេះទៅទីនោះ រឿងដែលគួរឲ្យអស់សំណើចមាននៅគ្រប់ទីកន្លែង។» Dr. Suess
២. ត្រូវសំដែងឥរិយាបថ ដែលជាលំនាំរបស់ខ្លួនឯង អ្នកចង់ទៅជាអ្វី វានឹងទៅជាយ៉ាងនោះ។» Max R. Einhard
៣. ដើម្បីត្រួតពិនិត្យរឿងរ៉ាងអោយបានត្រឹមត្រូវ មានវិធីតែមួយគត់ គឺការត្រួតពិនិត្យយ៉ាងគ្រប់ជ្រុងជ្រោយ។ Ruskin
៤. ការទទួលស្គាល់ការពិត គឺជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍន៏។ Golda Meir
៥. ថ្ងៃនេះអ្នកអាន ថ្ងៃស្អែកនឹងក្លាយជាអ្នកដឹកនាំ។ Margarel Fuller
៦. អ្នកណាដែលមិនពេញចិត្តជាមួយនឹងអ្វីដែលគាត់មាននឹងមិនពេញចិត្តជាមួយនឹងអ្វីដែលគាត់ចង់មាននោះដែរ។ Socrates
៧. ទំនាក់ទំនងដែលមានប្រសិទ្ធភាព គឺ ២០% នៃអ្វីដែលអ្នកដឹង និង ៨០% គឺអ្វីដែលអ្នកមានអារម្មណ៍ពីអ្វីដែលអ្នកដឹង។ Jim Rohn
៨. ធម្មជាតិមិនដែលបំភ័ន្តយើងនោះទេ គឺយើងទេដែលបំភ័ន្តខ្លួនឯង។ Jean Jacques Rousseau
៩. ការបង្កើនការយល់ដឹង គឺមានគោលដៅ២សំខាន់ៗ គឺ ១. ដើម្បីបង្កើនចំណេះដឹងខ្លួនឯង ២. ដើម្បីជម្រុញឲ្យយើងអាចចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃ។ John Locke
១០. អ្វីដែលសំខាន់បំផុតក្នុងការប្រាស្រ័យទាក់ទងគឺការស្តាប់នូវអ្វីដែលមិនត្រូវបានគេនិយាយ។ Peter Drucker