ទម្លាប់ចាយលុយទាំង៥ ដែលជួយអ្នកកុំឲ្យធ្លាក់ក្នុងបំណុល

គ្មាននរណាម្នាក់ចង់ធ្លាក់ក្នុងបំណុលអាក្រក់ឡើយ តែមនុស្សតិចណាស់ដែលចេះច្បាស់ពីក្បួនចាយលុយ ព្រោះមនុស្សភាគច្រើនចាយលុយទៅតាមខួរក្បាលបញ្ជា។ ដូច្នេះហើយ តើគួរធ្វើដូចម្ដេចទើបមិនធ្លាក់ក្នុងបំណុល? ខាងក្រោមនេះ ជាការឆ្លុះបញ្ចាំងពីទម្លាប់ចាយលុយទាំង៥ ដែលជួយឲ្យអ្នកចៀសផុតពីបំណុលអាក្រក់៖

ទម្លាប់ចាយវាយ ជាអ្នកកំណត់ថា អ្នកណាជាអ្នកមាន ហើយអ្នកណាជាអ្នកក្រ។ អ្នកមាន និងអ្នកក្រ ឲ្យតម្លៃលុយខុសគ្នា។ របៀបដែលពួកគេចាយលុយ ក៏ខុសគ្នាដែរ។

អ្នកមាន ចាយលុយដើម្បីបានអ្វីមួយមកវិញ។ អ្នកមានគិតពីប្រយោជន៍ជាមុន ហើយគ្រប់យ៉ាងដែលពួកគេធ្វើ ច្រើនតែជាផ្នែកមួយនៃផែនការជីវិត ឬផែនការអាជីវកម្មរបស់ពួកគេ។ 

អ្នកក្រ ចាយលុយដើម្បីបំពេញចំណង់មួយឆាវរបស់ខ្លួនឯង។ អ្នកក្រ ចាយលុយទាល់តែអស់ ទើបចាប់ផ្តើមរៀបចំផែនការ។ ពេលខ្លះ អ្នកក្រ ទាល់តែជាប់បំណុលសិន ទើបនឹកឃើញភ្ញាក់ខ្លួន។

លុយដែលយើងរកបាន ត្រូវតែចាយ ព្រោះបើរកមកមិនបានចាយ តើយើងរកមកធ្វើអ្វី? ប៉ុន្តែ យើងត្រូវដឹងពីមូលហេតុនៃការចាយរបស់យើងដែរ។ យើងមិនអាចនឹកឃើញចាយក៏ចាយនោះទេ។

ក្រៅពីនេះ យើងគួរតែដកឃ្លាមកគិតសិន។ ឧទាហរណ៍ ការចាយដើម្បីអួតគេ ឬការចាយព្រោះតែធុញមិនដឹងធ្វើអី ជាមូលហេតុដែលនាំឲ្យយើងបាត់លុយដោយមិនដឹងខ្លួន។

ពេលខ្លះ យើងអាចមើលឃើញថា អ្នកមានចំណាយលុយទៅលើវត្ថុប្រើប្រាស់ថ្លៃ ឬចូលហាងទំនើបៗ ប៉ុន្តែខ្ញុំហ៊ានធានាថា រាល់ពេលដែលពួកគេចាយ ពួកគេសុទ្ធតែបានគិតរួចហើយ។ វាអាចជាផ្នែកមួយនៃផែនការរបស់គេក៏ថាបាន។

Leave a Reply

Your email address will not be published. Required fields are marked *