កំណាព្យចុងក្រោយនៃជីវិតរបស់ ស៊ូ សុឺ (ស៊ូ តុងប៉)
សូមបញ្ជាក់ថា ស៊ូស៊ឺ (Su Shi) កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១០៣៧ និងស្លាប់នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ១១០១ ដែលគេស្គាល់ផងដែលថា ស៊ូ តុងប៉ (Su Tongpor) គឺជាអ្នកប្រាជ្ញជនជាតិចិនដែលមានកិត្តិស័ព្ទល្បីល្បាញម្នាក់។ គាត់ត្រូវបានគេស្គាល់ថាជា អ្នកនិពន្ធ អ្នកតែងកំណាព្យ វិចិត្រករ អ្នកឆ្លាក់អក្សរ ឱសថវិទ្យា អ្នកចិត្តសាស្ត្រ និងជារដ្ឋបុរសនៃរាជវង្សមហាសុង។ គាត់គឺជាឥស្សរជនដ៏សំខាន់ម្នាក់នៅក្នុងនយោបាយរបស់រាជវង្សនាសម័យកាលនោះដែលមានគំនិតស្របតាម ស៊ឺម៉ា គង និងអ្នកផ្សេងៗទៀតប្រឆាំងនិងគោលនយោបាយផ្លាស់ប្ដូរច្បាប់ថ្មីរបស់ វ៉ាង អានស៊ឺ។ ស៊ូស៊ឺ ល្បីឈ្មោះថាជាអ្នកពូកែខាងសរសេរអត្ថបទ និងអត្ថបទកំណាព្យរបស់គាត់ជាច្រើនមានឥទ្ធិពលមិនត្រឹមតែនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងរីករាលដាលដល់ប្រទេសជប៉ុន និងតំបន់ជុំវិញ រហូតដល់មានការបកប្រែជាភាសាអង់គ្លេសដោយលោក Arthur Waley ទៀតផង។