រឿងខ្លី៖ អធិរាជដៃម្ខាង
កាលពីសម័យបុរាណមានព្រះអធិរាជមួយអង្គ ដែលពិការដៃម្ខាង។ ព្រះអង្គមានបំណងចង់ឱ្យកូនចៅជំនាន់ក្រោយស្គាល់រូបទ្រង់។ ដូច្នេះព្រះអង្គម្នាក់នេះ បានត្រាស់បង្គាប់វិចិត្រករដ៏ល្បីល្បាញម្នាក់គូររូបរបស់ទ្រង់។ វិចិត្រករដ៏បុិនប្រសប់បានគូររូបរបស់ទ្រង់បានយ៉ាងល្អឯក ប៉ុន្តែនៅពេលអធិរាជអង្គនេះទតហើយ យល់ឃើញថា មានលក្ខណៈសម្បត្តិរបស់ខ្លួនមិនល្អប្រសើរ ក៏បញ្ជាឱ្យគេចាប់វិចិត្រករនោះយកទៅប្រហារជីវិតចោលភ្លាម។
បន្ទាប់មកព្រះអង្គបង្គាប់ឱ្យវិចិត្រករដ៏ល្បីល្បាញម្នាក់ទៀត គូររូបរូបទ្រង់ឡើងវិញ។ ដោយយល់ថា ការងាររបស់វិចិត្រករទី១ត្រូវទទួលទោស វិចិត្រករទី២គូរ ក៏គូរបន្ថែមដៃដែលពិការរបស់ទ្រង់ឱ្យមានលក្ខណៈពេញលេញ។ លើកនេះ អធិរាជបានទតឃើញរូបខ្លួនខុសពីការពិត។ រូបនេះ គឺការកុហកអ្នកជំនាន់ក្រោយ ក៏បញ្ជាឱ្យគេចាប់យកទៅប្រហារជីវិតចោលដូចនឹងវិចិត្រឆ្នើមទី១ដែរ។
វិចិត្រទី៣ កាលបើឃើញលទ្ធិផលរបស់វិចិត្រករមុនៗហើយ វិចិត្រម្នាក់នេះបានគូររូបព្រះអធិរាជពីចំហៀងដោយមើលឃើញតែមួយផ្នែក ដែលបាំងអស់ផ្នែកពិការភាព។ ព្រះចៅអធិរាជសព្វព្រះហឫទ័យណាស់ ក៏ប្រទានរង្វាន់យ៉ាងសន្ធឹកសន្ធាប់ដល់វិចិត្រករទី៣។
តាមរយៈសាច់រឿងនេះ អ្នកនិពន្ឋផ្តល់នូវទស្សនៈថា៖
*ចំណេះដឹងដែលមានល្អប្រសើរយ៉ាងណា បើប្រើខុសកាលៈទេសៈនឹងកើតជាបញ្ហា។
*ការផ្គាប់ចិត្តដោយលម្អៀងខុសពីការពិតនឹងអាចបង្កើតជាទោសដល់ខ្លួន។
*ចំណេះដឹងដែលមាន ហើយប្រើដោយចេះបត់បែនតាមកាលៈទេសៈនឹងមានភាពរីកចម្រើន។
*ការប្រើប្រាស់មនុស្ស ឬធនធាន ដោយមិនប្រាប់ពីការពិតនឹងមិនងាយទទួលបានផលដូចចិត្តឡើយ។