«ខ្ញុំគិតថាគ្មានអ្វីដែលរីករាយជាងជីវិតទទួលបាននូវភាពរីករាយនោះទេ។»

John D. Rockefeller៖ «ខ្ញុំគិតថាគ្មានអ្វីដែលរីករាយជាងជីវិតទទួលបាននូវភាពរីករាយនោះទេ។»
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង គឺពោរពេញទៅដោយបញ្ហា និងឧបសគ្គជាច្រើនរាប់មិនអស់។ ដូច្នេះហើយទើបការទទួលបាននូវក្ដីសុខ សុភមង្គល គឺជាអ្វីដែលយើងគ្រប់គ្នាតែងតែប្រាថ្នាចង់បាន ហើយការចេះផ្ដល់នូវភាពសប្បាយរីករាយដល់ជីវិតរបស់ខ្លួននៅក្នុងការរស់នៅប្រចាំថ្ងៃ គឺជាសេចក្ដីសុខមួយដ៏ប្រពៃសម្រាប់ជីវិតដែលពោរពេញទៅដោយបញ្ហាមួយនេះ។
សូមបញ្ជាក់ថា លោក John Davison Rockefeller កើតនៅថ្ងៃទី០៨​ ខែកក្កដា ឆ្នាំ១៨៣៩ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច និងស្លាប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៣៧ ក្នុងរដ្ឋ Florida។ លោក Rockefeller គឺជាអ្នកជំនួញជនជាតិអាមេរិច និង​ជាស្ថាបនិកក្រុមហ៊ុន Standard Oil Company នៅឆ្នាំ១៨៧០។​ ក្រុមហ៊ុននេះបានកាន់កាប់ឧស្សាហកម្មប្រេង រហូតដល់៩០% នៅសហរដ្ឋអាមេរិចក្នុងដើមទសវត្ស​​ឆ្នាំ១៨៨០។
ក្នុងមួយជីវិតរបស់លោក Rockefeller​ បានបរិច្ចាកទឹកប្រាក់ច្រើនជាង ៥០០លានដុល្លារ ដល់បុព្វហេតុមនុស្សធម៌ផ្សេងៗ។

Leave a Reply

Your email address will not be published. Required fields are marked *