រឿង ហ៊រគូលីស និងសារថីបរទេសសេះ
ខ្លួនទីពឹងខ្លួន (អ្នកជួយខ្លួនឯងសិន មុននឹងព្រះជួយអ្នក)
រឿងនេះប្រែសម្រួលចេញពីរឿងនិទានអ៊ីសុប (Aesop) ដែលមានចំណងជើងជាភាសាអង់គ្លេសថា «Hercules and the Waggoner។»
កាលគ្រាមួយ មានសារថីម្នាក់បានបររទេះដឹកទំនិញយ៉ាងធ្ងន់កាត់ផ្លូវមួយ ដែលពោរពេញដោយភក់។ គាប់ជួនពេលនោះ កង់រទេះផុងកប់ចូលក្នុងភក់ សារថីបានយកខ្សែតីវាយសេះ ដើម្បីឱ្យវាទាញរទេះទៅមុខទៀត តែមិនទៅមុខបែរជារឹតតែផុងជ្រៅទៅៗ។ ដោយអស់សង្ឈឹម គាត់បោះខ្សែតីចោល ហើយលុតជង្គង់បួងសួងដល់ ហ៊រគូលីសព្រះជាម្ចាស់ដ៏មហិមារ (Hercules)។
«អូ! ព្រះហ៊រគូលីសដ៏មហិមារ! សូមមកជួយខ្ញុំក្នុងពេលនេះផង!»
រំពេចនោះ ព្រះហ៊រគូលីសបានលេចចេញរូបរាងចេញមក ហើយនិយាយថា៖
«នែ នាយសារថី! ចូរអ្នកងើបឡើង ហើយទៅរុញកង់រទេះដោយខ្លួនអ្នកទៅ»
តើអ្នកគិតយ៉ាងណាដែរចំពោះរឿងនេះ?