រឿងខ្លី៖ «មិនសមនឹងតម្លៃ» និយាយពី តោ និងកណ្តុរ ផ្តល់គំនិតអំពីភាពជាអ្នកដឹកនាំ

ក្នុងឋានៈជាអ្នកដឹកនាំ អ្នកត្រូវតែគេចចេញពីរឿងទាំងឡាយណាដែលមិនសមនឹងតម្លៃរបស់អ្នក ព្រោះថាបើនៅតតាំង ទោះឈ្នះក៏គ្មានកិត្តិយសអ្វីដែរ ដោយមានរឿងមួយតំណាលថា៖

មានកណ្ដុរមួយបានអួតប្រាប់មិត្តភក្ដិថា «ខ្ញុំអាចបង្រ្កាបតោបាន» ទើបនាំហ្វូងកណ្ដុរទៅរកតោក្នុងព្រៃ។ ពេលជួបតោ កណ្ដុរក៏ស្រែកថា «នែ! ហ៊ានប្រយុទ្ធជាមួយខ្ញុំទេ?»

តោឮដូច្នេះក៏ដើរចេញទៅ រួចកណ្ដុរក៏សួរទៀតថា «ខ្លាចខ្ញុំឫ?» តោតបវិញថា «ពិតមែនហើយ!» បន្ទាប់មកតោក៏បន្តដំណើរទៅមុខ ដោយមិនងាកក្រោយឡើយ។

គ្រានោះបណ្ដាសត្វទាំងឡាយដែលបានឃើញហេតុការណ៍នោះ បានសួរតោថា «ហេតុអ្វីមិនហ៊ានប្រយុទ្ធជាមួយកណ្ដុរ?»

តោក៏ឆ្លើយយ៉ាងសុភាពថា «បើខ្ញុំប្រយុទ្ធជាមួយកណ្ដុរ នោះកណ្ដុរនឹងទទួលកិត្តិយសដែលបានប្រកួតជាមួយរាជសីហ៍ដូចជាខ្ញុំ ចំណែកខ្ញុំវិញនឹងត្រូវអាប់ឱនកិត្តិយសព្រោះតែធ្វើបាបកណ្ដុរតូចតាច។»

លោកអ្នកអ្នកអាចស្វែងយល់បន្ថែមជាមួយអត្ថបទខាងក្រោមនេះ៖

វីធីធ្វើជាមនុស្សបើកចិត្តឲ្យទូលាយទាំង១០យ៉ាង

 

Leave a Reply

Your email address will not be published. Required fields are marked *