មេរៀនអប់រំរបស់សម្ដេចសង្ឃដាឡៃឡាម៉ា អានហើយនឹងកាន់តែយល់ច្បាស់ពីជីវិត
ព្រះសង្ឃ ដាឡៃឡាម៉ា គឺជាមនុស្សមានប្រាជ្ញា និងមានគោលការណ៍ជីវិតដែលងាយស្រួលយល់។ មនុស្សរាប់ពាន់នាក់ បានបញ្ជាក់អំពីតម្លៃជីវិតរបស់ពួកគេ ហើយចាប់ផ្តើមជឿជាក់លើខ្លួនឯងតាមរយៈការរៀនសូត្រពីមេរៀនរបស់ព្រះសង្ឃអង្គនេះ។ ថ្វីបើមានការប្រើប្រាស់ភាសាខុសគ្នាក៏ដោយ ពាក្យសម្ដីរបស់ព្រះអង្គ គឺមានភាពច្បាស់លាស់សម្រាប់មនុស្សគ្រប់គ្នា ដោយសារព្រះអង្គនិយាយភាសានៃសេចក្ដីសប្បុរស។ ខាងក្រោមនេះ គឺជាមេរៀនទាំង ១៥ ពីព្រះសង្ឃដាឡៃ ឡាម៉ា ដើម្បីកាន់តែយល់ច្បាស់ពីជីវិត៖
១. ចូររស់នៅជីវិតដែលល្អគាប់ប្រសើរ និងមានកិត្តិយស ដូច្នេះនៅពេលអ្នកចាស់ហើយត្រឡប់មកគិតពីវាម្ដងទៀត អ្នកនឹងមានក្ដីសោមនស្សជាមួយវាជាលើកទី២មិនខាន។
២. បរិយាកាសដែលពោរពេញទៅដោយក្ដីស្រឡាញ់នៅក្នុងផ្ទះអ្នក គឺជាមូលដ្ឋានគ្រឹះដែលទ្រទ្រង់ជីវិតរបស់អ្នក។
៣. នៅពេលមិនចុះសម្រុងគ្នាជាមួយអ្នកជាទីស្រឡាញ់របស់អ្នក ចូរដោះស្រាយតែជាមួយរឿងក្នុងពេលបច្ចុប្បន្នបានហើយ កុំលើកឡើងពីរឿងក្នុងពេលអតីតកាលមកឱ្យសោះ។
៤. ចែករំលែកនូវចំណេះដឹងរបស់អ្នក ព្រោះវាជាវិធីមួយដើម្បីសម្រេចបាននូវភាពអមតនៃជីវិត។
៥. ចូរអ្នកមាននូវសេចក្ដីទន់ភ្លន់ជាមួយពិភពលោកទាំងមូល។
៦. រយៈពេលមួយឆ្នាំម្ដង អ្នកគួរទៅទីកន្លែងណាដែលអ្នកមិនធ្លាប់ទៅពីមុនមក។
៧. ចូរចងចាំថា ទំនាក់ទំនងមួយដែលល្អបំផុត គឺនៅពេលដែលក្ដីស្រឡាញ់ដែលអ្នកមានចំពោះគ្នាមានលើសពីសេចក្ដីត្រូវការដែលអ្នកមានចំពោះគ្នា។
៨. ចូរវាយតម្លៃទៅលើភាពជោគជ័យរបស់អ្នកដោយផ្អែកលើអ្វីដែលអ្នកត្រូវលះបង់ដើម្បីសម្រេចវាឱ្យបាន។
៩. ប្រសិនជាអ្នកចង់ឱ្យអ្នកដទៃមានក្ដីសុខ ត្រូវសម្ដែងនូវក្ដីមេត្តាអាណិតអាសូរ។
១០. ប្រសិនបើអ្នកចង់បានក្ដីសុខ ត្រូវសម្ដែងនូវក្ដីមេត្តាអាណិតអាសូរដូចគ្នា។
១១. គោលបំណងនៃជីវិត គឺការសប្បាយ។ យើងមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃអនាគតទេ តែដួងចិត្តយើងត្រូវការសេចក្តីសង្ឃឹម។ នេះគឺជាអ្វីដែលជំរុញឱ្យយើងបន្តទៅមុខទៀត។
១២. ជម្លោះកើតឡើង នៅពេលដែលយើងចាប់អារម្មណ៍លើភាពខុសគ្នារវាងមនុស្សយើងដូចជា សញ្ជាតិ សាសនា ការអប់រំ និងទ្រព្យសម្បត្តិ។ វាជាការសំខាន់ណាស់ ក្នុងការចងចាំថា យើងទាំងអស់គ្នា សុទ្ធតែជាមនុស្ស ដែលធ្វើឱ្យយើងមានលក្ខណៈដូចគ្នានៅក្នុងទស្សនៈនេះ។
១៣. មិត្ដភាព មិនអាស្រ័យលើកេរ្តិ៍ឈ្មោះ លុយកាក់ ឬកម្លាំងកាយនោះទេ។ វាអាស្រ័យទៅលើការទុកចិត្ត និងការស្រលាញ់។
១៤. យើងគ្រប់គ្នា ត្រូវរៀនធ្វើល្អមិនត្រឹមតែសម្រាប់ផលប្រយោជន៍គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សធម៌ផងដែរ។ ការទទួលខុសត្រូវ គឺជាគំនិតមួយដែលធានានូវការរស់រានមានជីវិតរបស់មនុស្សជាតិ។
១៥. ការផ្លាស់ប្តូរផ្ទាល់ខ្លួន និងទូទាំងពិភពលោក មិនកើតឡើងលឿនទេ។ ប៉ុន្តែ ប្រសិនបើយើង មិនបន្តការព្យាយាម នោះគ្មានអ្វីនឹងផ្លាស់ប្តូរទេ។
១៦. ការវិវត្តនៃបច្ចេកវិទ្យា បានធ្វើឱ្យជីវិតយើងកាន់តែមានផាសុខភាព ប៉ុន្តែវាមិនបានផ្តល់ឱ្យយើងនូវសន្តិភាពនៃចិត្តនោះទេ។
១៧. ប្រសិនបើអ្នកចង់រស់នៅក្នុងជីវិតដែលមានសុភមង្គល សូមបើកចំហចិត្ត និងមានចិត្តអាណិតអាសូរ។ នេះគឺជាមូលដ្ឋានគ្រឹះនៃមិត្តភាពពិតប្រាកដ។ អ្នកនឹងត្រូវបានជឿទុកចិត្តយ៉ាងល្អប្រសើរ។
១៨. គ្មានការផ្លាស់ប្តូរណាមួយ កើតឡើងដោយសារតែការសម្រេចចិត្តរបស់រដ្ឋាភិបាល ឬអង្គការសហប្រជាជាតិនោះទេ។ ការផ្លាស់ប្តូរពិតប្រាកដ នឹងកើតឡើងនៅពេលមនុស្សចាប់ផ្តើមប្រើវិចារណញ្ញាណរបស់ខ្លួន និងផ្អែកការសម្រេចចិត្តទៅលើតម្លៃ។
១៩. អំពើហិង្សា គឺជាវិធីហួសសម័យហើយក្នុងការដោះស្រាយជម្លោះ និងវិវាទ។
២០. វាជារឿងឆោតល្ងង់បំផុត ក្នុងការគិតថា មនុស្សជាតិពឹងផ្អែកតែលើការអធិស្ឋាន។ យើងត្រូវការសកម្មភាពពិតប្រាកដ។
២១. ប្រសិនបើមនុស្សម្នាក់ បានសម្លាប់សត្វ នោះវាពិតជាគួរឱ្យសោកស្តាយមែន។ ប៉ុន្តែ ប្រសិនបើមនុស្សម្នាក់ សម្លាប់មនុស្សផ្សេងទៀត វាជារឿងគួរឱ្យភ័យខ្លាច។ យើងត្រូវចេះគិតអំពីបងប្អូនប្រុស ស្រី ដែលជួយគាំទ្រយើង។
២២. ខ្ញុំចង់ឲ្យមនុស្សចាស់ ក្លាយជាដូចកូនក្មេងដោយបើកចំហ និងទទួលយកអ្នកដទៃតាមរបៀបដែលពួកគេមាន។
២៣. ការអាណិតអាសូរ កាត់បន្ថយការភ័យខ្លាច ធ្វើឱ្យទំនុកចិត្តកាន់តែខ្លាំងក្លា និងបង្ហាញពីកម្លាំងខាងក្នុងរបស់យើង។ នៅពេលយើងចាប់ផ្តើម ជឿទុកចិត្តលើមនុស្សដទៃទៀត ហើយបើកចំហរដល់ពួកគេ យើងនឹងឈប់មានអារម្មណ៍ឯកោ ហើយយើងនឹងដឹងពីគោលបំណងនៃជីវិត។
២៤. ខ្ញុំជាអ្នកកំប្លែងអាជីព។ ខ្ញុំបានជួបប្រទះនូវការលំបាកមួយចំនួនធំនៅក្នុងជីវិត ហើយប្រទេសរបស់ខ្ញុំកំពុងរស់នៅក្នុងស្ថានភាពលំបាកនាពេលឥឡូវនេះ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំតែងតែសើចជាញឹកញាប់ ហើយការសើចរបស់ខ្ញុំ គឺមានការឆ្លងរាលដាល។ នៅពេលមនុស្សសួរខ្ញុំថា តើខ្ញុំរកឃើញកម្លាំងដើម្បីសើចក្នុងស្ថានភាពធ្ងន់ធ្ងរដូចនេះដោយរបៀបណា? ខ្ញុំគ្រាន់តែនិយាយថា “ខ្ញុំគឺជាអ្នកកំប្លែងអាជីព” ។
២៥. សាសនារបស់ខ្ញុំ គឺសាមញ្ញណាស់។ សាសនារបស់ខ្ញុំ គឺសេចក្ដីសប្បុរស។
អត្ថបទទាក់ទង