អ្នកដឹកនាំ​ ចេះរកមនុស្សពូកែឲ្យនៅក្បែរខ្លួន និងគាំទ្រខ្លួន

ធ្វើជាមេដឹកនាំម្នាក់ មិនមែនជារឿងដែលងាយស្រួលនោះទេ ព្រោះធ្វើជាមេដឹកនាំ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់នៅគ្រប់ដំណាក់កាលនៃការសម្រេចចិត្ត មាន​ទំនួលខុសត្រូវខ្ពស់ ដែលពេលខ្លះ គឺខ្ពស់ហួសពីសមត្ថភាពទៀតផង ដែលនេះទំនងជា​មូលហេតុដែលមេដឹកនាំ ត្រូវតែចេះចែករំលែកកិច្ចការ និងការទទួលខុសត្រូវមួយចំនួន ទៅឲ្យអ្នក​នៅក្រោមបង្គាប់ ឬត្រូវចេះស្វែងរកមនុស្សពូកែ មកធ្វើជាជំនួយ និងគាំទ្រខ្លួន។
យ៉ាងណាមិញ ការសម្រេចចិត្ត គឺជារឿងដែលសំខាន់ខ្លាំងណាស់សម្រាប់មេដឹកនាំ។ នៅបារាំង​គេមានពាក្យ​មួយឃ្លាដែលមានន័យថា «បើអ្នកមានជំនាញឯកទេសខាងអ្វីមួយ ឬស្ដិតក្នុងតួនា​ទីអ្វី​មួយ នោះ​ការ​សម្រេច​ចិត្ដ និង​ការ​វិនិច្ឆ័យរបស់អ្នក គឺអាចមើលឃើញបានតែមួ​យទិដ្ឋភាព​តែ​ប៉ុណ្ណោះ។»

Leave a Reply

Your email address will not be published. Required fields are marked *