សុភាសិតខ្មែរចំនួន១០ មានតម្លៃក្រៃគួរពិចារណា
ខ្មែរយើងមានសុភាសិតជាច្រើនសម្រាប់បង្រៀនកូនចៅជំនាន់ក្រោយ។ ខាងក្រោមនេះជាការដកស្រង់សុភាសិតចំនួន១០ សម្រាប់លោកអ្នកគិតពិចារណាតាមការគួរ៖
ការអប់រំ គឺជាការហ្វឹកហ្វឺននូវសក្ដានុភាព ដែលជាគ្រឿងពង្រីកបណ្ដុះ ឬបង្កើតចំណេះវិជ្ជា។
កំហុសរមែងមានដល់អ្នកធើ្វ អ្នកនៅឥតអំពើបានអ្វីនឹងខុស។
កិច្ចការឯណា យើងបានគិតពិនិត្យសំឡឹង ទៅក្នុងអនាគតក្ដី បច្ចុប្បន្នក្ដីអតីតក្ដី ហើយមានប្រយោជន៍ នោះគួរយើងខំព្យាយាមធើ្វកិច្ចនោះឱ្យបានសម្រេចប្រយោជន៍ឡើង។
កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន។
គ្មានកម្លាំង គ្មានបញ្ញា គ្មានអាហារ គ្មានជីវិត។
ចង់ដឹងភាពមនុស្សដោយសេពគប់ ចង់ដឹងភូមិភពដោយទស្សនា ដឹងពាលបណ្ឌិតដោយវាចា ចង់ដឹងអាត្មាត្រូវអប់រំ។
ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីឱ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី។
ចង់ល្អហួសមាឌ ចង់បានហួសខ្នាត កម្រិតមាត្រា មិនបានដូចប៉ង បំណងប្រាថ្នាខូចទាំងទ្រព្យា គួរបានក៏បង់។
ចូររកពូជល្អសាបព្រោះទុក តទៅអនាគតបើដីមានជី ឱ្យផលចំហុត ច្រូតកាត់ឆាប់ផុត ផុតភ័យអន្តរាយ។
ចូលស្ទឹងតាមបត់ ចូលទូកតាមកំពង់ ចូលស្រុកតាមប្រទេស ។