សម្រង់សម្តី១២ឃ្លា ពី J.K Rowling អ្នកនិពន្ឋបែបប្រលោមលោកដ៏ល្បីល្បាញលើពិភពលោក

J.K. Rowling ឈ្មោះពេញ Joanne Rowling (ហៅថា Jo)

  • កើតនៅឆ្នាំ១៩៦៥, សញ្ជាតិអង់គ្លេស
  • ឪពុកឈ្មោះ Peter Rowling, ម្តាយឈ្មោះ Anne Volant Rowling

  • ជាអ្នកនិពន្ធសៀវភៅដ៍ល្បីល្បាញលើពិភពលោក
  • រៀនសរសេរសៀវភៅតាំងពីអាយុបាន៦ឆ្នាំ
  • សៀវភៅដំបូងត្រូវបានបោះពុម្ភក្នុងឆ្នាំ១៩៩៧ គឺរឿង Harry Potter និង the Philosopher’s Stone
  • រឿងបែបប្រលោមលោកនេះត្រូវបានផលិតចេញជាខ្សែភាពយន្តក្នុងឆ្នាំ២០១១
  • ក្លាយជាមហាសេដ្ឋីដោយទទួលបានចំណូលពីការនិពន្ធសៀវភៅលក់នៅឆ្នាំ២០១៧ (ទ្រព្យសម្បតិ្តសរុប៨៥០លានដុល្លាក្នុងឆ្នាំ២០១៧)

លោកស្រីមានប្រវត្តិចូរចត់និងតស៊ូខ្លាំងណាស់ទំរាំបានក្លាយជាមហាសេដ្ឋីនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយការនិពន្ធសៀវភៅ។ ខាងក្រោមនេះ គឺជាសម្រង់សម្តីចំនួន១០ឃ្លារបស់លោកស្រី៖

១. វាមិនសំខាន់ថាតើមនុស្សយើងម្នាក់ៗកើតមកមានរូបរាង្គបែបណានោះទេប៉ុន្តែពេលដែលធំធាត់ឡើងតើពួកគេនឹងក្លាយជាអ្វី។

២. ខ្ញុំជាអ្នកនិពន្ធ ហើយខ្ញុំនឹងសរសេរអ្វីដែលខ្ញុំចង់។ ខ្ញុំជាអ្នកនិពន្ធដែលមានសេរីភាពជាងគេក្នុងលោក។អ្វីដែលយើងមិនដឹង នឹងធ្វើឱ្យយើងខ្លាច ដូចជា ការស្លាប់ និងភាពងងឹត។

៣. វាជារឿងសំខាន់ខ្លាំងណាស់ ដែលយើងត្រូវតែចាំថា យើងមានវេទមន្តនៅក្នុងខ្លួនគ្រប់គ្នា។

៤. ភាពបរាជ័យ បានន័យថា ដកចេញអ្វីដែលមិនសំខាន់ ។ បើសិនជាខ្ញុំទទួលបានជោគជ័យក្នុងអ្វីផ្សេងទៀត ខ្ញុំក៏មិនអាចរកឃើញការតាំងចិត្តដើម្បីភាពជោគជ័យក្នុងផ្នែកមួយដែលខ្ញុំគិតថាស័ក្តសមនឹងខ្ញុំដែរ។

៥. ខុសពីភាវៈដទៃទៀត មនុស្សអាចរៀន និងយល់ដោយមិនចាំបាច់មានបទពិសោធន៍។

៦. បរាជ័យបង្រៀនខ្ញុំគ្រប់យ៉ាងពីខ្លួនឯង ដែលខ្ញុំមិនអាចរៀនបានតាមវិធីដទៃទៀត។

៧. យើងមិនត្រូវការវេទមន្ត ដើម្បីផ្លាស់ប្តូរពិភពលោកនេះទេ។ យើងគ្រប់គ្នាមានថាមពលគ្រប់គ្រាន់ក្នុងខ្លួនរួចទៅហើយ យើងមានថាមពលដើម្បីធ្វើការស្រមៃ។

៨. អ្នកមិនអាចស្គាល់ខ្លួនឯង ឬទំនាក់ទំនងស្នេហាបានទេ លុះណាតែអ្នកបានឆ្លងកាត់ភាពក្រីក្រ។

៩. គ្រប់យ៉ាងនឹងអាចទៅរួច បើសិនជាអ្នកមានការភ័យខ្លាចគ្រប់គ្រាន់។

១០. រឿងដែលយើងស្រលាញ់បំផុត នឹងនៅជាមួយយើងរហូត។

១១. ជម្រើសរបស់យើង នឹងបង្ហាញថាយើងជាអ្នកណា មិនមែនសមត្ថភាពរបស់យើងនោះទេ។

១២. វាហួសសម័យហើយដែលអ្នកទៅបន្ទោសឪពុកម្តាយរបស់អ្នកដែលរុញចង្កូតអ្នកឱ្យដើរផ្លូវខុស នៅពេលដែលអ្នកមានធំពេញវ័យអាចចាប់ចង្កូត ទំនួលខុសត្រូវទាំងអស់ត្រូវធ្លាក់មកលើអ្នក។


អត្ថបទទាក់ទង

ប្រយោគ ១០ឃ្លា របស់ ឆាលី ឆាផ្លីន ហៅ “សាក់ឡូ” ដែលអាចធ្វើឲ្យអ្នកសប្បាយចិត្តឡើងវិញ

Leave a Reply

Your email address will not be published. Required fields are marked *