មេរៀនភាពជាអ្នកដឹកនាំចំនួន ៤ ពីទស្សនវិទូ ហ្សេនូហ្វុន (Xenophon) ឧត្តមសេនីយក្រិកដែលបានប្រយុទ្ធនៅពែរ្ស

លោក ភីតធឺ ដ្រាក់ឃឺ (Peter F. Drucker) “បិតានៃការគ្រប់គ្រងសម័យទំនើប” ជឿថា សៀវភៅល្អបំផុតស្តីពីភាពជាអ្នកដឹកនាំ ត្រូវបានសរសេរជិត ២ ពាន់ឆ្នាំកន្លះមុន ដោយទស្សនវិទូ ហ្សេនូហ្វុន (Xenophon) ដែលជាឧត្តមសេនីយក្រិកដែលបានប្រយុទ្ធនៅពែរ្ស។ នៅតំបន់ Kyropaidaia លោក ហ្សេនូហ្វុន បានសរសេរអំពីភាពជាអ្នកដឹកនាំក្នុងសមរភូមិ។ ដូច្នេះ លោក ភីតធឺ ដ្រាក់ឃឺ បានផ្តល់អនុសាសន៍សៀវភៅស្តីពីភាពជាអ្នកដឹកនាំប្រយុទ្ធ ថាជាសៀវភៅល្អបំផុតដែលត្រូវបានសរសេរលើភាពជាអ្នកដឹកនាំសម្រាប់អ្នកដឹកនាំអាជីវកម្ម ពីព្រោះវាបង្រៀនពីភាពជាអ្នកដឹកនាំដ៏អស្ចារ្យ។

ខាងក្រោមនេះ គឺជាមេរៀនភាពជាអ្នកដឹកនាំមួយចំនួនពីលោក ហ្សេនូហ្វុន ៖

បន្ទាប់ពីក្លាយជាមេបញ្ជាការ និងបង្កើតឧត្តមសេនីយ៍ក្រោមឱវាទ ក្សេនូហ្វុន បានកោះហៅមេទ័ពថ្មីរួមគ្នាហើយណែនាំពួកគេអំពីភាពជាអ្នកដឹកនាំ។ គាត់បាននិយាយថា៖

១. អ្នកដឹកនាំ ត្រូវតែមានការគ្រប់គ្រង និងអនុវត្តវិន័យ បើមិនដូច្នេះទេ គ្មានអ្វីដែលមានប្រយោជន៍ ត្រូវបានអនុវត្តឡើយ។

២. អ្នកដឹកនាំជាគំរូ។

៣. អ្នកដឹកនាំ ត្រូវមានភាពក្លាហានជាងអ្នកដែលខ្លួនដឹកនាំ ហើយត្រូវតែជាមនុស្សទីមួយដែលខិតខំធ្វើការ។

៤. អ្នកដឹកនាំ បណ្តុះបណ្តាលទាហានរបស់ពួកគេឱ្យគិតអំពីសកម្មភាពវិជ្ជមាន ដែលម្នាក់ៗត្រូវធ្វើ ដើម្បីទទួលបានជោគជ័យ បើមិនដូច្នេះទេ ពួកគេគិតអំពី “តើនឹងមានអ្វីកើតឡើងចំពោះខ្ញុំ?”

មូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំដែល ហ្សេនូហ្វុន បានសរសេរ គឺជាមេរៀននៃបទពិសោធន៍របស់គាត់ គោលការណ៍សុចរិតភាព ការប្តេជ្ញាចិត្ត កាតព្វកិច្ច និងគំនិតផ្សេងទៀត មិនត្រូវបានផ្លាស់ប្តូរដោយការស្រាវជ្រាវថ្មីៗលើភាពជាអ្នកដឹកនាំទេ។

សម្រួលពីសៀវភៅ៖ DRUCKER ON LEADERSHIP BY William A. Cohen, Ph.D.


អត្ថបទទាក់ទង

បំផុសគំនិតស្មារតីជាមួយសម្តី ១៥ឃ្លា អំពីភាពជាអ្នកដឹកនាំពីបុគ្គលល្បីៗជុំវិញពិភពលោក

 

Leave a Reply

Your email address will not be published. Required fields are marked *