ភាពជាអ្នកដឹកនាំសំខាន់ៗ ៥ប្រភេទ​ ដែលអ្នកគួរសិក្សាស្វែងយល់

ភាពជាអ្នកដឹកនាំត្រូវបានគេផ្តល់និយមន័យផ្សេងៗជាច្រើន ក៍ដូចជាត្រូវបានចាត់ជាច្រើនប្រភេទផ្សេងៗគ្នាផងដែរ។ យ៉ាងណាមិញ យើងសូមលើកយកការដឹកនាំចំនួន ៥បែប រួមជាមួយនឹងគុណសម្បត្តិ និងគុណវិបត្តិខ្លីៗមកចែកជូនមិត្តអ្នកអានដូចខាងក្រុម៖

១.​ ការដឹកនាំបែបសេរី Laissez Faire

តើអ្វីទៅជាលក្ខណៈដឹកនាំបែប Laissez Faire?

  • អ្នកដឹកនាំជាអ្នកគណអធិបតី និងជាអ្នកដាក់រាល់កិច្ចការគ្រប់យ៉ាងឲ្យបុគ្គលិកសមាជិកសមាជិកា រាល់ការសម្រេចចិត្តធ្វើឡើងដោយបុគ្គលិកក្នុងអង្គភាពទាំងមូល។

តើការដឹកនាំប្រភេទនេះបានផ្តល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

គុណសម្បត្តិ៖

  • អ្នកដឹកនាំបានអនុញ្ញតិឲ្យបុគ្គលិក សមាជិកសមាជិកាសម្រេចចិត្តដោយខ្លួនឯង និងធ្វើការអភិវឌ្ឍន៍ជំនាញ និងសមត្ថភាពរបស់ខ្លួន។

គុណវិបត្តិ៖

  • ធ្វើឲ្យបុគ្គលិកមានភាពម្ចាស់ការលើខ្លួនឯងខ្លាំងពេក ពេលខ្លះរាល់កិច្ចការមួយចំនួនមិនបានសម្រេចទាន់ពេល និងខ្លះទៀតការងារមួយចំនួនមិនត្រូវស្តង់ដារបស់អង្គភាព។

២. ការដឹកនាំបែប Affiliative

តើអ្វីទៅជាលក្ខណៈដឹកនាំបែប Affiliative?

  • អ្នកដឹកនាំព្យាយាមធ្វើឲ្យបុគ្គលិក សមាជិកសមាជិកាមានភាពសប្បាយរីករាយ និងព្យាយាមបង្កើតបរិយាកាសល្អៗដើម្បីកុំឲ្យបុគ្គលិក សមាជិកសមាជិកា ធុញទ្រាន់ ហើយធ្វើយ៉ាងណាឲ្យបុគ្គលិកមានទឹកចិត្តធ្វើការងារដើម្បីឲ្យអង្គភាពរីកចម្រើន។

តើការដឹកនាំប្រភេទនេះផ្តល់គុណសម្បត្តិ និងគុណវិបត្តអ្វីខ្លះ?

គុណសម្បត្តិ៖

  • បង្កើតបរិយាកាសល្អៗសម្រាប់ក្រុមនិងធ្វើឲ្យសកម្មភាពក្នុងក្រុមមានដំណើរការល្អ។

គុណវិបត្តិ៖

  • ពេលខ្លះធ្វើឲ្យទិន្នផលការងាររបស់បុគ្គលិកមានការថយចុះហើយអាចធ្វើឲ្យអង្គភាពមិនអាចសម្រេចគោលដៅ។

៣. ការដឹកនាំបែប Charismatic

តើអ្វីទៅជា លក្ខណៈដឹកនាំបែប Charismatic?

  • អ្នកដឹកនាំដែលចេះប្រើចេតនារម្មណ៍ ក្នុងការលើកទឹកចិត្ត ជំរុញចិត្ត ផ្តល់កម្លាំងចិត្ត ដល់បុគ្គលិក សមាជិកសមាជិកា អ្នកក្រោមបង្គាប់ ដើម្បីទទួលបានលទ្ធផលការងារល្អ និងធ្វើអង្គភាព ឬសង្គមរីកលូតលាស់ថ្កុំថ្កើន ។

តើការដឹកនាំប្រភេទនេះផ្ដល់គុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

គុណសម្បត្តិ៖

  • អ្នកដឹកនាំធ្វើឲ្យបុគ្គលិកសមាជិកសមាជិកាមានចិត្តស្មោះស្ម័គ្រចំពោះអ្នកដឹកនាំនិងអង្គភាព ហើយបុគ្គលិកហ៊ានជំនះរាល់ការងារលំបាកទាំងឡាយ លើសពីនេះអង្គភាពនឹងឆាប់ទទួលបាននូវ គោលដៅរបស់អង្គភាព ឬសង្គមទាំងមូល។

គុណវិបត្តិ៖

  • ធ្វើឲ្យបុគ្គលិកសមាជិកសមាជិកាមានទំនុកចិត្តលើខ្លួនខ្លាំងពេកនៅពេលអ្នកដឹកនាំមិននៅក្បែរ ឬមានបេសកម្មទៅឆ្ងាយធ្វើបុគ្គលិកសមាជិកសមាជិកាអត់មានកម្លាំងចិត្តក្នុងបំពេញបេសកម្មរបស់ខ្លួនដើម្បីទទួលបានលទ្ធផលល្អក្នុងការងារ។

៤. ការដឹកនាំបែបប្រជាធិបតេយ្យ Democratic

តើអ្វីទៅជាលក្ខណៈដឹកនាំបែប ប្រជាធិបតេយ្យ ?

  • អ្នកដឹកនាំអនុញ្ញាតិឲ្យ បុគ្គលិក សមាជិកទាំងអស់ចូលរួមធ្វើការបញ្ចេញមតិ គំនិតយោបល់ និងធ្វើការសម្រេចចិត្តផ្សេងៗ ដើម្បីស្ថាប័នឲ្យស្ថាប័ន ឬអង្គភាពរីកចម្រើន។

តើការដឹនបែបនេះមានគុណសម្បត្តិ និងគុណវិបត្តអ្វីខ្លះ?

គុណសម្បត្តិ

  • ថ្នាក់ដឹកនាំមានសក្តានុពលខ្លាំងក្នុងការទទួលបានគំនិតថ្មីៗល្អៗ ក្នុងការដោះស្រាយបញ្ហាផ្សេងៗ។
  • ធ្វើឱ្យការសម្រេចចិត្តរបស់ស្ថាប័នឈរលើគោលការណ៍រួម និងបានដឹងច្បាស់លាស់ល្អសម្រាប់គ្រប់ទិដ្ឋភាពទាំងអស់នៃស្ថាប័នឬអង្គភាព។

គុណវិបត្តិ

  • អាចនាំឱ្យមានដំណោះស្រាយច្រើនពេកចំពោះបញ្ហាឬបំណងចង់ផ្គាប់ចិត្តមនុស្សគ្រប់គ្នានៅក្នុងស្ថាប័នជាជាងការរក្សាការផ្តោតលើអ្វីដែលល្អបំផុតសម្រាប់ស្ថាប័នឬអង្គភាពទាំងមូល។

៥. ការដឹកនាំបែបផ្ដាច់ការ Autocratic

តើអ្វីទៅជាភាពដឹកនាំនៃ ផ្ដាច់ការ?

  • អ្នកដឹកនាំជាអ្នកធ្វើការសម្រេចចិត្តគ្រប់កិច្ចការងារទាំងអស់ ដោយគ្មានការចូលរួមមតិយោបល់ ឬគំនិតពីនរណាៗទាំងអស់។

តើលក្ខណៈនៃការដឹកនាំបែបផ្ដាច់ការមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?

គុណសម្បត្តិ:

  • វាធានាឲ្យមានផែនការការងារ អាចតម្រង់ទិសទៅរកចក្ខុវិស័យរួម។
  • ធ្វើឲ្យសមាជិកប្រឹងប្រែងបំពេញការងារឆ្ពោះទៅរកចក្ខុវិស័យរួមនោះ។
  • មានប្រសិទ្ឋិភាពនៅក្នុងស្ថានភាពបន្ទាន់ដែលត្រូវការការសម្រេចចិត្តភ្លាមៗ។

គុណវិបត្តិ:

  • វាបាត់បង់ការគោរពពីអ្នកនៅក្រោមបង្គាប់(សមាជិក) ហើយវាក្លាយជាការដាក់សម្ពាធខ្លាំង អត្តនោម័តិខ្លាំងពេក។
  • វាធ្វើឲ្យមានការបាត់បង់ភាពឆ្នៃប្រឌិត ខ្វះភាពធ្វើការងាជាក្រុម បរាជ័យក្នុងការចាប់យកឳកាសធំៗ ដោយសារមានគំនិតតែមួយ។

Leave a Reply

Your email address will not be published. Required fields are marked *