៥គំនិត គួរពិចារណាអំពីការងារជាក្រុម
ដើម្បីឲ្យការងារជាក្រុមទទួលបានជោគជ័យ អ្នកគួរពិចារណា៥ចំណុចដូចខាងក្រោម៖
១. ប្រធានក្រុមត្រូវយល់ច្បាស់ពីខ្លួនឯង ពីរបៀបធ្វើការរបស់ខ្លួន និងត្រូវដឹងថាការគ្រប់គ្រង និងដឹកនាំរបស់ខ្លួនជះឥទ្ធិពលយ៉ាងដូចម្តេចខ្ល ចំពោះកូនក្រុម ក៍ដូចជាតមានចរិត ជាអ្នកដឹកនាំ និងចេះបត់បែនផងដែរ។
២. ប្រធានក្រុមត្រូវចំណាយពេលជាមួយកូនក្រុម និងស្វែងយល់ពីពួកគេឲ្យបានច្បាស់លាស់ ព្រោះកូនក្រុមម្នាក់ៗ សុទ្ធតែជាចំណែកមិនអាចខ្វះបាន ដែលជួយដល់ ភាពជោគជ័យរបស់ក្រុមទាំងមូល។
៣. មានដំណាក់កាលដ៏លំបាកមួយ នោះគឺការកំណត់តួនាទី និងការទទួលខុសត្រូវឲ្យបានច្បាស់លាស់ ព្រោះថាការចាត់ចែងភារកិច្ចឲ្យត្រូវតាមជំនាញ និងសមតាមបំណងរបស់សមាជិកក្រុមម្នាក់ៗពុំមែនជារឿងសាមញ្ញ ឬងាយស្រួលនោះទេ។ ការរៀបចំបែងចែកតួនាទី និងការទទួលខុសត្រូវបានល្អ នឹងនាំឲ្យក្រុមមានសាមគ្គីភាព ក៍ដូចជាបង្កើតបានជាកម្លាំងរួមផ្តុំនៃចំណេះ និងជំនាញខុសៗគ្នា ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។
៤. ការបើកចិត្តទទួលយកគំនិត យោបល់ និងលើកទឹកចិត្តឲ្យមានមតិកែលម្អ
៥. ការទទួលស្គាល់ស្នាដៃ និងផ្តល់រង្វាន់ គឺជាការលើកទឹកចិត្តមួយដែលធ្វើឲ្យក្រុមការងារកាន់តែពេញចិត្តនឹងការងារ និងកាន់តែមានកម្លាំងថាមពលធ្វើការក្នុងស្មារតីក្រុមប្រកបដោយប្រសិទ្ឋិភាព។